News

Check out real estate news updates

តិចនិកខ្ចីលុយធនាគារទិញអចលនទ្រព្យ ក្នុងអត្រាការប្រាក់ទាបបំផុត

ការប្រើប្រាស់កម្ចីធនាគារ សម្រាប់ទិញអចលនទ្រព្យកំពុងពេញនិយមនៅកម្ពុជាយើង។ អតិថិជនជាច្រើនបានជ្រើសរើសយកកម្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីទិញផ្ទះ ដីធ្លី ខុនដូ និងផ្ទះអាជីវកម្មជាដើម។ ហើយមានធនាគារខ្លះ​ ផ្តល់អត្រាការប្រាក់ទាប ខ្លះទៀតខ្ពស់ អាស្រ័យលើ​​​គោលការណ៍រៀងៗខ្លួន។ ថ្ងៃនេះ Business Cambodia សូមលើកយកតិចនិក​ខ្ចីលុយធនាគារបានអត្រាការប្រាក់ទាបបំផុត ក្នុងការទិញអចលនទ្រព្យ។

ដើម្បីយកលុយធនាគារអត្រាការប្រាក់ទាប យើងអាចមាន​ជម្រើសច្រើន ទម្លាប់ដែលគេប្រើទូទៅ គឺកម្ចីផ្ទាល់ពីធនាគារណាដែលមានអត្រាការប្រាក់ទាបជាងគេ ដោយជ្រើសរើស​យកធនាគារក្នុងចំនួនណាមួយនោះ មកប្រៀបធៀបគ្នា កុំចេះតែទិញហើយមិនបានពិចារណារឿងអត្រាការប្រាក់ឱ្យសោះ ព្រោះអចលនទ្រព្យមួយៗមានតម្លៃថ្លៃ បើមានអត្រាការប្រាក់ខ្ពស់ទៀតនោះ រឺតតែជាបន្ទុក​បង់កាន់តែច្រើនមិនខាន។

បន្ថែមពីលើនេះ ដើម្បីងាយស្រួលរកធនាគារអត្រាការប្រាក់ទាប គួរជ្រើសរើសធនាគារណា ដែលមានគោលដៅផ្តល់កម្ចីសម្រាប់អចលនទ្រព្យ ទើបងាយស្រួលខ្ចី និង​មានលក្ខណៈពិសេសជាង ធនាគារផ្តល់ប្រាក់កម្ចីទូទៅ។

តិចនិកមួយទៀតគឺ យកធនាគារជាដៃគូររបស់គម្រោងអចលនទ្រព្យដែលយើងទិញ​ ព្រោះសព្វថ្ងៃនេះ គម្រោងធំៗជាច្រើនតែង​ចាប់ដៃគូសហការជាមួយមីក្រូហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់អតិថិជន ជាពិសេស​អត្រាការប្រាក់ទាបជាធម្មតា និង​លក្ខខណ្ឌនៃការបង់ប្រាក់​មានភាពងាយស្រួលជាង​ធនាគារ​មិនមែនដៃគូ។

តិចនិកសំខាន់បំផុតដែលអាចបានអត្រាការប្រាក់ទាបជាងគេ គឺការ​ខ្ចីធនាគារធ្លាប់​ខ្ចីដែលយើងបានកសាងកេរ្តិ៍ឈ្មោះ ឬក្រេឌីតជាមួយ ដែលធនាគារប្រភេទនេះរីករាយនឹងឱ្យយើងខ្ចី ហើយ​អត្រាការប្រាក់មានលក្ខណៈពិសេសច្រើន។ តែទាមទារឱ្យយើងចេះរៀនខ្ចីលុយធនាគារពីតិចតួចទៅ ទើបគេជឿជាក់ហ៊ានដល់​ផ្តល់កម្ចី​ច្រើនបាន។

សូមបញ្ជាក់ថា ដើម្បីឱ្យការចរចា យកកម្ចីជាមួយធនាគារបានជោគជ័យ សំខាន់បំផុតអ្នកខ្ចី ត្រូវដឹងឱ្យបានច្បាស់នូវតម្រូវការ ឬលក្ខខណ្ឌផ្តល់កម្ចីរបស់ស្ថាប័នទាំងនោះឱ្យច្បាស់ មុនជួបចរចាជាមួយភ្នាក់ងារធនាគារ។ ព្រោះមានអ្នកបរាជ័យច្រើនគួរសមដែល ទោះមានលក្ខខណ្ឌ​ស្ទើរតែគ្រប់ តែពួកគេមិនបាន​បំពេញតម្រូវការ​ធនាគារចង់បាន៕

Source From: https://www.business-cambodia.com/public/article/how-to-take-low-rate-from-banks

Leave a Reply

Your email address will not be published. Required fields are marked *