News

Check out real estate news updates

តម្លៃ​លំនៅឋាន​ នៅ​សិង្ហបុរី​ អាច​ធ្លាក់ ១៥% ​នៅ​ឆ្នាំ​នេះ

 

ក្រុងសិង្ហបុរីៈ វិធានការ​រម្ងាប់​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​សិង្ហបុរី​អាច​ទម្លាក់​តម្លៃ​អចលនទ្រព្យ​ឯកជន​ពី ១០ ទៅ ១៥ ភាគរយ​ដែល​នឹង​ទាក់ទាញ​អ្នក​ទិញ​ជា​លើក​ដំបូង​។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​គេហទំព័រ Singapore Business Review ដោយ​ដកស្រង់​ទិន្នន័យ​របស់​ក្រុមហ៊ុន PropNex Realty កាលពី​ម្សិលមិញ​។

ក្នុង​ការ​ធ្វើ​បទបង្ហាញ​អំពី​ការ​ស្រាវជ្រាវ​មួយ​ក្រុមហ៊ុន PropNex Realty ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ធំ​ជាង​គេ​របស់​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា ក្រុម​វិនិយោគិន​មាន​ភាពស៊ាំ​រួច​ហើយ​ទៅ​នឹង​ការដំឡើង​ពន្ធ​ប្រថាប់ត្រា​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​វិនិយោគិន​បរទេស​បាន​គិត​រួច​ហើយ​នូវ​ការដំឡើង​ពន្ធ​ប្រថាប់ត្រា​បន្ថែម​លើ​អ្នកទិញ (ABSD) ចំនួន ១៥ ភាគរយ​ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​អ្នក​ទិញ​នឹង​ស៊ាំ​ផង​ដែរ​ទៅ​នឹង​ការដំឡើង​ពន្ធ ABSD ៥ ភាគរយ​ទៀត​។

ក្រុមហ៊ុន​ស្រាវជ្រាវ Jefferies Singapore ដែល​បាន​ចូលរួម​ក្នុង​ការធ្វើ​បទបង្ហាញ​នេះ​បាន​កត់សម្គាល់​ថា​វា​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​រង់ចាំ​មើល​ថា តើ​ការបង្កើន​ពន្ធ ABSD នឹង​មិន​រារាំង​ដល់​ការទិញ​របស់​ជនបរទេស​។

លោក Krishna Guha ជា​អ្នកវិភាគ​ ១ ​រូប​បាន​ថ្លែង​ថា​៖ «​ជា​សមាមាត្រ​ការទិញ​របស់​បរទេស​មាន​តិច​ខ្លាំង​នៅ​ពេល​នេះ​»​។

គេហទំព័រ Singapore Business Review បាន​រាយការណ៍​ថា​នៅ​ឆ្នាំ ២០១៧ ប្រជាជន​សិង្ហបុរី​មាន​ចំណែក ៧៤,៦ ភាគរយ​នៃ​ការទិញ​អចលនទ្រព្យ​ឯកជន​កើន​ពី ៦៨,១ ភាគរយ កាលពី​ឆ្នាំ​ ២០១៤​។ សូម្បីតែ​នៅក្នុង​សង្កាត់​លេខ ៩ លេខ ១០ និង​លេខ ១១ ក៏​សមាមាត្រ​នៃ​ការទិញ​របស់​ជនជាតិ​សិង្ហបុរី​បាន​កើនឡើង​ដល់ ៦៨,១ ភាគរយ​ផង​ដែរ​ធៀប​នឹង ៥២ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​។

ទន្ទឹម​នឹង​នេះ​លោក Guha បាន​ថ្លែង​ថា​សម្រាប់​លំនៅឋាន​ដែល​បាន​ដាក់​លក់​កាលពី​ចុង​សប្ដាហ៍​មុន​អត្រា​កម្រៃ​ជើង​សា​ពី​ការលក់​កើនឡើង​ពី ១,២ ទៅ ១,៥ ភាគរយ​ដល់​ពី ១,៥ ទៅ ១,៧ ភាគរយ​។ អត្រា​នេះ​ត្រូវ​បាន​ដំឡើង​បន្ថែម​ទៀត​ដល់​ពី ២ ទៅ ២,៥ ភាគរយ​ក្នុង​ពេល​ ២-៣ ​សប្ដាហ៍​ខាង​មុខ​បន្ទាប់ពី​ការដាក់​លក់​ជា​ផ្លូវការ​។

លោក​បន្ថែម​ថា​៖ «​ទីភ្នាក់ងារ​អចលនទ្រព្យ​នឹង​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​ក្នុង​ដំណើរការ​ដាក់​លក់​ក្នុង​ទីផ្សារ​បឋម​»​។

ប្រភព​ប្រាក់​ចំណូល​ផ្សេង​ទៀត​ដូចជា​កម្រៃ​ជើងសា​បាន​ពី​ការលក់​បន្ត​ស្ថិត​ក្រោម​អាជ្ញាធរ​លំនៅឋាន និង​អភិវឌ្ឍន៍ (HDB) ការលក់​បន្ត​ឯកជន និង​ទីផ្សារ​ជួល មិន​ទំនង​ជា​នឹង​ត្រូវ​ទទួលរង​ផលប៉ះពាល់​ទេ​។

អ្នក​វិភាគ​រូប​នេះ​បាន​ថ្លែង​ទៀតថា​៖ «​តាមពិត​ទៅ​អ្នក​ជួល​យូនីត​ជា​ក្រុម​អាច​សម្លឹង​មើល​ទីផ្សារ​លក់​បន្ត ដែល​នឹង​បង្កើន​ប្រតិបត្តិការ​លក់​បន្ត​។ អ៊ីចឹង​ក៏ដោយ​ការផ្លាស់ប្តូរ​ក្នុង​សកម្មភាព​ចម្រុះ​នៃ​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​»​។

លោក​បាន​កត់សម្គាល់​ថា ពាណិជ្ជកម្ម​របស់​ទីភ្នាក់ងារ​ក្នុង​ទីផ្សារ​បឋម​បាន​គ្រប់គ្រង​ប្រាក់​ចំណេញ​កាន់តែ​ខ្ពស់​ពី ១១ ទៅ ១២ ភាគរយ ធៀប​នឹង​ពី ៧ ទៅ ៨ ភាគរយ​សម្រាប់​ពាណិជ្ជកម្ម​ការលក់​បន្ត​។

ទន្ទឹម​នឹង​នេះ​មាន​ការ​រំពឹង​ថា ទីផ្សារ​បឋម​ឯកជន (​មិន​រាប់​បញ្ចូល​ខុនដូ​សាធារណៈ​) នឹង​ថយចុះ​ជាង​កាលពី​ឆ្នាំ​មុន​ដែល​បាន​មើល​ឃើញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លក់​លំនៅឋាន​ចំនួន ១០ ៦៨២ យូនីត​។ ផ្ទុយ​ពី​នេះ​ទីផ្សារ​លក់​បន្ត​ឯកជន​អាច​មាន​ភាពប្រសើរ​ឡើង​ជាង​កាលពី​ឆ្នាំ​មុន​ជា​ពេល​ដែល​លំនៅឋាន​ប្រហែល ១៤- ០០០ យូនីត​ត្រូវ​បាន​ទិញ​លក់​។ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០១៨ លំនៅឋាន ៨ ៣៦៦ យូនីត ត្រូវ​បាន​ទិញ​លក់​នៅ​ទីផ្សារ​បន្ទាប់​។

ក្នុង​រយៈពេល​នៅ​សេសសល់​ក្នុង​ឆ្នាំ​នេះ និង​ក្នុង​ឆ្នាំ ២០១៩ លោក Guha បាន​ថ្លែង​ថា​អាច​មាន​គម្រោង​ច្រើន​ដំណើរការ​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​វិធានការ​រម្ងាប់​ទីផ្សារ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​ប្រហែល​ជា​អាច​បន្ទាប់ពី​ការព្យាករ​ពី​ប្រាក់​ចំណេញ និង​គណនា​ឡើងវិញ​ពី​លក្ខណៈ​គម្រោង និង​ការចំណាយ​លើ​ការសាងសង់​»​។ លោក​បន្ត​ថា​៖ «​តាម​ទស្សនៈ​របស់​យើង វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់តែ​ច្រើន​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​នៃ​ឧស្សាហកម្ម​»​។

ផ្ទុយ​ពី​ក្រុមហ៊ុន PropNex Realty លោក Guha រំពឹង​ថា​សន្ទស្សន៍​តម្លៃ​លំនៅឋាន​របស់​ប្រទេស​សិង្ហបុរី​នឹង​កើនឡើង​ពី ៣ ទៅ ៥ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៨៕ LA

Reference: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *