News

Check out real estate news updates

តម្លៃ​លំនៅឋាន​ក្នុង​ទីក្រុង​ឡុងដ៍ ​ហៀប​នឹង​ស្ទុះ​ងើប​ឡើង​វិញ

ក្រុង​ឡុងដ៍ៈ តម្លៃជា​មធ្យម​នៅ​ទីផ្សារ​លំនៅឋាន​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស​បាន​រក្សា​ភាព​រឹង​មាំ​ជា​លើក​ដំបូង​នៅ​ត្រីមាស​ទី២ ឆ្នាំ ​២០១៩ គិត​​ចាប់​​ពី​ត្រីមាស​ទី៣ ឆ្នាំ​ ២០១៥ មក។ នេះ​បើ​យោង​តាម​​ក្រុមហ៊ុន​ផ្តល់​​សេវា​អចលនទ្រព្យ​ Savills Thailand។​

ក្រុមហ៊ុន Savills Thailand បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​តម្លៃ​បាន​បន្ត​បង្ហាញ​ការ​ធ្លាក់ចុះ​​ធៀប​​អត្រា​​​​ប្រចាំ​ឆ្នាំ​ ការ​​ធ្លាក់​ចុះ​​ជា​មធ្យម​មាន​ត្រឹម​តែ​ ១,៨ ​ភាគរយ​ប៉ុណ្ណោះ ពោល​គឺ​​តិច​ជាង​ពាក់​កណ្ដាល​នៃ​​​​​កម្រិត​ធ្លាក់ចុះ​​ដែល​បាន​មើល​​ឃើញ​នៅ​ពេល​នេះ​កាល​ពី​ឆ្នាំ​មុន។

កំណើន​តម្លៃ​​ប្រចាំ​ត្រីមាស​ ១,២​ ភាគរយ ​​​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​សម្រាប់​​​តំបន់​សំខាន់ៗ​នៅ​​​ទីក្រុង​ឡុងដ៍​ភាគនិរតី​ ដែល​រាប់​ចាប់​ពី​ទីក្រុង​ Fulham រហូត​ដល់​ទីក្រុង Wimbledon ​​មាន​ន័យ​​ថា ​ផ្នែក​​​​នៃ​ទីផ្សារ​នេះ​ដែល​មិន​ដូច​ជា​ទីផ្សារ​​នៅ​តំបន់​ផ្សេង​ទៀត​ កំពុង​បង្ហាញ​កំណើន​តម្លៃ​ប្រចាំ​ឆ្នាំ​តិចតួច។​

អ្នកស្រី​​ Prapaporn Boonkajornkul ប្រធាន​ផ្នែក​លក់​លំនៅឋាន​អន្តរជាតិ​​ប្រចាំ​​​ក្រុមហ៊ុន​ Savills ថ្លែង​ថា​៖ «​នេះ​​ឆ្លុះ​បញ្ចាំង​ដ៏​សំខាន់​នូវ​កង្វះ​​​ស្ដុក​នៅ​​​ផ្នែក​នេះ​នៃ​ទីក្រុង​ឡុងដ៍»។ ​អ្នក​ស្រី​បន្ត​ថា​៖ «​ភ្នាក់ងារ​លក់​ប្រចាំ​ទីក្រុង​ឡុងដ៍​ភាគ​និរតី​របស់​ក្រុមហ៊ុន Savills ​មួយ​ចំនួន​​ប្រាប់​ពួក​យើង​ថា កង្វះ​ស្ដុក​នៅ​ពេល​នេះ ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​នៅ​ផ្នែក​ទីផ្សារ​​​របស់​ពួក​គេ​ ដែល​​បាន​បណ្ដាល​​​ឲ្យ​មាន​ការ​រំពឹង​ទុក​កាន់​តែ​តិច​រវាង​អ្នក​ទិញ និង​អ្នក​លក់។​

អ្នកស្រី​​​បន្ត​ថា​៖ «​​នៅ​ក្នុង​ទីផ្សារ​នៃ​តំបន់​សំខាន់​របស់​ទីក្រុង​ឡុងដ៍​ យើង​បាន​មើល​ឃើញ​​ការ​កើត​មាន​ឡើង​វិញ​នូវ​​​ការ​​​ដេញ​ថ្លៃ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។​ លទ្ធផល​នេះ​ដោយសារ​​កម្រិត​ស្ដុក​ទាប​ និង​​ការ​ប្ដេជ្ញាចិត្ត​របស់​​អ្នក​ទិញ​​ក្នុង​ការ​ទទួល​បាន​​អចលនទ្រព្យ​ល្អ​បំផុត​នៅ​ក្នុង​ទីផ្សារ​ងាយ​ប្រែប្រួល​មួយ»។​

ក្នុង​ទីផ្សារ​ក្នុង​តំបន់​ល្បីៗ​តម្លៃ​​ខ្ពស់​របស់​ទីក្រុង​ឡុងដ៍​ភាគ​កណ្ដាល​​ តម្លៃ​បាន​ធ្លាក់ចុះ​ ០,៩​ ភាគរយ ​​​បន្ថែម​ទៀត​នៅ​ត្រីមាស​ទី២​ ដែល​បណ្ដាល​ឲ្យ​តម្លៃ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ធ្លាក់ចុះ ​៣,៦​ ភាគរយ​ ស្រដៀង​គ្នា​នឹង​អត្រា​ដែល​​បាន​មើល​ឃើញ​ចាប់​តាំង​ពី​​ចុង​ឆ្នាំ ​២០១៧​។​

នេះ​មាន​ន័យ​ថា ការ​ធ្លាក់ចុះ​​តម្លៃ​នៅ​ទូទាំង​តំបន់​សំខាន់ៗ​របស់​ទីក្រុង​ឡុងដ៍​ភាគ​​កណ្ដាល​​ដែល​នៅ​ពេល​នេះ​ជា​រួម​មាន​​​ប្រហែល ​២០ ភាគរយ ​ទាប​ជាង​ការ​ធ្លាក់ចុះ​​ខ្លាំង​​​បំផុត​ដែល​​កើត​មាន​កាល​ពី​ឆ្នាំ ​២០១៤។​

អ្នកស្រី Prapaporn ​បាន​ថ្លែង​បន្ថែម​​ថា៖ «​ជា​ធម្មតា ​នោះ​គឺ​ជា​សូចនាករ​ដែល​បង្ហាញ​​ថា ទីផ្សារ​​ជិត​ដល់​​ការ​កំណត់​តម្លៃ​ឡើង​វិញ​​ពេញ​លេញ​ហើយ​»។

អ្នកស្រី​បន្ត​ថា៖ «ទោះ​ជា​មាន​ការ​ដើរ​តួនាទី​ពី​​​រូបិយប័ណ្ណ​ក៏​ដោយ (ការ​ប្រែប្រួល​រូបិយប័ណ្ណ​រវាង​ប្រាក់​ផោន ​និង​​ដុល្លារ​អាមេរិក) ក៏​តំបន់​សំខាន់ៗ​របស់​ទីក្រុង​ឡុងដ៍​ភាគ​​​កណ្ដាល​​ នៅ​តែ​ជា​តំបន់​ដែល​មាន​តម្លៃ​ងាយ​ប្រែប្រួល​ខ្លាំង​ ក្នុង​គ្រា​​មាន​​ភាព​មិន​ច្បាស់លាស់​​ផ្នែក​នយោបាយ​ជា​បន្ត​។

អ្នកស្រី​​បញ្ជាក់​ថា​៖ «​តាម​ពិត​នៅ​ក្នុង​ការ​ស្ទង់មតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្ដាល​​ខែ​មិថុនា ៩០ ភាគរយ ​នៃ​ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន Savills នៅ​ទីក្រុង​ឡុងដ៍​ភាគ​កណ្ដាល​ បាន​ដាក់​​ភាព​មិន​ច្បាស់លាស់​នៃ​ Brexit ថា​ជា​បញ្ហា​ប្រឈម​ធំ​ជាង​គេ​តែ​មួយ​គត់​នៅ​ក្នុង​ទីផ្សារ​នេះ​»៕ LA

More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *