News

Check out real estate news updates

តម្លៃ​ផ្ទះ​ក្នុង​ទី​ផ្សារ​​​ប្រ​ទេស​ ចិន​ បន្ត​មាន​ស្ថិរ​ភាព

ក្រុង​ប៉េកាំងៈ ទិន្ន​ន័យ​ផ្លូវ​ការ​​បាន​បង្ហាញ​ថា ​ទី​ផ្សារ​អ​ច​ល​ន​ទ្រព្យ​នៅ​ប្រ​ទេស​ ចិន ​នៅ​តែ​មាន​ស្ថិរ​ភា​ព​​ក្នុង​ខែ​កញ្ញា​ ខណៈ​​​​ក្រុម​អ្នក​ជំ​នាញ​បាន​ចង្អុល​បង្ហាញ​ទៅ​រក​​សញ្ញា​វិជ្ជ​មាន​នៃ​ស្ថិរ​ភាព​បន្ថែម​ទៀត​សម្រាប់​​តម្លៃ​ផ្ទះ។

យោង​តាម​ទិន្ន​ន័យ​ដែល​ចេញ​ផ្សាយ​ដោយ​កា​រិ​យា​ល័យ​ស្ថិតិ​ជាតិ (NBS) របស់​ប្រ​ទេស​ ចិន ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញ​ថា​ កាល​ពី​ខែ​កញ្ញា​ តម្លៃ​អ​ច​ល​ន​ទ្រព្យ​ពា​ណិជ្ជ​កម្ម​​ដែល​ទើប​សាង​សង់​ថ្មី​ នៅ​តែ​មាន​លំ​នឹង​ក្នុង​រយៈ​ពេល​​ ២ ខែ​ជាប់​ៗ​គ្នា។

ទី​ក្រុង​ ស៊ា​ង​ហៃ​ និង​ទី​ក្រុង ហ្សិន​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​ការ​លក់​​អ​ច​ល​ន​ទ្រព្យ​ថ្មី​​ពី​ ០,១​ ទៅ​ ០,២​ ភាគ​រយ​ធៀប​ទៅ​នឹង​ខែ​សី​ហា​កន្លង​ទៅ។​ ទន្ទឹម​នឹង​នេះ​ដែរ​តម្លៃ​ជា​មធ្យម​នៅ​ទី​ក្រុង​ក្វាង​ចូវ បាន​កើន​ឡើង​ចំ​នួន ០,៤ ភាគ​រយ​ បើ​ធៀប​នឹង​ខែ​សី​ហា។

ក្នុង​ចំ​ណោម​ទី​ក្រុង​ចំ​នួន​ ៧០ ​ដែល​ត្រូវ​បាន​អង្កេត​នៅ​ចិន​ដី​គោក​ ទី​ក្រុង ​ស៊ាង​ហៃ ក្រុង ​ហ្សិន​ចិន និង​ក្រុង ​ជីន​ហួ ដែល​ជា​​ទី​ក្រុង​របស់​​ខេត្ត ​ជឹ​ជឿង បាន​ជួប​ប្រ​ទះ​ការ​ធ្លាក់ចុះ​​តម្លៃ​ផ្ទះ​​កាល​ពី​ខែ​កញ្ញា។

លោក Liu Jianwei​ មន្ត្រី​ស្ថិតិ​ជាន់​ខ្ពស់​នៅ​កា​រិ​យា​ល័យ NBS បាន​មាន​ប្រ​សាសន៍​ថា៖ «បើ​ប្រៀប​ធៀប​ទៅ​នឹង​​ខែ​សី​ហា​ តម្លៃ​ផ្ទះ​ថ្មី​ជា​មធ្យម​នៅ​ទី​ក្រុង​លំ​ដាប់​ទី​ ១ ​បាន​ធ្លាក់​ចុះ​​ ០,១ ភាគ​រយ ខណៈ​ពេល​ដែល​តម្លៃ​ផ្ទះ​ជា​មធ្យម​​​បាន​កើន​ឡើង​ចំ​នួន ០,៣ ​ភាគ​រយ នៅ​ក្នុង​ខែ​សី​ហា»។

លោក​បន្ថែម​​ថា៖ «រដ្ឋា​ភិ​បាល​នៅ​គ្រប់​ជាន់​ថ្នាក់​នឹង​បន្ត​គ្រប់​គ្រង​ទី​ផ្សារ​ដើ​ម្បី​ធា​នា​ដល់​ការ​អភិ​វឌ្ឍ​ឲ្យ​មាន​ដំ​ណើរ​ការ​ល្អ​​ប្រ​សើរ​»។

តម្លៃ​ផ្ទះ​បាន​បន្ត​កើន​ឡើង​នៅ​តាម​ទី​ក្រុង​ដែល​មាន​លំ​ដាប់​ទាប​ជាង​នេះ ​ប៉ុន្តែ​មាន​ល្បឿន​យឺត​ ខណៈ​ដែល​លោក​ Liu បាន​សង្កេត​ឃើញ​ថា​ អ​ច​ល​ន​ទ្រព្យ​ពា​ណិជ្ជ​កម្ម​ថ្មី​នៅ​ក្នុង​ទី​ក្រុង​លំ​ដាប់​ទី​ ២ មាន​ការ​ថយ​ចុះ​​ ០,២ ​ភាគ​រយ​នៃ​អត្រា​កំ​ណើន​។

លោក Xie Yifeng ប្រ​ធាន​ស​មា​គម​អ​ច​ល​ន​ទ្រព្យ​អា​ស៊ី​ប៉ា​ស៊ី​​ហ្វិក​ (Realty Association of Asia-Pacific Cities) បាន​ថ្លែង​ថា៖ «តម្លៃ​ជា​មធ្យម​នៅ​ក្នុង​ទី​ក្រុង​ចំ​នួន ​៧០​ ដែល​ត្រូវ​បាន​អង្កេត បាន​កើន​ឡើង​ ១ ​ភាគ​រយ​នៅ​ក្នុង​ខែ​កញ្ញា​បើ​ធៀប​នឹង​ខែ​សី​ហា ​ខណៈ​អត្រា​កំ​ណើន​នៅ​ក្នុង​ខែ​សី​ហា​ និង​កក្កដា​មាន​ ​១,៤៩ ​ភាគ​រយ​ និង​ ១,​២​ ភាគ​រយ​រៀង​គ្នា»។ លោក​បាន​បន្ថែម​ថា៖«​តម្លៃ​អ​ច​ល​ន​ទ្រព្យ​នៅ​តែ​កំ​ពុង​កើន​ឡើង​ក្នុង​ល្បឿន​​យឺត​ជាង​មុន»។

លោក Zhang Dawei ប្រ​ធាន​ក្រុម​អ្នក​វិ​ភាគ​ប្រ​ចាំ​ក្រុម​ហ៊ុន Centaline Property បាន​លើក​ឡើង​ថា ​អំ​ណាច​ប្រើ​ប្រាស់​នៅ​ពេល​អ​នា​គត​​ទំ​នង​ជា​​មិន​កើន​ឡើង​​ទេ​។

លោក Zhang ថ្លែង​បន្ត​​ថា៖ «បើ​ទោះ​បី​ការ​ពិត​គឺ​ថា ​ទី​ក្រុង​ភាគ​ច្រើន​នៅ​តែ​បង្ហាញ​​កំ​ណើន​តម្លៃ​ផ្ទះ​​ក៏​ដោយ ​ក៏​សញ្ញា​នៃ​ស្ថិរ​ភាព​ថ្លៃ​​មាន​រួច​ទៅ​ហើយ​ជា​ពិ​សេស​នៅ​តាម​ទី​ក្រុង​នា​នា​ដែល​មាន​ច្បាប់​តឹង​រ៉ឹង​ដូច​ជា​ទី​ក្រុង​ ប៉េ​កាំង ស៊ា​ង​ហៃ ហ្សិន​ចិន ហាង​ចូវ និង​ណាន​ជីង ជា​ដើម»។

លោក​បាន​បន្ថែម​ថា៖ «មាន​​ស​ញ្ញា​ច្បាស់​លាស់​ដែល​បង្ហាញ​ពី​ការ​​​ធ្លាក់​ចុះ​តម្លៃ»។

លោក​បាន​ព្យា​ករ​ថា ​ការ​ផ្គត់​ផ្គង់​អ​ច​ល​ន​ទ្រព្យ​ឆាប់​ៗ​នេះ​នឹង​មាន​​លើស​​តម្រូវ​ការ​នៅ​តាម​ប​ណ្តា​ទី​ក្រុង​ទាំង​នោះ​។

លោក​ Zhang ថ្លែង​ថា​៖ «នៅ​ដំ​ណាច់​ខែ​កញ្ញា ​តម្លៃ​អ​ច​ល​ន​ទ្រព្យ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​កើន​ឡើង​​ក្នុង​រយៈ​ពេល​ ៤០​ ខែ​ជាប់​គ្នា ​ដែល​ជា​រយៈ​ពេល​ដ៏​វែង​បំ​ផុត​មួយ​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​នៃ​ទី​ផ្សារ​អ​ច​ល​ន​ទ្រព្យ​របស់​ប្រ​ទេស​ ចិន»។

លោក​បញ្ជាក់​ថា​៖ «ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ​​ទី​ផ្សា​រ​មិន​បាន​កើន​ឡើង​ខ្លាំង​ជ្រុល​ហួស​ហេតុ​​ទេ​​​ក្នុង​ខែ​កញ្ញា ​ដែល​ជា​ធម្មតា ខែ​នេះ​ជា​​រដូវ​កាល​​កើន​ឡើង​ខ្លាំង។ ផ្ទុយ​ទៅ​វិញ វា​បាន​បង្ហាញ​អំ​ពី​ស្ថិរ​ភាព​ថ្លៃ​ទៅ​វិញ។

យោង​តាម​ទិន្ន​ន័យ​របស់​កា​រិ​យា​ល័យ NBS ក្នុង​ទី​ក្រុង​នៅ​ភាគ​ខាង​លិច​ប្រ​ទេស​ ចិន​ តម្លៃ​អច​ល​ន​ទ្រព្យ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ខែ​កញ្ញា​ ​រហូត​ដល់​ ៦,២ ភាគ​រយ​សម្រាប់​លំ​នៅ​ឋាន​ទើប​សាង​សង់​ថ្មី​នៅ​ក្នុង​ក្រុង​ ស៊ី​អាន ខេត្ត ​សាន​ស៊ី ២,៨ ភាគ​រយ​នៅ​ក្រុង ​ហូ​ហត់ នៃ​តំ​បន់​ស្វ​យ័ត​ម៉ុង​ហ្គោ​លី​ខាង​ក្នុង និង​ ២.៦​ភាគ​រយ​នៅ​ក្នុង​ក្រុង ​លូ​ចូវ ខេត្ត ​ស៊ី​ឈួន។

លោក​ Zhang​ បាន​បន្ត​ថា​ ៖ «ការ​លក់​ផ្ទះ​បាន​ធ្លាក់​ចុះ​នៅ​ភាគ​ខាង​កើត​និង​ភាគ​ឦ​សាន​ប្រ​ទេស​ចិន​ ខណៈ​តំ​បន់​​​ភាគ​ខាង​លិច​ជា​តំ​បន់​តែ​ ១ ​គត់​ដែល​បាន​មើល​ឃើញ​កំ​ណើន​លក់»។

លោក​បាន​ពន្យល់​ថា​ ការ​លក់​​​អ​ច​ល​ន​ទ្រព្យ​ចេញ​ពី​ស្តុក​ស្ទើរ​តែ​​អស់​​ហើយ​នៅ​ក្នុង​តំ​បន់​ភាគ​ខា​លិច ​ដែល​បាន​​ជំ​រុញ​​តម្រូវ​ការ​ក្នុង​​ចំ​ណោម​អ្នក​ទិញ​ដែល​កេង​ចំ​ណេញ​ថ្លៃ៕ People’s Daily/NS

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *