News

Check out real estate news updates

តម្លៃ​ដី​ខេត្ត​កែប​កំពុង​កើន​ឡើង​​ស្រប​​ពេល​ការ​​ វិនិយោគ​​កើនឡើង​

​ខេត្ត​កែប​៖​ ​ស្រប​ពេល​ដែល​ចរន្ត​នៃ​តម្លៃ​ដី​នៅក្នុង​ខេត្តកំពត​ ​កំពុងតែ​មានសន្ទុះ​កើនឡើង​ជាលំដាប់​តាម​ពីក្រោយ​ក្រុង​ព្រះសីហនុ​នោះ​ ​ពេលនេះ​សម្រាប់​តម្លៃ​ដី​នៅក្នុង​ក្រុងកែប​ក៏​កំពុង​មានការ​កើនឡើង​ ​តាម​ពីក្រោយ​ខេត្តកំពត​ផង​ផង​ដែរ​ ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ ​ដែល​ស្ថិតនៅ​ទិស​នារ​តី​នា​តំបន់​សមុទ្រ​មួយ​នេះ​ឱ្យ​ក្លាយជា​ទំ​បន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​។​ ​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​ជាពិសេស​ក្រសួងទេសចរណ៍​ ​នឹង​ធ្វើការ​ពង្រឹង​ការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ​រួម​ជាមួយនឹង​កា​រកែច្នែ​ ​និង​បង្កើត​តំបន់​កម្សាន្ត​លក្ខណៈ​ធម្មជាតិ​នានា​ ​ដែល​មានស្រាប់​នៅក្នុង​ខេត្ត​កែប​ ​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ ​ឱ្យ​ស្រប​ទៅ​នឹង​កេរ្តិ៍ឈ្មោះ​ដែល​ទទួល​បាន​ ​«​ទីក្រុង​ទេសចរណ៍​ស្អាត​ ​អាស៊ាន​»​។​ ​

 

​សម្តេច​បន្ត​ថា​ ​វិស័យ​អចលនទ្រព្យ​វិញ​ខេត្ត​កែប​ ​ក៏​ពុង​តែ​មាន​ប្រជាប្រិយ​ភាព​ចំពោះ​បណ្តា​អ្នក​វិនិយោគ​ផង​ដែរ​ ​ជាពិសេស​ ​អ្នក​វិនិយោគ​ជនជាតិ​ចិន​ ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​ ​និង​អចលនទ្រព្យ​មានការ​កើនឡើង​ផង​ដែរ​។​ ​

​លោក​ ​ម៉ម​ ​សិរី​បញ្ញា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Easy​ ​Property​ ​Investment​ ​និង​ជា​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​តម្លៃ​ដី​នៅក្នុង​ខេត្ត​កែប​ ​ជាពិសេស​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ ​បាន​ហក់​ឡើង​ខ្ពស់​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​កន្លងទៅ​។​ ​

លោក​បាន​បញ្ជាក់​ថា​ ​“​កាលពី​ឆ្នាំមុន​ ​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​ ​ដូចជា​ ​នៅ​ម្ដុំ​រូប​សំ​ណា​ក់​ស្រី​ស​ ​(​សិលា​ចាំ​ប្ដី​)​ ​ក៏ដូចជា​តំបន់​ដី​ជំរាល​ភ្នំ​នៅ​ជាប់​តំបន់ឆ្នេរ​សមុទ្រ​ឆ្ពោះ​មក​ខាង​ផ្សារ​ក្ដាម​ ​គឺ​អាច​លក់​បាន​ត្រឹម២៣០ដុល្លារ​ ​ប៉ុន្តែ​នៅពេល​បច្ចុប្បន្ន​បាន​ឡើង​រហូតដល់​ប្រមាណ៥០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

​លោក​បន្ត​ថា​ ​ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​តំបន់​ភ្នំ​ ​អាច​មាន​ចន្លោះ​ពី​ខ្ទង់​ ​២០០ដុល្លារ​ចុះក្រោម​។​ ​តម្លៃ​ដី​ខ្ពស់​ឬ​ទាប​អាស្រ័យ​ទៅតាម​ស្ថានភាព​ដី​ ​និង​ទំហំដី​ផង​ដែរ​ ​។​ ​លោក​ថា​ ​សម្រាប់​ថ្ងៃ​អនាគត​ ​ខេត្ត​កែប​នៅតែ​បន្ត​ឡើងថ្លៃ​ ​គ្រាន់តែ​ថា​មិន​អាច​ឡើង​ស្មើនឹង​តម្លៃ​ដី​នៅក្នុង​ខេត្តកំពត​ ​ឬ​ខេត្ត​ព្រះសីហនុ​នោះ​ក៏ដោយ​ ​ហើយក៏​អាច​ក្លាយទៅជា​តំបន់​កម្សាន្ត​ឯកជន​ក៏​ថា​បាន​ ​ព្រោះ​កែប​ ​ជា​ខេត្ត​មួយ​ដែល​មាន​ទំហំ​តូច​ ​និង​មាន​តំបន់​កម្សាន្ត​តិច​ជាង​ខេត្តកំពត​។​ ​

លើកឡើង​ស្រដៀងគ្នា​នេះ​ ​លោកស្រី​តាំង​ ​ហួរ​ ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Amatak​ ​Property​ ​Service​,​Co​,​ ​Ltd​ ​ក៏បាន​លើកឡើង​ឱ្យ​ដឹងផង​ដែរ​ថា​ ​កែប​ ​គឺជា​ខេត្ត​មួយ​ដែល​នឹង​មានការ​អភិវឌ្ឍ​ខ្លាំង​នា​ពេល​អនាគត​ ​ដែល ជាមុ​ខ​ព្រួញ​សញ្ញា​របស់​បណ្តាអ្នក​វិនិយោគ​ជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគជនជាតិ​ចិនតែម្ដង​ ​ដ្បិតតែ​វា​មាន​សក្ដានុពល​ខ្លាំង​ ​ក្នុងនាម​ជា​ខេត្ត​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​។​ ​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​“​សព្វថ្ងៃ​នេះ​តម្លៃ​ដី​នៅ​ខេត្ត​កែប​ ​កំពុងតែ​មានការ​កើនឡើង​ប្រមាណ​ជាង៥០ភាគរយ​ ​ប្រើ​ប្រៀបធៀប​កាលពី​២ឆ្នាំ​កន្លងទៅ​ ​ជាពិសេស​ ​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់​ឆ្នេរ​”​។​ ​លោកស្រី​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ភាគច្រើន​ ​គឺ​គេ​ទិញទុក​លក់​យកចំណេញ​ក្នុងរយៈពេល​យូរ​ ​ដែល​មិនមែន​ជា​អ្នក​អភិវឌ្ឍ​នោះ​ទេ​ ​ប៉ុន្តែ​វា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​បន្ទាប់ពី​ខេត្តកំពត​”​។​ ​

​លោកស្រី​តាំង​ ​ហួរ​បាន​បន្ត​ទៀត​ថា​ ​ហេតុផល​ដែល​ធ្វើ​ឱ្យ​ដី​នៅ​ខេត្ត​កែប​នៅតែ​បន្ត​ឡើងថ្លៃ​តទៅ​ថ្ងៃ​អនាគត​ ​ក៏​ព្រោះតែ​កែប​ ​មាន​ភាព​អំណោយផល​ពី​ធម្មជាតិ​ ​មាន​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង​ទាំង​តំបន់ឆ្នេរ​ ​ក៏ដូចជា​តំបន់​កោះ​តូច​ៗ​ជាច្រើន​ទៀត​។​ ​ដោយឡែក​ចំពោះ​កត្តា​ភូមិសាស្ត្រ​ ​គឺ​មាន​ភាពល្អ​ប្រសើរ​ ​ដូចជា​ ​នៅ​ជាប់នឹង​ខេត្តកំពត​ ​ដែល​មាន​ប្រវែង​ប្រមាណ​ជាង៣០គីឡូម៉ែត្រ​ ​មាន​ចម្ងាយ​ជាង១៣០គីឡូម៉ែត្រ​ ​ពី​រាជធានី​ភ្នំពេញ​ ​ជាពិសេស​ ​បើ​និយាយ​ពី​ការ​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ​គឺ​មាន​ប្រវែង​ជិត​ជាង​ខេត្តកំពត​ ​ដែល​វា​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ដឹកជញ្ជូន​ ​ក៏ដូចជា​តភ្ជាប់​បណ្តាញ​ទេសចរណ៍​ផង​ដែរ​៕​

 Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *