News

Check out real estate news updates

តម្លៃអចលនទ្រព្យ​នៅ​ចិន​ស្រុតចុះជាលំដាប់​ខណៈ​ក្រុមហ៊ុន​ជាច្រើន​កំពុង​ដាក់​ពាក្យ​ក្ស័យ​ធន!

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg បានឱ្យដឹងថាកំណើន​ថ្លៃផ្ទះនៅចិន​បានចុះ​ខ្សោយ​ជាលើក​ដំបូងគិតចាប់ពីខែកុម្ភៈបន្ទាប់ពីអាជ្ញាធរពង្រីកការទប់ស្កាត់ការធ្លាក់ចុះនៃទីផ្សារដែលកំពុងតែធ្វើឡើងវិញ។

ទិន្នន័យដែលបានចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញថាតម្លៃផ្ទះថ្មីបានកើនឡើងត្រឹមតែ ០,៦៦ %នៅក្នុងខែ​មិថុនា​ធៀបនឹងខែឧសភានៅក្នុងទីក្រុងចំនួន ៧០ ដែលតាមដានដោយរដ្ឋាភិបាល។ ចំនួននេះគឺយឺត​ជាងការកើនឡើង ០,៧១% កាលពីខែមុននិងប្រៀបធៀបទៅនឹងកំណើន ០,៦២% នៅក្នុងខែមេសា។

ទិន្នន័យដាច់ដោយឡែក បានបង្ហាញថាការលក់ផ្ទះសម្រាប់ខែមិថុនាមានស្ថេរភាព​គួរឱ្យកត់សម្គាល់​ដោយទទួលបាន​តម្លៃ​លឿន​ជាងមុនបន្តិចប៉ុន្តែតាមតំបន់ដែលពុំសូវមានការអភិវឌ្ឍ ឬតំបន់ដែលរីកចម្រើនយឺតៗ ។ប៉ុន្តែការវិនិយោគ​លើការអភិវឌ្ឍ​អចលនទ្រព្យ ដែលទាក់ទងជាមួយនឹងប្រដាប់ប្រើប្រាស់ក្នុងផ្ទះបានកើនឡើងយ៉ាងលឿន ១០,១ ភាគរយនៅក្នុងខែមិថុនា​ធៀប​នឹង ៩,៥ ភាគរយនៅក្នុងខែឧសភា។

គួរជម្រាបផងដែរថា តម្លៃផ្ទះនៅចិនត្រូវបានធ្លាក់ចុះជាលើកដំបូងដែលបានធ្វើឱ្យមានផលប៉ះពាល់​មួយចំនួនដល់ការអភិវឌ្ឍ​របស់​ក្រុមហ៊ុនអចលនទ្រព្យ ហើយរួមផ្សំជាមួយការកម្ចីប្រាក់មកធ្វើ​ការអភិវឌ្ឍនិងទិញអចលនទ្រព្យមានការពិបាកផងនោះ ទើបធ្វើឱ្យមានការធ្លាក់ចុះនៃតម្លៃ។

មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យក៏ត្រូវបានក្ស័យធនផងដែរ ដោយមើលឃើញថាកម្ចីឥណទានគឺមានភាព​លំបាកខ្លាំង ដែលមានក្រុមហ៊ុនអចលនទ្រព្យជិត៣០០ ក្រុមហ៊ុនបានសម្រេចចិត្តដាក់ពាក្យក្ស័យធន និងខ្លះទៀតកំពុង​តែ​ត្រៀម​ខ្លួនបោះបង់នូវគម្រោងរបស់ខ្លួនផងដែរ។

ម៉្យាងវិញទៀត តម្លៃអចលនទ្រព្យត្រូវបានស្រុតចុះសុទ្ធសឹងតែនៅតាមបណ្តាទីក្រុងធំៗ ហើយនិងតាមបណ្តាទីក្រុង​មួយចំនួន​ទៀត រហូតដល់ជាង ៧០ទីក្រុង​ដែលមានធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ តាំងពីខែកុម្ភៈកន្លងមក ក៏ប៉ុន្តែនៅ​ខែខ្លះមានការកើន​ឡើង​តម្លៃវិញខ្លះដែរតែមានចំនួនតិចតួចនិងមានភាពយឺតរហូតបណ្តាលឱ្យមានការធ្លាក់ថ្លៃបន្តទៀត។

More information visit: https://www.business-cambodia.com/public/article/property-prices-in-china-drop-sharply-as-companies-file-for-bankruptcy-1

Leave a Reply

Your email address will not be published. Required fields are marked *