News

Check out real estate news updates

តម្លៃដីធ្លីបានកើនឡើងខ្ពស់ក្រោយផ្លូវជាតិល៥៥ទៅកាន់ស្រុកវាលវែងបានបញ្ចប់

​ភ្នំពេញ:​ តម្លៃដីធ្លីបានកើនឡើងខ្ពស់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលចេញពីក្រុងពោធិសាត់ ឆ្ពោះទៅស្រុកវាលវែងបានស្ថាបនារួចកាលពីឆ្នាំមុន។

ក្រោយបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ55 រាជរដ្ឋាភិបាលបានសម្រេចលើគម្រោងកសាងផ្លូវពីរខ្សែទៀត ចាប់ពីឆ្នាំ 2019នេះទៅ ដោយចាប់ផ្ដើមពីសំឡូតទៅកោះកុងឆ្លងកាត់ឃុំក្រពើពីរ ប្រម៉ោយ អូសោម និងមួយខ្សែទៀតពីកោះកុងទៅសំឡូត ឆ្លងកាត់ថ្មដា តំបន់សេដ្ឋកិច្ចពិសេសទៅសំឡូត ជាមួយនឹងគម្រោងសាងសង់ផ្លូវចាក់កៅស៊ូ ដែលបច្ចុ ​ប្បន្នបាន និងកំពុងធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យមួយចំនួនទាំងក្នុងស្រុក និងក្រៅស្រុកហក់ចូលមកសម្លឹងមើលទីកន្លែងដើម្បីវិនិយោគ។

លោកហេង សុភាណា អភិបាលស្រុកវាលវែង បានទទួលស្គាល់អំពីស្ថានភាពតម្លៃដីនេះថា ពិតជាមានការប្រែប្រួលមែន ប៉ុន្តែលោកមិនលើកទឹកចិត្តឲ្យបងប្អូនលក់ដូរដីអស់នោះទេ តើដោយសារបារម្ភប្រជាជនបានប្រាក់ហើយចាយវាយខ្ជះខ្ជាយ និងទីបំផុតបាត់​បង់ដីស្រែ ចម្ការរបស់ខ្លួន ហើយធ្វើចំណាកស្រុក។

​លោកបន្តថា “ជាក់ស្ដែងផ្លូទៅដល់ណាក៏អភិវឌ្ឍន៍រីកចំរើន គឺទៅដល់នោះដូចជាស្រុកវាលវែង ជាស្រុកមួយ ដែលបានប្រែក្លាយពីទីលានប្រយុទ្ធ មកជាតំបន់សេដ្ឋកិច្ចពិសេសក្រោយនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា”។

តម្លៃដីធ្លីដែលពីមុនមិនសូវមានការនឹកនាដល់ ដោយសារផ្លូវលំបាក និងមានចម្ងា​យឆ្ងាយ ប៉ុន្តែបច្ចុប្បន្នដីនៅជាប់ផ្លូវកៅស៊ូ ក្នុងទីប្រជុំជនមួយម៉ែត្រនិងមានប្រវែងវែងមានតម្លៃជាង១ម៉ឺនដុល្លារ រីឯដីចំការមានដំណាំខ្លះក្នុងតំបន់មួយចំនួន១ហិចតា មានតម្លៃចន្លោះពី១ម៉ឺន ទៅ២ ម៉ឺនដុលារអាមេរិក។

លោកអភិបាលស្រុកហេង សុភាណាបានព្រមានឲ្យប្រជាជន ប្រុងប្រយ័ត្ននិងមានជំហរទទួលខុសត្រូវទាំងការអភិវឌ្ឍន៍ និងការគ្រប់គ្រងប្រជាពលរដ្ឋធ្វើយ៉ាងណា ឱ្យមានការអភិវឌ្ឍន៍ហើយជីវភាពបងប្អូននៅទីនេះធូរធាទាំងអស់គ្នា ជាសវាងតម្លៃដ៏ខ្ពស់បងប្អូននាំគ្នាលក់ដីអស់ជាកត្តាមួយធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរ៕

 Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *