News

Check out real estate news updates

តម្លៃដីធ្លីនឹងកើនឡើងជាមធ្យម៧ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលមួយ ទសវត្សរ៍ខាងមុខ

ភ្នំពេញ : អ្នកជំនាញនៃក្រុមហ៊ុនលំដាប់អន្តរជាតិបានអះអាងថា តម្លៃដីធ្លីនៅកម្ពុជា​បាន​កើនឡើង ២២៥ ភាគរយ ក្នុងរយៈពេលមួយ១០ឆ្នាំកន្លងមកនេះ និងបន្តកើន​ឡើង៧ភាគរយជាមធ្យមក្នុងមួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលមួយទសវត្សរ៍​ខាងមុខ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមាន​ប្រសាសន៍ក្នុងកិច្ចសម្ភាសន៍នាព្រឹកថ្ងៃទី១៨ តុលានេះថា តម្លៃដីធ្លី​នៅកម្ពុជា​នឹងបន្ត​កើន​ឡើងបន្ថែមទៀត ដែលយើងអាចព្យាករណ៍ថា កំនើនតម្លៃដីធ្លីនឹងកើន៧ភាគរយ​ក្នុង​មួយឆ្នាំសម្រាប់មួយទសវត្សរ៍ខាងមុខ ប៉ុន្តមិនមែនមានន័យថាតម្លៃដីធ្លីនឹងកើន​ឡើង​ថេរ​៧ភាគរយនោះទេ គឺឆ្នាំខ្លះអាចតិចជាងនេះ និងឆ្នាំខ្លះអាចច្រើនជាងនេះ ប៉ុន្តែតួលេខ៧ភាគរយ ជាតួលេខដែលគិតជាមធ្យម។     អ្នកនាបន្តថា “ការព្យាករណ៍​បែបនេះ ដោយយើងឈរលើមូលដ្ឋានសំខាន់ៗដូចជាតម្រូវការទិញលក់ក្នុងទីផ្សារ ការសិក្សាប្រៀបធៀបជាមួយប្រទេសថៃ និងវៀតណាមជាដើម ព្រោះប្រទេសទាំងនេះ​មានស្ថានភាពស្រដៀងគ្នានឹងកម្ពុជា”។

អ្នកនាង អាន សុធីតា បានបន្តឲ្យដឹងផងដែរថា បើគិតរយៈពេល១០ឆ្នាំកន្លងមកនេះ តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ដោយកាលពីឆ្នាំ២០០៨តម្លៃដីធ្លី ដែលខ្ពស់ជាងគេ​គឺមានតម្លៃជាមធ្យម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងឆ្នាំ២០១៨នេះតម្លៃដីធ្លីអាច​លក់​បានរហូតដល់៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តាមការវិភាគរបស់អ្នកជំនាញមួយចំនួនបានអះអាងឲ្យដឹងថា តម្លៃដីធ្លីនៅកម្ពុជាកើន​ឡើដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា កត្តាសន្តិភាព ស្ថិរភាពនយោបាយ កំនើន​សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកត្តាប្រជាសាស្រ្ត៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *