News

Check out real estate news updates

តម្រូវ​ការ​អា​ផាត​មិន​តម្លៃ​ទាប​នៅ ​វៀត​ណាម​ កើន​ឡើង

ក្រុង​ហា​ណូយៈ គម្រោង​អា​ផាត​មិន​​តម្លៃ​មធ្យម​ស្ទើរ​តែ​ទាំង​អស់​លក់​ដាច់​​​ភា្លម​ៗ​ពី ៨០ ទៅ ១០០ ភាគ​រយ​នៃ​​យូ​នីត​​​របស់​​គម្រោង​ទាំង​នោះនៅ​ពេល​ការ​លក់​បាន​ចាប់​ផ្ដើម​។​

​ផ្នែក​​អា​ផាត​មិន​​​តម្លៃ​ទាប នឹង​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ​នៃ​​ទី​ផ្សារ​អចលន​ទ្រព្យ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​​មុខ ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​មាន​ការ​ខ្វះ​ខាត​ខ្លាំង ខណៈ​ដែល​តម្រូវ​ការ​​អា​ផាត​មិន​​​​ប្រភេទ​នេះ​នៅ​តែ​មាន​កម្រិត​ខ្ពស់។ នេះ​បើ​យោង​តាម​ការ​វិ​ភាគ​ដោយ​​ក្រុម​ហ៊ុន​​សេ​វា​អចលន​ទ្រព្យ CBRE Vietnam កាល​ពី​ខែ​មុន។​

នៅ​ឆ​មាស​ទី ១ ឆ្នាំ ២០១៨ ចំនួន​អា​ផាត​មិន​​តម្លៃ​ទាប បាន​បើក​លក់​នៅ​ទី​ក្រុង​ ហា​ណូយ​ ប្រ​ទេស វៀត ណាម បាន​ធ្លាក់​ចុះ ២០ ភាគ​រយ និង​ទី​ក្រុង​ហូ​ជី​មិញ​​បាន​ធ្លាក់​ចុះ ៣៦ ភាគ​រយ​ក្នុង​ពេល​ដូច​គ្នា​​​នៅ​ឆ្នាំ​មុន។ ​ក្រុម​ហ៊ុន CBRE បាន​ព្យា​ករ​ថា​ ការផ្គត់​ផ្គង់​​​អា​ផាត​មិន​​តម្លៃ​ទាប​នឹង​នៅ​តែ​ខ្វះ​​ខាត​​រហូត​ដល់​ចុង​ឆ្នាំ​នេះ​។​

ការ​ពិត គម្រោង​ផ្ទះ​ល្វែង​ភាគ​ច្រើន​ ដែល​​មាន​តម្លៃ​ចាប់​ពី ១,៥ ពាន់​លាន​ដុង (៦៤ ៣៧៧ ដុល្លារ​អា​មេ​រិក​) ទៅ ២ ពាន់​លាន​ដុង (៨៥ ៨៣៦ ដុល្លារ​អា​មេ​រិក​) ក្នុង​ ១ ​​យូ​នីតមាន​ប្រតិ​បត្តិ​ការ​ល្អ​។ នៅ​ក្នុង​ដំ​ណាក់​កាល​នេះ ខណៈ​ដែល​ការ​លក់​ដី​នៅ​ជិត​ទី​ក្រុង​ហូជី​មិញ​ កំ​ពុង​មាន​សកម្ម​ភាព​ស្ងប់​ស្ងាត់ លំ​ហូរ​សាច់​ប្រាក់​​ពី​ក្រុម​វិនិ​យោ​គិន​ត្រូវ​បាន​តម្រង់​ទិស​ឆ្ពោះ​ទៅ​​អា​ផាត​មិន​តម្លៃ​មធ្យម​។​​

យោង​តាម​ក្រុម​អ្នក​ជំនាញ ការ​ផ្គត់​ផ្គង់​គម្រោង​​ដែល​​មាន​អា​ផាត​មិន​​​តម្លៃ​ប្រ​ហែល ២ ពាន់​លាន​ដុង​ក្នុង​ ១ ​ផ្ទះ​ល្វែង​មាន​ការ​ខ្វះ​ខាត ខណៈ​ដែល​តម្រូវ​ការ​ពិត​ប្រា​កដ​ពិត​ជា​​មាន​កម្រិត​ខ្ពស់​​ខ្លាំង​។ ស្ទើរ​តែ​ទាំង​អស់​នៃ​គម្រោង​​ទាំង​នេះ​ លក់​ចេញ​យ៉ាង​​រហ័ស​ពី ៨០ ទៅ ១០០ ភាគ​រយ​នៃ​យូ​នីត​របស់​គម្រោង​ទាំង​នេះ​​ នៅ​ពេល​ការ​លក់​បាន​ចាប់​ផ្ដើម​។​

នៅ​តំបន់​នៃ​ខេត្ត Binh Duong ស្រុក Thu Duc ស្រុក Binh Chanh និង​​សង្កាត់​លេខ ៩ របស់​ទី​ក្រុង​ហូ​ជី​មិញ​ គម្រោង​ជា​ច្រើន​ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​នៅ​ក្រោម ២ ពាន់​លាន​ដុង ក្នុង​ផ្ទះ ១ ​ល្វែង តែង​តែ​ទាក់​ទាញ​​ក្រុម​វិនិ​យោ​គិន​​ដោយ​សារ​តម្លៃ​ទាប​បាន​​បញ្ចុះ​បញ្ចូល​ពួក​គេ​ឲ្យ​​ទិញ ១ យូ​នីត​​ មុន​ពេល​គម្រោង​តម្រូវ​បាន​បញ្ចប់។

ទោះ​បី​ជា​អត្រា​នៃ​ប្រាក់​ចំ​ណេញ​ មិន​ច្រើន​​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ដោយ ​ក៏​ការណ៍​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​ការ​​ទិញ​ប្រ​កប​ដោយ​​សុវត្ថិ​ភាព និង​សម​រម្យ​សម្រាប់​​ក្រុម​វិនិ​យោ​គិន​​ដែល​មាន​មូល​ធន​មធ្យម។ គម្រោង​ភាគ​ច្រើន​ ដែល​ផ្ដល់​តម្លៃ​មធ្យម​ដំបូង​លក់​ចេញ​​យ៉ាង​រហ័ស​។​​

យូ​នីត​​ក្នុង​គម្រោង​អា​ផាត​មិន​​ដែល​បញ្ចប់ មាន​តម្លៃ​កាន់​តែ​ខ្ពស់​ខ្លាំង ដោយ​សារ​តែ​យូ​នីត​ទាំង​នោះ​​មាន​សុវត្ថិ​ភាព​ ដោយ​សារ​​មិន​មាន​ហានិ​ភ័យ​​ថា គម្រោង​​នេះ​នឹង​ត្រូវ​បាន​លុប​ចោល​។ តម្លៃ​របស់​យូ​នីត​ទាំង​នេះ​​បាន​កើន​ឡើង​ខ្លាំង​ ជា​ទូ​ទៅ​ចាប់​ពី ១០ ទៅ ១៥ ភាគ​រយ​។ តម្លៃ​នៅ​ក្នុង​គម្រោង​​មួយ​ចំនួន​ បាន​កើន​ឡើង ២០ ភាគ​រយ​​ក្នុង​រយៈ​ពេល ១ ឆ្នាំ​។

កំ​ណើន​នេះ​ គឺ​ដោយ​សារ​តែ​ការ​កើន​ឡើង​ជា​ទូ​ទៅ​​ដោយ​ការ​​​​ទិញ​​ក្នុង​ចំ​ណោម​ប្រជា​ជន​​ដែល​ស្វែង​រក​ផ្ទះ​ល្វែង​តម្លៃ​ទាប​។

ទន្នឹម​នឹង​នេះ​ដែរ យោង​តាម​ការ​ព្យា​ករ​របស់​អ្នក​ជំនាញ​អចលន​ទ្រព្យ​ជា​​ច្រើន ចាប់​ពី​ឆ្នាំ ២០២០ ទៅ ក្រុម​ហ៊ុន​សំណង់​នឹង​យល់​ឃើញ​ថា​ខ្លួន​​លំ​បាក​ក្នុង​ការ​សាង​សង់​លំនៅ​ឋាន​តម្លៃ​សម​រម្យ ដោយ​សារ​តម្លៃ​សំ​ណង់​ក្នុង​១​ម៉ែត្រ​កា​រ៉េ​គឺ​នឹង​កើន​ឡើង​​រហូត​​ដល់ ២៤ លាន​ដុង​ឯ​ណោះ​។ ដូច្នេះ អា​ផាត​មិន​ដែល​មាន​ទំ​ហំ ៤៥ ម៉ែត្រ​កា​រ៉េ នឹង​មាន​តម្លៃ ១ ពាន់​លាន​ដុង។

លោក Su Ngoc Khuong ​នា​យក​​ផ្នែក​វិនិ​យោគ​នៃ​ក្រុម​ហ៊ុន Savills Vietnam ​ឲ្យ​ដឹង​ថា វា​​ពិ​បាក​ខ្លាំង​ណាស់​​ក្នុង​ការ​សាង​សង់​អា​ផាត​មិន មាន​តម្លៃ​ចាប់​ពី ១ ទៅ ២ ​លាន​ដុង​ក្នុង ​​១​ម៉ែត្រ​កា​រ៉េ ​នៅ​ពេល​នេះ​​​រហូត​ដល់ ​​៥ ទៅ ៧ ឆ្នាំ​ក្រោយ។ អា​ផាត​មិន​មាន​តម្លៃ​ទាប​ កំពុង​កើន​ឡើង​​ជា​បន្ត​បន្ទាប់​ក្នុង​​រយៈ​ពេល ​៦ ​ឆ្នាំ​ចុង​ក្រោយ​នេះ៕

Source From: https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *