News

Check out real estate news updates

ដំណើរការនៃការកាត់ឈ្មោះផ្ទេរកម្មសិទ្ធក្នុងការលក់អចលនទ្រព្យ-Sciaroni&Associates និងជាសមាជិកនៃ Real Estate Practice Group

បន្ទាប់ពីមានការព្រៀងទុកជាមុននូវលក្ខខណ្ឌមួយចំនួយមុនការបិទបញ្ចប់ប្រតិបត្តិការទិញ-លក់ដីត្រូវបានបំពេញរួចរាល់លើ
ប័ណ្ណកម្មសិទ្ធអចលនទ្រព្យនឹងត្រូវកាត់ឈ្មោះផ្ទេរទៅឲ្យទៅអ្នកទិញដោយអ្នកលក់។ ដើម្បីអាចចាប់ផ្តើមដំណើរការផ្ទេរឈ្មោះកម្មសិទ្ធិ ភាគីទាំងអស់ត្រូវចុះហត្ថលេខានិងផ្តិតស្នាមម្រាមដៃលើឯកសារកាត់ឈ្មោះផ្ទេរកម្មសិទ្ធក្រោមវត្តមានរបស់មន្ត្រីសុរិយោដី។ បន្ទាប់មក ភាគីទាំងអស់ត្រូវផ្ញើឯកសារបន្ថែមតាមការស្នើសុំរបស់អគ្គនាយកដ្ឋានគ្រប់គ្រងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (រដ្ឋបាលសុរិយោដី) តាមឧទាហរណ៍មួយចំនួនដូចខាងក្រោមនេះ៖

ចំពោះភាគីសាជីវកម្ម–សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន និងអត្តសញ្ញប័ណ្ណ ចម្លង ចំនួនបីច្បាប់ដែលបានបញ្ជាក់រួចរាល់ (សម្រាប់ជាតិខ្មែរ) ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) របស់បុគ្គលតំណាងផ្លូវការ។

ចំពោះភាគីឯកបុគ្គល– ត្រូវមានអត្តសញ្ញាណប័ណ្ណចម្លងចំនួនបីច្បាប់ដែលបាន បញ្ជាក់រួចរាល់ និងសម្រាប់ភាគីសញ្ជាត្តិខ្មែរ តែមិនមែនជាជនជាតិខ្មែរតម្រូវឲ្យ ឯកសារចម្លងនៃព្រះរាជក្រឹត្យផ្តល់សញ្ជាតិចំនួនមួយច្បាប់ដែលបានបញ្ជាក់រួចរាល់។

មន្រ្តីសុរិយោដីនឹងយកឯកសារកាត់ឈ្មោះផ្ទេរកម្មសិទ្ធ និងឯកសារចាំបាច់មួយចំនួនទៀតទៅ ឱ្យសង្កាត់ដើម្បីធ្វើការបញ្ជាក់។ បន្ទាប់មក មន្រ្តីសុរិយោដីនឹងទាក់ទងទៅកាន់បុគ្គលដែលបាន ទំនាក់ទំនងជាមួយមន្រ្តី សុរិយោដីកន្លងមក និងជូនដំណឹងដល់បុគ្គលនោះថា ឯកសារដាក់ ពាក្យសុំផ្ទេរសិទ្ធិគឺត្រៀមរួចរាល់ក្នុងការមកយកទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។

សំណើរឯកសារដែលទទួលពីអាជ្ញាធរសុរិយោដីត្រូវបានដាក់ជូនទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ ហើយមន្ត្រីពន្ធដារគឺត្រូវទទួលកិច្ចការងារនេះបន្ត។ មន្ត្រីពន្ធដារពិនិត្យមើលដីឬអចលនទ្រព្យ ដែល នឹងត្រូវកាត់ឈ្មោះផ្ទេរសិទ្ធិ ហើយកំណត់ចំនួនពន្ធលើការផ្ទេរអចលនទ្រព្យ ដោយផ្អែកទៅលើតម្លៃដីដែលត្រូវបានវាយតម្លៃ។ ក្នុងរយៈពេល ១-២ សប្តាហ៍ មន្រ្តី ពន្ធដារ ដែលត្រូវបានចាត់តាំងឲ្យធ្វើកិច្ចការនេះអាចទាក់ទងមកកាន់ភាគីដើម្បីបញ្ជាក់ពីចំនួនពន្ធដារដែលជំពាក់ពន្ធដារ។

ពន្ធលើការផ្ទេរអចលនទ្រព្យដែលជំពាក់គឺត្រូវបានបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ តាមរយៈធនាគារក្នុងស្រុកដោយភាគីដែលចាត់តាំងឲ្យទទួលខុសត្រូវលើចំណាយនេះ ហើយវិក័យបត្រនឹងត្រូវចេញឲ្យភាគីដែលត្រូវបង់ប្រាក់ (អ្នកទិញមានកាតព្វកិច្ចក្រោមច្បាប់ដើម្បីបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដី ក៏ប៉ុន្តែការអនុវត្តទូទៅគឺអ្នកលក់ជាអ្នកបង់ពន្ធលើការផ្ទេរកម្មសិទ្ធិដី)។

ឯកសារដែលបានអនុម័តទាំងអស់រួមទាំង ភស្តុតាងនៃការបង់ពន្ធផ្ទេរសិទ្ធិអចលនទ្រព្យដី និងឯកសារកាត់ឈ្មោះផ្ទេរសិទ្ធិត្រូវបានបញ្ចូន ទៅកាន់ការិយាល័យអាជ្ញាធរសុរិយោដីនៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយលិខិតកាន់កាប់អចលនទ្រព្យថ្មីត្រូវបានកត់ត្រានៅក្នុងកំណត់ត្រារបស់អាជ្ញាធរសុរិយោដី និងបានចុះបញ្ជីនៅថ្នាក់ជាតិ- នៅឯអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាជំហានចុងក្រោយ ប័ណ្ណកម្មសិទ្ធិដីជាផ្លូវការរបស់ម្ចាស់កម្មសិទ្ធិថ្មីត្រូវបានចេញដោយអាជ្ញាធរសុរិយោដី ហើយមន្រ្តីអាជ្ញាធរសុរិយោដីដែលពាក់ព័ន្ធផ្សេងទៀត  នឹងជូនដំណឹងដល់អ្នកមានទំនាក់ទំនងជាមួយមន្រ្តីអាជ្ញាធរសុរិយោដីកន្លងមក ថាការកាត់ឈ្មោះផ្ទេរសិទ្ធិគឺរួចរាល់ ហើយប័ណ្ណកម្មសិទ្ធិអាចធ្វើការយកបានហើយ។

អំពីអ្នកនិពន្ធ: លោក Joseph M. Lovell គឺជាដៃគូនិងជានាយកប្រតិបត្តិផ្នែក«អនុវត្តធនាគារនិងហិរញ្ញវត្ថុ»ដែលមានបទពិសោធន៍ជាង
ពីរទសវត្សផ្នែកច្បាប់ក្នុងតំបន់អាស៊ី ពាណិជ្ជកម្ម និងការវិនិយោគ ។ ជំនាញរបស់លោក Joseph រួមមាន ការវិនិយោគឆ្លងព្រំដែន ធនាគារ ហិរញ្ញវត្ថុសាជីវកម្ម មូលបត្រ ការបញ្ចូល និងការទិញភាគហ៊ុន (M&A) និងច្បាប់សាជីវកម្មនៅក្នុងវិស័យជាច្រើន។ ក្នុងនាមជាសមាជិកម្នាក់នៃការិយាល័យមេធាវីនៅទីក្រុងញូវយ៉ក រដ្ឋតិចសាស់ និងហាវ៉ៃ គាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងយុត្តិសញ្ញាប័ត្រពីសាកលវិទ្យាល័យហាវ៉ៃ ហើយបន្តការសិក្សាជាន់ខ្ពស់ផ្នែកច្បាប់អន្តរជាតិ និងការទូតនៅសាកលវិទ្យាល័យជាតិចេងជី (តៃវ៉ាន់) ហើយទទួលសញ្ញាបត្របរិញ្ញាប័ត្រវិជ្ជសាស្រ្តពីសាកលវិទ្យាល័យGeorgetown។ ស្ទាត់ជំនាញក្នុងការនិយាយភាសាចិនកុកងឺ លោកJoseph ក៏អាចនិយាយភាសាបារាំង ខ្មែរ និង ថៃ។

Source From: https://www.construction-property.com/khread-news-1878/

Leave a Reply

Your email address will not be published. Required fields are marked *