News

Check out real estate news updates

ដំណឹង​ល្អ! អាគារ Gold Tower 42 បានចាប់ផ្តើម​បំពាក់​កញ្ចក់​ហើយ

ភ្នំពេញ៖ នៅ​ទីបំផុត​អាគារ​ពាណិជ្ជកម្ម​តម្លៃ ២៤០លាន​ដុល្លារ បានបញ្ចប់​គ្រោង​អាគារ​របស់ខ្លួន និង​ចាប់ផ្តើម​បំពាក់​កញ្ចក់​ជាបណ្តើរៗហើយ ដោយ​អាគារ​នេះ​នឹង​បញ្ចប់​ការសាងសង់​និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៩ខាងមុខនេះ។

នៅពេល​បញ្ចប់​ការសាងសង់ Gold Tower 42 នឹងមាន​កំពស់​រហូត​ដល់ ១៩២ម៉ែត្រ ហើយ​វា​នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​ទី១ នៅ​ក្រុងភ្នំពេញ​នា​ឆ្នាំ ២០១៨នេះ ខណៈ​អាគារ​ខ្ពស់​ផ្សេងទៀត​មិនទាន់​បានបញ្ចប់​ការសាងសង់។

លោក Kim Tae Yeon ប្រធាន​ក្រុមហ៊ុន YUNWOO ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពីពេល​ប្រកាស​ចាប់ផ្តើម​សាងសង់​អាគារ​នេះ​ជាថ្មី កាលពី​ចុង​ឆ្នាំមុន​ថា អាគារ​នេះ​បាន​ចំណាយ​ប្រាក់​សាងសង់​អស់ ១០០លាន​ដុល្លារ​ហើយ និង​ត្រូវចំ ណាយ​ប្រាក់ ១៤០លាន​ដុល្លារ​ទៀត ដើម្បី​បញ្ចប់​គំរោង​នេះ​នៅ​ចុងឆ្នាំ២០១៩ខាងមុខ។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ ខុន​ដូ​សរុប​ចំនួន ៣៩៩យូ​នី​ត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YUNWOO បាន​ចុះ​កិច្ចព្រមព្រៀង ដើម្បី​សាងសង់​បញ្ចប់​អាគារ​នេះ​នៅ​ចុងឆ្នាំ ២០១៩ខាងមុខ ជាមួយ​ក្រុមហ៊ុន Hongtao Decoration និង​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Waiman Construction& Engineering ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

អាគារ Gold Tower 42 បាន​ផ្អាក​ការសាងសង់​នៅ​ឆ្នាំ២០១០ ខណៈដែល​ក្រុមហ៊ុន​សាងសង់​បានបញ្ចប់​ត្រឹម​ជាន់​ទី៣១ នៃ​អាគារ​កំពស់ ៤២ជាន់​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *