News

Check out real estate news updates

ដំណឹង​ល្អ! ផ្លូវ​ពី​ស្រុកស្រែ​អំបិល​ទៅកាន់​ខេត្តកោះកុង​នឹង​ជួសជុល​ចប់​មុនពិធីបុណ្យ​សមុទ្រ

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្តកោះកុង បាន​ធានា​អះអាងថា បច្ចុប្បន្ននេះ ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ​រដ្ឋបាលខេត្ត​កោះកុង បាននិងកំពុង​ព​ន្លឿ​ន​ជា​រៀងរាល់ថ្ងៃ នូវ​ការងារ​ជួសជុល​ផ្លូវ​ពី​ស្រុក​ស្រែអំបិល​ទៅកាន់​ទី​រួម​ខេត្តកោះកុង ដើម្បី​ឲ្យ​រួចរាល់​ស្រេចបាច់​មុន​ពិធីបុណ្យ​សមុទ្រ​មកដល់​នាពេលខាងមុខ។

 

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឲ្យ​ដឹង នៅក្នុង​កិច្ចប្រជុំ​លើក​ទី៣ ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី៧ នៅ​សាលា​ខេត្តកោះកុង នា​ថ្ងៃទី៤ ខែវិច្ឆិកា​ម្សិលមិញ​នេះ​ថា“ជាការ​ពិតណាស់ យើង​ឃើញ​នៅតាម​ការដ្ឋាន​ជួសជុល​ផ្លូវ​ជាច្រើន​កន្លែង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤៨ ក្នុង​នោះគេ​ឃើញ​មាន​មន្ត្រី​ជំនាញ បុគ្គលិក​បម្រើការ​តាម​ការដ្ឋាន និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​ខិតខំ​ធ្វើ​កិច្ចការងារ​នេះ​យ៉ាង​មមាញឹក។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ទៀតថា ជាមួយគ្នានេះដែរ ក្រុមការងារ​កំពុង​ដោះស្រាយ​បញ្ហា​សេវា​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​តម្រូវការ​នានា ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​គ្រោង​មកលេង​កម្សាន្ត​នាពេលខាងមុខ ដោយ​ធ្វើយ៉ាងណា​រៀបរយ​ស្រេចបាច់​មុន​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ​ឈានចូល​មកដល់។

 

នៅសល់​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​លើក​ទី៧ នៅ​ខេត្តកោះកុង នឹង​ឈានចូល​មកដល់ ដែល​នឹង​ប្រារព្ធ​ឡើង​ធ្វើឡើង​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *