News

Check out real estate news updates

ដំណឹង​ល្អ! ឃុំ​ចំនួន៤ ក្នុង​ខេត្តកណ្តាល បានដាក់​បញ្ចូល​ក្នុង​ក្រុង​តាខ្មៅ

ភ្នំពេញ៖ ឃុំ​ចំនួន៤ក្នុង​ខេត្តកណ្តាល ត្រូវបាន​កាត់​បញ្ចូល​ក្នុង​ទីក្រុង​តាខ្មៅ​ហើយ ដើម្បី​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក៏ដូចជា ជំរុញ​ផែនការអភិវឌ្ឍន៍​ក្នុង​ទីក្រុង​នេះ ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៤ តុលា​នេះ​ថា ឃុំ​ចំនួន៤នៃ​ខេត្តកណ្តាល ត្រូវបាន​កាត់​បញ្ចូល​ក្នុង​រដ្ឋបាល​ក្រុង​តាខ្មៅ​ហើយ ដែល​ឃុំ​ទាំងនោះ មានដូចជា ឃុំ​រកា​ខ្ពស់ ឃុំ​សិត្បូ​រ៍ ឃុំ​កោះអន្លង់ចិន និង​ឃុំ​ស្វាយ​រលំ។ ឃុំ​ទាំង​បួន​នេះ​មាន​ផ្ទៃដី ជាង៧០០០ហិកតា និង​មាន​ប្រជាជន​រស់នៅ​រាប់ម៉ឺន​នាក់។

លោក​បន្តថា ការ​កាត់​បញ្ចូល​ឃុំ​ទាំងនេះ ក្នុង​ក្រុង​តាខ្មៅ​ដោយសារ​កត្តាសំខាន់ៗមួយចំនួន ដូចជា ទី១ ដោយសារ​ក្រុង​តាខ្មៅ​មាន​ទំហំ​តូច ធៀប​ជាមួយនឹង​ដែនដី​ឬ​ទំហំ​ខេត្ត​ទាំងមូល ទី២ ជាការ​ជំរុញ​គោលនយោបាយ និង​បង្ខិត​សេវាសាធារណៈ​ដល់​ប្រជា ពលរដ្ឋ​កាន់តែ​ប្រសើរឡើង ទី៣ ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ផ្តោតលើ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ទី៤ ដោយសារ​ទីក្រុង​តាខ្មៅ​មាន​ទំហំ​តូច ហេតុនេះ​ទើប​យើង​ពង្រីក​ឲ្យ​បាន​ធំ ដើម្បី​ឆ្លើយតប​នឹង​កំនើន​សេដ្ឋកិច្ចសង្គម ក៏ដូចជា​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ឲ្យ​បាន​សមស្រប និង​ជំរុញ​ការរៀបចំ​ទីក្រុង​ថ្មី​ឲ្យ​បានល្អ​ប្រសើរ និង​ទី៥ ជា​តម្រូវការ​សំរាប់​ការធ្វើសមាហរណកម្ម​អភិវឌ្ឍន៍​ទីក្រុង​បែប​ថ្មី និង​ទាន់សម័យ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​បាន​បន្ត​ឲ្យ​ដឹងថា តាមរយៈ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្រោម​ការដឹកនាំ​របស់​អភិបាលខេត្ត និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក្រោម​ការដឹកនាំ​របស់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ ទើប​ឃុំ​ទាំង​បួន​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​រដ្ឋបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ក៏ដូចជា​ឆ្លើយតប​ទៅនឹង​តម្រូវការ រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សរាប់​មូលដ្ឋាន​ខាងលើ។

លោក​បន្តថា បន្ទាប់ពី​ប្លង់គោល​ក្រុង​តាខ្មៅ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរជំនាញ​និង​ក្រសួង​កំពុង​ព​ន្លឿ​ន ដើម្បី​បញ្ចប់​ការរៀបចំ​ប្លង់គោល​ទីប្រជុំជន​ជ្រៃ​ធំ ស្ថិតក្នុង​ឃុំ​សំពៅ​ពូន និង​កំពុង​រៀបចំ​កសាង​ប្លង់គោល​នៅតាម​បណ្តា​ស្រុក​នានា ក្នុង​ខេត្តកណ្តាល​ផងដែរ។

ខេត្តកណ្តាល​មានស្រុក​ចំនួន១០ និង​ក្រុង១ និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ១លាន​នាក់៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *