News

Check out real estate news updates

ដំណឹង​ល្អ! គំរោង​រៀបចំ​កែលំអរ និង​លើក​កំពស់​ផ្លូវជាតិ​លេខ៤ នឹង​ចាប់ផ្តើម​ចុងឆ្នាំ​នេះ

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​អះអាងថា ការកែលំអរ​និង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ៤ នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​ឬ​ដើមឆ្នាំ២០១៩ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧ វិច្ឆិកា​នេះ​ថា ផ្លូវជាតិ​នេះ​នឹងមិន​មានការ​ពង្រីក​ទេ ប៉ុន្តែ​ក្រសួង​នឹង​ចាក់​នៅលើ​ចិញ្ចើមផ្លូវ​ក្រួស​ក្រហម ដែលមាន​នាពេល​បច្ចុប្បន្ននេះ និង​លើក​កំពស់​តួ​ផ្លូវ​នៅ​តំបន់​ស្ពាន​គគីរ និង​ស្ពាន​សំរោង ដែល​តែងតែ​ប្រឈមមុខ​នឹង​ការ​លិច​ទឹកជំនន់​ទឹកភ្លៀង​ពេល​រដូវវស្សា​ចូលមក​ដល់ម្តង។លោក​បន្តថា គំរោង​នេះ​គ្រោង​ចំណាយ​ថវិកា១០០លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារពិភពលោក។

លោក​បន្តថា “យើង​អាច​និយាយបានថា ការសិក្សា​ដើម្បី​ចាក់​កៅស៊ូ និង​លើក​កំពស់​តួ​ផ្លូវ​នៅ​តំបន់​ទាំងពីរ​បានបញ្ចប់​ហើយ ហេតុនេះ​គំរោង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​នឹង​អាច​ដំណើរការបាន​ឬ​អាច​ចាប់ផ្តើម​ឆ្នាំក្រោយ។

ផ្លូវជាតិ​លេខ៤ជា​ផ្លូវ​ដ៏​សំខាន់​មួយ ដែលជា​ការតភ្ជាប់​បណ្តា​ញ​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់ ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ។ ផ្លូវ​នេះ​មាន​ប្រវែង​ជាង១១០គីឡូម៉ែត្រ។

ការប្រកាស​ពី​ការរៀបចំ​លើក​កំពស់​តួ​ផ្លូវ និង​ចាក់​កៅស៊ូ​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​នេះ បានប្រកាស​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ក្នុងកំឡុងពេល​លោក​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​ហូរ​កាត់​និង​បង្អាក់​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *