News

Check out real estate news updates

ដំណឹង​ល្អ! ក្រុមហ៊ុន​ផ្សារ​ទំនើប Aeon គ្រោង​វិនិយោគ​ផ្សារ​ទំនើប​ខ្នាតតូច ៣០ទៀត​នៅ​កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន​ផ្សារ​ទំនើប EAON MALL Group បានប្រកាស​ពី​គំរោង​វិនិយោគ​ផ្សារ​ទំនើប AEON Mall ខ្នាតតូច​ចំនួន៣០ទីតាំង​បន្ថែមទៀត នៅ​ប្រទេស​កម្ពុជា ដោយសារ​កំនើន​ប្រាក់ចំណូល និង​អំណាច​នៃ​ការទិញ​កើនឡើង។

យោងតាម Asian Investment Report 2018 បានអោយដឹង​នៅក្នុង​របាយការណ៍​រប​ស់​ខ្លួន​មួយ​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ផ្សារ​ទំនើប​Aeon មាន​គម្រោង​បើក​ផ្សារ​ទំនើប​អោយបាន​ជាង៣០បន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០២០ ខាងមុខនេះ​ខណៈ​ត្រឹមតែ​ពីរ​ឆ្នាំ​គឺ​នៅក្នុង២០១៧ និង​នៅក្នុង​ឆ្នាំ២០១៨ កន្លងទៅនេះ បាន​ម្ពោ​ធ​ផ្សារ​ចំនួន២រួចហើយ។

របាយការណ៍​នេះ​បន្ថែមថា ក្រម​ហ៊ុន​មួយ​នេះ ក៏មាន​គម្រោង​ព​ង្រី​ផ្សារ​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​អោយបាន​ជាង២០ បន្ថែមទៀត​ផងដែរ នៅក្នុង​ឆ្នាំ២០២៥ ខាងមុខ។ រហូតមកដល់​ពេលនេះ​មាន​ផ្សារ​ប្រហែល១១ ហើយ​ដែល​បាន​ចូល​នៅក្នុង​ទីផ្សារ​វៀតណាម​ចាប់តាំងពី​ឆ្នាំ២០១៧ និង​បន្ត​សម្ពោធ​ដាក់អោយ​ដំណើរ​ថែមទៀត​នៅ​ទីនោះ។

ទំហំ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស របស់​ប្រទេស​ជប៉ុន​មកកាន់​តំបន់​អាស៊ាន​កើនឡើង១៨ភាគរយ​ពោល គឺ​កើនឡើង៦,១ពាន់​លាន​ដុល្លារ  ហើយ​ការវិនិយោគ​របស់​ប្រទេស​ជប៉ុន​លើ​ពាណិជ្ជកម្ម​លក់រាយ និង​ដុំ​កើនឡើង៥០ភាគរយ ពោលគឺ​មាន​ទំហំ​ទឹកប្រាក់​ចំនួន៤,៣ពាន់​លាន​ដុល្លារ ដោយ​ឡែ​ង​ប្រទេស​ជប៉ុន ក៏​គ្រោង​នឹង​សម្ពោធ​ដាក់អោយ​ដំនើរ​រការ​ផ្សារ​លក់រាយ​បន្ថែមទៀត នៅក្នុង​តំបន់​អាស៊ាន​ផងដែរ។

ដោយ​ឡែ​ង​សម្រាប់​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) របស់​សហរដ្ឋអាមេរិក​វិញ​នៅក្នុង​តំបន់​អាស៊ាន ហាក់​មានការ​ធ្លាក់ចុះ​ចាប់តាំងពី​ឆ្នាំ២០១៦ ពី ១៧ពាន់​លាន​ដុល្លារ​មក​នៅត្រឹម២,១ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *