News

Check out real estate news updates

ដំណឹង​ល្អ៖ ស្ពាន​ទី១ នៃ​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ បានចាប់ផ្តើម​សាងសង់​ហើយ

ភ្នំពេញ៖ ស្ពាន​វែង​ទី១នៃ​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​ឆ្លងកាត់​កោះអន្លង់ចិន​ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​បាននិងកំពុង​ត្រៀម​ដំណើរការ​សាងសង់​ហើយ។3

អភិបាល​នៃ​គណ​អភិបាល​ខេត្តកណ្តាល លោក​ម៉ៅ ភិ​រុណ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៥ តុលា​នេះ​ថា គម្រោង​ស្ពាន​នេះ​បាននិងកំពុង​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​នៅឡើយ ដែល​ការសិក្សា​នេះ​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ មុនពេល​សាងសង់​ដែល​អាច​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ។លោក​បន្តថា ក្រៅពី​គំរោង​សាងសង់​ស្ពាន​នេះ ក៏មាន​ការសាងសង់​ផ្លូវ​ដើម្បី​ត​ភ្ជាប់​ស្ពាន​នេះ​ឲ្យ​មាន​ភាពស្រស់ស្អាត​ផងដែរ។

តាម​គំរោង​ស្ពាន​នេះ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ១ នៅ​ចំណុច​ឃុំ​សិត្បូ​ត៍ ក្រុង​តាខ្មៅ ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្តាល។

លោក ម៉ៅ ភិ​រុន បាន​បន្តថា ស្ពាន​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ស្ថិតក្នុង​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​ដ៏​សំខាន់​ក្នុងការ​ពង្រីក​ការដឹកជញ្ជូន និង​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​កម្ពុជា ពិសេស​បង្ខិត​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​កាន់តែ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ។

ទោះជា​យ៉ាងណា​លោក​នូ វឌ្ឍនៈ​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​អះអាង​ផ្ទុយ​ពីនេះ ដោយ​លោក​បាន​មានប្រសាសន៍ថា ស្ពាន​នេះ​បាន​សិក្សា​ចប់​ហើយ និង​កំពុងដំណើរការ​រៀបចំ​សាងសង់​ជាបណ្តើរៗហើយ ដោយ​ស្ពាន​នេះ​មាន​ពីរ គឺ​មួយ​ត​ភ្ជាប់​ពី​ឃុំ​សិត្បូ​ត៍ ទៅកាន់​កោះអន្លង់ចិន​ដែលមាន​ប្រវែង៣៦៦ម៉ែត្រ និងមួយទៀត​ត​ភ្ជាប់​ពី​កោះអន្លង់ចិន ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​មាន​ប្រវែង៦៣០ម៉ែត្រ។

លោក​បន្តថា “ស្ពាន​នេះ​បាននិងកំពុង​សាងសង់​ហើយ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣។

គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ជា​ជំនួយ​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន ដែលមាន​ប្រវែង​ផ្លូវ​សរុប​ជាង៤៦គីឡូម៉ែត្រ និង​គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់២៥៩លាន​ដុល្លារ​អាមេរិក។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​លោក​សា​វី​បាន​មា​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា លោក​បានឃើញ​ចិន​ចាប់ផ្តើម​ដាក់​គ្រឿងចក្រ ដើម្បី​ចាប់ ផ្តើម​ដំណើរការ​សាងសង់​ស្ពាន​នេះហើយ ដោយ​ចិន​បាន​ជួល​ដី​អ្នកភូមិ​ដាក់​គ្រឿងចក្រ​រហូតដល់៣០០០ដុល្លារ​ក្នុង​មួយខែ។

លោក​បន្តថា “សកម្មភាព​របស់​ក្រុម​អ្នកជំនាញ​ចិន​កំពុង​មមាញឹក លើ​ការដ្ឋាន​ស្ថាបនា​ស្ពាន​ដ៏​សំខាន់​នេះ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *