News

Check out real estate news updates

ដំណឹង​ល្អ៖ រកឃើញ​ផែនទី​ផ្លូវ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ហើយ ដែល​នឹង​សាងសង់​ជា 4គន្លង

ភ្នំពេញ៖ ដំណឹង​ល្អ គំរោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នឹងត្រូវ​សាងសង់​ជា​បួន​គន្លង នឹង​សាងសង់​នាពេលឆាប់ៗនេះ ដោយ​គ្រោង​ចំណាយ​ថវិកា ២៥៩លាន​ដុល្លារ​អាមេរិក។

យោងតាម​ប្រភពពី​មន្ត្រី​ដែល​អាច​ទុកចិត្តបាន នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២០ តុលា​នេះ​ថា  ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣បត់បែន​បែកខ្នែង ដូច​អន្ទង់អាំង​នៅ​រាជធានី​ភ្នំពេញ ចំណាយ​ទឹកប្រាក់​ប្រមាណ២៥៩លាន​ដុល្លារ ក្នុងពេលឆាប់ៗនេះ​រាជធានី​ភ្នំពេញ។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ មាន​ស្ថាន​ភាពបត់បែន បែកខ្នែង​ដូច​អន្ទង់អាំង នឹងមាន​ប្រវែង​សរុប៤៧,៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ តម្លៃ​សរុប២៥៩លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​សាងសង់​នៅពេលឆាប់ៗខាងមុខនេះ។

ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ រត់​កាត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ៤ មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ និង​បញ្ចប់​នៅ​ផ្លូវជាតិ​លេខ​មួយ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា ធនាគារ​នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​ទឹកប្រាក់​ប្រមាណ២៥៩លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នឹង​សាងសង់ឆាប់ៗនេះហើយ។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក។

ក្នុង​សេចក្តីប្រកាស​បានបញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​សៀង​ហៃ​ចិន ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការងារ​សាងសង់ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣នេះ និង​ដោយមាន​ការត្រួតពិនិត្យ​ប​ច្ចក​ទេស ពី​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន់​អាន មកពី​ប្រទេស​ចិន។ គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ នឹងមាន​ប្រវែង​សរុប៤៧,៦គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ៤គន្លង មាន​ទទឹង​តួ​ផ្លូវ​សរុប២៥ម៉ែត្រ។

ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ ផ្លូវ​រថយន្ត​មាន៤គន្លង ដែល​មួយ​គន្លង​មាន​ទទឹង៣,៥០ម៉ែត្រ ចំណែក​ផ្លូវ​ទោចក្រយានយន្ត២គន្លង មួយ​គន្លង​មាន​ទទឹង២,២៥ម៉ែត្រ។ ផ្លូវ​នេះ​នឹងត្រូវ​សាងសង់​ចាប់ពី​ផ្លូវជាតិ​លេខ៤ ម្តុំ​អូរ​ដឹ​ម ត្រង់​គីឡូម៉ែត្រ​លេខ១៤+១០៥ ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ១ ត្រង់​គីឡូម៉ែត្រ​លេខ ២៤+៨៤០ ដោយ​ត្រូវ​កាត់​ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ២១+២០០ កាត់​ផ្លូវជាតិ​លេខ២ ត្រង់ចំណុច​គីឡូម៉ែត្រ លេខ២២+៨០០ និង​កាត់​ផ្លូវជាតិ​លេខ២១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៨+៤០០ និង​ផ្លូវ​ខ្នែង​ប្រវែង៥.៣៧៥ម៉ែត្រ។

តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ទីក្រុង​ទី៣នេះ សម្រាប់​វិស័យ​អចលនទ្រព្យ ការពង្រីក​ផ្លូវ​ក្រវ៉ាត់​ក្រុង​ថ្មី​នេះ គឺ​បាន​បញ្ជាក់ថា វិស័យ​អចលនទ្រព្យ កំពុង​តែមាន​កំណើន​ខ្លាំងក្លា ដែល​ទាមទារ​ឲ្យ​ពង្រីក​ទំហំ​ក្រុង​បន្ថែមទៀត ដើ​ម្ប​ពង្រីក​ទំហំ​វិនិយោគ​ឲ្យ​កាន់តែច្រើន។ គេ​ក៏​រំពឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដ៏​ធំ​មួយ​នេះ នឹង​ជម្រុញ​ទាំង​ចំនួន និង​តម្លៃ​អចលនទ្រព្យ នៅក្នុង​តំបន់​នោះ ឲ្យ​កើនឡើង​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *