News

Check out real estate news updates

ដំណឹងល្អ! ចិននឹងវិនិយោគលើគម្រោងធំៗចំនួន ៧នៅខេត្តកោះកុង និងកំពត

ថ្មីៗនេះវិនិយោគិនចិន និងប្រទេសកម្ពុជាបានចុះកិច្ចព្រម​ព្រៀង លើគម្រោងធំៗចំនួន ៧ ដែលនឹងត្រូវវិនិយោគនៅខេត្តកោះកុង និងខេត្តកំពត ដែលទំហំទឹកប្រាក់អាចឈានដល់រាប់ពាន់លានដុល្លារអាមេរិក បើទោះបីមិនមានការបញ្ជាក់នូវចំនួនទឹកប្រាក់ត្រូវវិនិយោគក្តី។ នេះបើយោងតាមការប្រកាសផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែតុលានេះ។

គម្រោងអភិវឌ្ឍថ្មីចំនួន៧នេះ មិនទាន់ត្រូវបានបញ្ជាក់ផ្លូវការថា​ ជាគម្រោងវិនិយោគលើអ្វីខ្លះនោះទេ។ តែយើងអាចដឹងថា គម្រោងវិនិយោគនេះនឹងធ្វើឱ្យខេត្តទាំង២នេះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ថ្មីបន្ទាប់ពីខេត្តព្រះសីហនុ ដែលទទួលបានការវិនិយោគយ៉ាងកំហុគពីសំណាក់វិនិយោគិនចិន និងបរទេសផ្សេងទៀត។

ជាការកត់សម្គាល់ចិនបានបោះទុនលើគម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅតំបន់សក្តានុពលកម្ពុជា មានភ្នំពេញ ព្រះសីហនុ សៀមរាប កំពត កោះកុងជាដើម។ ហើយខេត្តទាំង២នេះ នឹងក្លាយជាទិសដៅដ៏ទាក់ទាញថ្មីបន្ថែមទៀត ពីវិនិយោគិនបរទេសជាពិសេសប្រទេសចិនតែម្តង។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិនមានការកើនឡើងគួរឱ្យកត់សម្គាល់មក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥.៨ពាន់លានដុល្លារ បើតាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ២២%បើធៀបនឹងឆ្នាំកន្លងទៅ។ សម្រាប់រយៈពេល៣ឆ្នាំកន្លងមកនេះ ការវិនិយោគពីប្រទេសចិនបានកើនឡើងគួរឱ្យកត់សម្គាល់ ពី៩០០លានដុល្លារនៅឆ្នាំ២០១៦ ដល់១.៦ពាន់លានដុល្លារនៅឆ្នាំ២០១៧។ ហើយក្នុងរយៈពេល៧ខែឆ្នាំ២០១៨នេះ បានកើនឡើងដល់២.៨ពាន់លានដុល្លារ៕

Source From: https://business-cambodia.com/2018/10/30/china-will-invest-7-project-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *