News

Check out real estate news updates

ដំណឹងល្អ! កម្ពុជាទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មី ចំនួន៩ថែមទៀត

វាជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជា ដែលទើបទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រលើវិស័យផ្សេងគ្នាសំខាន់ៗចំនួន៩ ដែលជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែលមានទុនវិនិយោគសរុបប្រមាណជិត ១០០លានដុល្លារអាមេរិក។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “SAAB PHNOM PENH CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។

២-“SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផ្កា និងផ្លែឈើសិប្បនិម្មិត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។

៣- “YONG DE XIN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង។

៤-“VENICE HOLIDAY HOTEL CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួយ ២២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦១កន្លែង។

៥- “KOL VEASNA INVESTMENT CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។

៦- “NINE SKY GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៥កន្លែង។

៧- “SKYWORTH FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ (អតីតភូមិឬស្សី) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។

៨- “HON TZER FUNG LEATHER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤០៧កន្លែង។

៩- “BRIGHT FLUSHING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២១,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៨២៤កន្លែង៕

Source From: https://www.business-cambodia.com/public/article/investment-factory-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *