News

Check out real estate news updates

ដើម្បីបញ្ជៀស ហានិភ័យ ពេលទិញខុនដូ ឬផ្ទះបុរី គួរប្រើកម្ចីពីធនាគារ

ការខ្ចីលុយធនាគារទៅទិញសម្ភារទំនើបគឺជាកំហុសធំណាស់ ព្រោះរបស់ទាំងនោះមិនបាននាំឲ្យអ្នក​កើនទ្រព្យនោះទេ ប៉ុន្តែវាបានធ្វើឲ្យយើងកាន់តែជាប់បំណុល ក្នុងការប្រើប្រាស់ឥណទាន ប្រសិនបើមិនមានការចាំបាច់ មិនគួរខ្ចីលុយទៅទិញឧបករណ៍ ឬសម្ភារណា ដែលនាំឲ្យមានបំណុលជាប់ខ្លួននោះឡើយ។ នេះបើតាមការលើកឡើង របស់លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនគារអេស៊ីលីដា ភីអិលស៊ី​ ។

លោកបានបន្តថា អ្នកខ្ចីប្រាក់គួរយល់ដឹងឲ្យបានច្បាស់ ក្នុងការប្រើប្រាស់ឥណទានឲ្យបានត្រឹមត្រូវ ស្របទៅតាមតម្រូវការរៀងៗខ្លួន ដូចជាប្រើប្រាស់ក្នុងការពង្រីកមុខរបរ ពង្រីកអាជីវកម្មពីតូចទៅធំ និងប្រើប្រាស់ផ្សេងៗទៀត ឲ្យមានការរីកចម្រើន ក្នុងជីវភាពរស់សព្វថ្ងៃ ។ការ ខ្ចីលុយពីធនាគារ អ្នកត្រូវ តែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។

ដោយឡែកចំពោះ ការកម្ចី សម្រាប់ការយកទៅវិនោយោគលើអចលនទ្រព្យ គឺជារឿងមួយដែលល្អ ប្រសិន បើ​ពួកគាត់​ខ្វះ​លុយ ​គួរតែ​ប្រើ​កម្ចី​ពី​ធនាគារ។នេះបើតាមការបញ្ជាក់របស់ លោក ង៉ែត ជូ ។

លោកបានពន្យល់ថា អ្នកទិញខុនដូ ប្រមាណស្ទើរតែ ៨០ភាគរយហើយ ដែលទិញដោយប្រើកម្ចី តែកម្ចីដែលល្អនោះ ​ពលរដ្ឋ​គួរ​ប្រើ​កម្ចី​ពី​ធនាគារ ព្រោះ មុន​នឹង​ធនាគារ​ឲ្យ​លុយ​ខ្ចី ធនាគារ​បាន​វាយ​តម្លៃ​យ៉ាង​ច្បាស់​លាស់​ពី​លទ្ធភាព​សង​របស់​អតិថិជន។ មួយ​ទៀត ធនាគារ គេ​នឹង​ត្រួត​ពិនិត្យ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ខុនដូ ឬ​បុរី ដែល​ជួយ​អ្នក​ទិញ​ឲ្យ​មាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ។

​លោក ង៉ែត ជូ បានបញ្ជាក់ផងដែរថា សព្វ​ថ្ងៃ​នេះ មាន​ម្ចាស់​បុរី​មួយ​ចំនួន​បាន​ផ្តល់​សេវា​បង់​រំលស់ ដោយ​មិន​បាន​វាយ​តម្លៃ​ពី​ចំណូល​អតិថិជន​ឲ្យ​បាន​ច្បាស់​លាស់ ដែល​គិត​តែ​ពី​ប្រាក់​ចំណេញ ហើយ​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​អតិថិជន។

Source From: https://www.business-cambodia.com/public/article/to-avoid-risk-of-buying-a-condominium-or-apartment-house-you-should-use-a-bank-loan

Leave a Reply

Your email address will not be published. Required fields are marked *