News

Check out real estate news updates

ដើមឆ្នាំ២០១៩​ ​ការទិញ​ ​លក់​ ​ជួល​ដី​នៅ​ព្រះសីហនុ​ស្ថិត​ក្នុង​សភាព​ទ្រឹង​

​ព្រះសីហនុ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​ខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ ​ការទិញ​ ​និង​ការជួល​ដី​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​ក្នុងរយៈ​ពេល ២ខែ​ដើមឆ្នាំ២០១៩នេះ​ ​ហាក់​មាន​ភាព​នៅ​ទ្រឹង​ ​ដោយសារ​តម្លៃ​ដី​ ​និង​តម្លៃ​នៃ​ការជួល​បាន​ឡើង​កប់​ពពក​រួច​ទៅ​ហើយ​។​

​ចរន្ត​នៃ​ការទិញ​លក់​វិស័យ​អចលនទ្រព្យ​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​ដឹងឮ​មាន​ភា​ពុះ​កញ្រ្ជោល​ជា​ខ្លាំង​ ​ក្រោយពី​មាន​ការ​សម្រុកចូល​មក​វិ​និ​យោ​គ​យ៉ា​ហ​គំហុក​ពីសំណាក់​អ្នក​វិនិយោគ​ជនជាតិ​ចិន​។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការគួរ​ឱ្យ​គត់​សម្គាល់​នោះ​គឺ​នៅ​ត្រឹម​មួយរយៈពេល​ខ្លី​នៃ​ដើមឆ្នាំ២០១៩នេះ​ ​សកម្មភាព​នៃ​ការទិញ​លក់​ ​ឬ​ជួល​អចលនទ្រព្យ​ហាក់​មាន​ភាព​នៅ​ទ្រឹង​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ​។​ ​

​លោក​ ​នង​ ​ឌី​ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​ពិធីការ​សាលាខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី១១​ ​មិនា​កន្លងមក​ថា​ ​ពេលនេះ​តម្លៃ​អចលនទ្រព្យ​ទាំង​ក្នុង​ក្រុង​ ​និង​ក្រៅក្រុង​ ​នៅតែ​រក្សា​សភាព​ធម្មតា​ដូច​កាល​ពី​ឆ្នាំ​កន្លងទៅ​ដដែល​។​ ​

​លោក​បាន​បន្ត​ថា​ ​ចំពោះ​សកម្មភាព​ទិញ​ ​ឬ​លក់​ ​ជួល​នៅក្នុង​ក្រុង​ព្រះសីហនុ​ពេលនេះ​ ​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ​ពោល​គឺ​ភាគច្រើន​នៅ​ដំណើរការ​ដូច​កាលពី​ឆ្នាំ​ចាស់​កន្លងទៅ​នោះ​។​ ​លោក​បន្ត​ថា​ ​តម្លៃ​ដី​ក្នុង​តំបន់​ក្រុង​ ​គឺ​នៅ​រក្សា​តម្លៃ​ប្រមាណ​ជាង ៦០០​-​១០០០ ទៅដល់ ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែលវាអាស្រ័យទៅតាមទីតាំងដែលជាតំបន់ពាណិជ្ជកម្ម ​ហើយ​ដី​ដែល​ស្ថិតនៅ​ជាប់​តំបន់ឆ្នេរ​អាច​ត្រឹម៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ​ប៉ុន្តែ​ចំពោះ​ដី​ដែល​ស្ថិតនៅ​ក្រៅក្រុង​ក្នុង​ចម្ងាយ​ប្រមាណ​ជាង៣​ ​ទៅ៥គីឡូម៉ែត្រ​ឡើង​មានតម្លៃ​ប្រមាណ៤៥ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​

​លោ​ក នង​ ​ឌី​ណា​រ៉ា​ បាន​បញ្ជាក់​ទៀត​ថា​ ​នៅ​តំបន់​ស្ទឹងហាវ​ ​កាលពីមុន​យើង​អាច​ទិញ​មួយ​ម៉ែត្រការ៉េ​ក្នុង​តម្លៃ១០ដុល្លារ​ ​តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គឺ​មិន​អាច​ទិញ​បាន​ឡើយ​ពោល​គឺ​តម្លៃ​ទិញ​ឡើង​ដល់​គុណ២​ ​ឬ​គុណ៣​ ​ដែល​តម្លៃ​នេះ​គឺ​ចំពោះតែ​ដី​នៅ​ជាប់​ផ្លូវ​ ​បើ​ដី​នៅ​ជាប់​សមុទ្រ​ត្រឹម​ ​តម្លៃ៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​គឺ​មិន​អាច​ទិញ​បាន​ឡើយ​ ​។​ ​

​ការ​ពុះ​ដី​ឡូដ៍​លក់​នៅ​តំបន់​ស្ទឹងហាវ​ ​ឬ​ការ​បែកចែក​ដី​លំ​ឋាន​មិនទាន់​មាននៅ​ឡើយ​ទេ​ ​ព្រោះ​ត្រូវ​បាន​គេ​ចាត់ទុក​តំបន់​នេះ​ ​គឺជា​តំបន់ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ដ៏​ធំ​ប្រចាំ​នៅក្នុង​ខេត្ត​ព្រះសីហនុ​»​។​ ​

​យ៉ាងណាក៏ដោយ​ ​លោក​បាន​បញ្ជាក់​ថា​ ​រាល់​តម្លៃ​ទាំងអស់​ខាងលើ​នេះ​ ​វា​ជា​តម្លៃ​ដែល​រក្សា​កាលពី​ឆ្នាំ​កន្លងទៅ​ទាំងអស់​ ​ដោយឡែក​ចំពោះ​ដើមឆ្នាំ២០១៩ នេះ​ ​ចំពោះ​ចរន្ត​នៃ​ការទិញ​ ​លក់​ ​ឬ​ជួល​ ​គឺ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​លើកឡើង​ថា​ ​ព្រះសីហនុ​ពេលនេះ​ហាក់​មាន​ភាពឆ្អែត​ហើយ​។​ ​លោក​ថា​ ​ពេលនេះ​បើសិនជា​ការទិញ​ ​ហើយ​យក​មក​ប្រើ​ផ្ទាល់វា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ​មិន​ជា​​បញ្ហា​នោះ​ទេ​ ​ប៉ុន្តែ​បើ​ទិញ​ដើម្បី​វិនិយោគ​បន្ត​ ​វា​ទំនងជា​ប្រើ​ពេល​យូរ​បន្តិច​ទើប​ទទួល​បានផល​។​ ​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *