News

Check out real estate news updates

កិច្ចសហការជំរុញការលក់គម្រោង Morgan Tower ត្រូវបានចុះហត្ថលេខា

ស្របពេលដែលការសាងសង់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ Morgan Tower បាននឹងកំពុងដំណើរការយ៉ាងសកម្មនោះ កិច្ចសហការជំរុញការលក់ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

កាលពីសប្តាហ៍មុនកន្លងទៅនេះ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកឈ្មោះថា Centuy21 Cambodia និង Centuy21 China បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនវិនិយោគ Morgan Ford Investment ក្នុងការផ្សព្វផ្សាយការលក់គម្រោង Morgan Tower ដែលមានទីតាំងនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

លោក Seraj Sutton ប្រធានប្រតិបត្តិការិយាល័យនៃក្រុមហ៊ុន Century21 Cambodia បានឲ្យដឹងថា Century21 Cambodiaបាននិងកំពុងធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយលើផ្នែកលក់និងផ្នែកទីផ្សារតាមរយៈ Franchise ឬសិទ្ធិចម្លងអាជីកម្មក្នុងស្រុកទាំង ២១សាខាក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា Century21 នៃបណ្តាប្រទេសអន្តរជាតិដូចជាចិន តៃវ៉ាន់ ជប៉ុន ហុងកុង សិង្ហបុរី អូស្រ្តាលី និងអារ៉ាប់រួមជាដើម។

ទន្ទឹមនឹងនេះដែរ ក្រោមកិច្ចសហការរយៈកាលយូរអង្វែងខាងលើនេះ Centuy21 Cambodia តាមរយៈការិយាល័យទាំង ២១ របស់ខ្លួននឹងផ្តល់សេវាកម្មអចលនទ្រព្យបន្ថែមទៀតសម្រាប់គម្រោង Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ៤៦ជាន់ ឬស្មើទៅនឹង ២១០ម៉ែត្រ។

សេវាកម្មបន្ថែមទាំងនោះរួមមាន ការដាក់ជួលនិងលក់បន្តសម្រាប់អ្នកដែលបានវិនិយោគគម្រោងនេះនាពេលអនាគតជាដើម។ តាមការបញ្ជាក់របស់ក្រុមហ៊ុន អ្នកវិនិយោគទៅលើគម្រោង Morgan Tower នឹងទទួលបានការជួលត្រឡប់វិញ ព្រមទាំងទទួលបានប្រាក់ចំណេញពីការវិនិយោគ៨ភាគរយក្នុងមួយឆ្នាំ (Return of Investment) សម្រាប់រយៈពេល៥ឆ្នាំ។

គម្រោង Morgan Tower គឺជាអគារការិយាល័យស្តង់ដារផ្កាយ A5 ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មពិសេសក្នុងទីក្រុងភ្នំពេញ ដោយហេតុថាអគារនេះមានលក្ខណៈពិសេសប្លែកពីគេដូចជា៖ ១) Sky Bar លំដាប់ខ្ពស់ ២) Air Club ដែលមានទំហំ ៤០០០ម៉ែត្រការ៉េ ស្ថិតនៅលើជាន់ទី៤៣ ដល់ ៤៦ ៣) ភោជនីយដ្ឋាន Michelin Art ដែលល្អប្រណីត ៤) អាងហែលទឹកដែលអាចគយគន់ទេសភាពពីលើអាកាស ៥) ក្លឹបឯកជន និង ៦) ចំណតឧទ្ធម្ភាគចក្រ។

Source From: https://www.construction-property.com/khread-more-1518/

Leave a Reply

Your email address will not be published. Required fields are marked *