News

Check out real estate news updates

ដីធ្លីភ្លំបាសិទ្ធនឹងកាន់តែឡើងថ្លៃឬទេ?ខណៈរីហ្សតថ្មី១ទៀតកំពុងរំលេចខ្លួន

ខណៈដីធ្លីនៅបាសិទ្ធកំពុងមានសន្ទុះឡើងថ្លៃកាន់តែខ្លាំង បន្ទាប់មានវិនិយោគគិនជាច្រើន តម្រង់ទិសទៅ វិនិយោគនៅតំបន់នោះ ហើយតើវានឹងឡើងថ្លៃខ្លាំងទៀតដែរឬទេ ខណៈរីហ្សតថ្មី១ទៀតកំពុងត្រៀមរំលេចខ្លួន។

លោកពូ ជីវ៉ា ជាអ្នកទៅទិញដីឡូតិ៍នៅតំបន់រីហ្សតថ្មីនោះ បានប្រាប់ Business Cambodia ថា រីហ្សតនោះស្ថិតនៅភូមិ​ត្រពាំងត្នោត​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល ត្រូវបាអភិវឌ្ឍន៍ឡើងដើម្បីផ្តល់ការកំសាន្តដល់ទេសចរជិតឆ្ងាយបាន​ទទួលកំសាន្ត ដែលក្នុងនោះមានការជិះកង់លើអាកាស ជិះទូក ជាដើម។

លោកបានបន្តថា បានជាលោកសម្រេចចិត្តទិញដីឡូតិ៍នៅទីនេះ ព្រោះលោកគិតថា លោកអាចប្រកបករបររកស៊ីបាននៅលើដីនោះ ព្រោះមានរីហ្សតជាអ្នកទាក់ទាញភ្ញៀវទេសចរ។ ហើយម្យ៉ាងវិញទៀត លោកគិតថា វានឹងអាចឡើងថ្លៃលឿន ប្រសិនបើគម្រោងរីហ្សតនេះ សាងសង់រួចរាល់ និងបានស្អាត។

បើតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ បានឲ្យដឹងថា រីហ្សតនោះសាងសង់ឡើងដើម្បីលក់ដីពុះឡូតិ៍ប៉ុណ្ណោះ ព្រោះវាហាក់នៅឆ្ងាយពីតំបន់ទីប្រជុំជន ចូលទៅក្នុងព្រៃជ្រៅ។ ប៉ុន្តែវាជាការល្អផងដែរ ជាជាងពួកគាត់ ពុះតែដីឡូតិ៍ចោល គ្មានការអភិវឌ្ឍន៍អ្វីទាំងអស់។

ជាការពិត បើនិយាយពីការឡើងថ្លៃតំបន់នោះ នៅតែមានការឡើងថ្លៃរហូត ព្រោះ ជាតំបន់កំពុងអភិវឌ្ឍន៍ ហើយម្យ៉ាងវិញទៀត វានឹងកាន់តែឡើងថ្លៃថែមទៀត ប្រសិនបើ វិនិយោគគិនចិន ចូលមកវិនិយោគកាន់តែច្រើន ខណៈបច្ចុប្បន្ននេះ ការចូលទៅនៃវិនិយោគគិន នៅមានកម្រិតនៅឡើយ ។

គួរជម្រាបផងដែរថា យោងតាមអ្នកជំនាញ បានឲ្យដឹងថា តំបន់ភ្នំប្រសិទ្ឋ មានការរីកចម្រើនលឿន ព្រោះតំបន់នេះស្ថិតនៅកៀកបង្កើយនឹងរាជធានីភ្នំពេញ ពិសេ​សខណ្ឌព្រែកព្នៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ម្យ៉ាងវិញទៀតស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង។

Leave a Reply

Your email address will not be published. Required fields are marked *