News

Check out real estate news updates

ដីធ្លីតំបន់​ស្វាយជ្រុំកាន់តែឡើងថ្លៃ ខណៈវត្តមានស្ពានឆ្លងមិនទាន់មាននៅឡើយ

ដីធ្លីតំបន់ស្វាយជ្រុំកាន់មានសន្ទុះខ្លាំងឡើងៗ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបានកំពុងតែចាប់ផ្តើមសាងសង់ ខណៈវត្តមាន​ស្ពាន​ឆ្លងកាត់ទន្លេនៅតំបន់នោះ ដែលរាជរដ្ឋាភិបាលបានប្រកាសមិនទាន់ទទួលដំណឹងថានឹងសាងសង់នៅ​ពេលណា​ច្បាស់​លាស់នៅឡើយ។

យោងតាម បងប្រុស វីរះ ជាអ្នកវិនិយោគអចលនទ្រព្យម្នាក់ បានប្រាប់ Business Cambodia ថា ជាការពិត បើយើងធ្វើដំណើរទៅកាន់តំបន់មួយនេះ អ្នកប្រាកដជាសង្កេតឃើញថា មានវត្តមាន គម្រោងបុរី ការដ្ឋានសាងសង់ ដីពុះឡូតិ៍ជាច្រើនកំពុង រំលេចខ្លួន ព្រោងព្រាត មើលទៅហាក់មិនចាញ់តំបន់កំពុងអភិវឌ្ឍផ្សេងទៀតប៉ុន្មានឡើយ ។

លោកបានបន្ថែមថា កាលដែលដីធ្លីនៅតំបន់នោះឡើងថ្លៃភ្លាមៗ នឹងឥតឈប់ឈរ ព្រោះតែរាជរដ្ឋាភិបាល បានប្រកាសថា តំបន់ស្វាយជ្រុំនឹងសាង​សង់​ស្ពាន​ពី​ត្រើយ​ខាង​លិច​នៃ​ទន្លេ​មេគង្គ ឆ្ពោះ​ទៅ​កាន់​ត្រើយ​ខាង​កើត​ ។ ម្យ៉ាងវិញទៀត តំបន់នេះ មានទីតាំង​​ស្ថិត​នៅ​កៀក​នឹង​​ភ្នំពេញ និង​មាន​បរិយាកាសល្អ ព្រោះ​មាន​ទន្លេ​ចំនួន​ពីរ​អម​សង​ខាង​នោះ ដោយ​ពី​ខាង​លិច​ជា​ទន្លេ​មេគង្គ និង​ខាង​កើត​ជា​ដៃ​របស់​ទន្លេ​មេគង្គ តភ្ជាប់​ដោយ​វាល​បឹង និង​ស្រែ​ចម្ការ ដែលមើលទៅគួរជាទីទាក់ភ្នែកផងដែរ។

យ៉ាងណាលោករំពឹងថា ក្រោយ​ពេល​រដ្ឋាភិបាល​តភ្ជាប់​ស្ពាន​ទៅ​កាន់​តំបន់​នេះ តំបន់​នេះ​នឹង​មាន​សក្តានុពល​ខ្លាំង ហើយ​តម្លៃ​ដី​នឹង​កើន​ឡើង​បន្ថែម​ទៀត​ ហើយក៏សង្ឃឹមថាវត្តមានស្ពានឆ្លងទន្លេ នឹងមានក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ ព្រម​ទាំង​មាន​គម្រោង​​យក្យផ្សេងទៀត នឹងមានវត្តមាននៅលើទឹកដីដ៏សក្តានុពលនេះផងដែរ។

Source From: https://business-cambodia.com/2018/11/26/svay-chrom-property-grow/

Leave a Reply

Your email address will not be published. Required fields are marked *