News

Check out real estate news updates

ដីធ្លីជាយក្រុងហាក់ឡើងថ្លៃលឿនបន្ទាប់ពីបោះឆ្នោតថ្នាក់ជាតិ២០១៨រួច

វិស័យអចលនទ្រព្យ គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ ដែលមិនអាចខ្វះបានក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ បន្ទាប់ពីវិស័យឧស្សាហកម្ម កាត់ដេរ ទេសចរណ៍ និងកសិកម្ម។

ដូចដែរសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្លាប់មានប្រសាសន៍ នៅមុនពេលបោះឆ្នោតថា កម្ពុជា​មិនមានវិបត្តិ​នយោ​បាយ​​ណាមួយកើត​ឡើងនោះទេ កម្ពុជា​កំពុងបន្ត​លើផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួនឆ្ពោះ​ទៅមុខ ជាមួយ​នឹង​កំណើន​​សេដ្ឋកិច្ច​ដ៏រឹងមាំ និង ការវិនិយោគ​បន្តយ៉ាង​រលួន ពិសេស​ឆ្នាំ២០១៨​នេះគឺជា​​ឆ្នាំដែលខុស​​ប្លែក​ពី​ឆ្នាំមុនៗ ពោលគឺ​តម្លៃដីធ្លី​មិនមាន​ការធ្លាក់ថ្លៃ​នោះឡើយ បើទោះបី ជាឆ្នាំបោះ​ឆ្នោត​ក៏​ដោយ ខណៈប្រជាជនកម្ពុជាមួយចំនួនមានក្តីបារម្ភចំពោះតម្លៃអចលន​ទ្រព្យ​​ធ្លាក់ចុះខ្លាំងនៅពេលបោះឆ្នោតរួច ។

ជាមួយគ្នានេះ លោក គីម ហ៊ាង បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅ ក្រោយការបោះឆ្នោត ឆ្នាំ២០១៨នេះ គឺតំបន់ជាយក្រុងចម្ងាយប្រមាណពី ២០ ទៅ៣០គីឡូម៉ែត្រពីភ្នំពេញ តម្លៃមានការកើនឡើងខ្លាំង ខណៈតំបន់ក្នុងក្រុងហាក់នៅថេរ។

ជាការពិតណាស់បន្ទាប់ពីការបោះឆ្នោតកន្លងផុតទៅ វិស័យអចលនវត្ថុហក់លោតតម្លៃខ្លាំងនៅតំបន់ប៉ែកខាងជើង និងខាងលិចជាយក្រុង ស្របជាមួយមានឈ្មួញអភិវឌ្ឍន៍លើដីឡូដិ៍ច្រើន តួយ៉ាងដូចជានៅតំបន់ភ្នំបាសិទ្ធបានឡើងថ្លៃជាគំហុគផងដែរ។

យើងតាមប្រជាពលរដ្ឋម្នាក់ដែលរស់នៅតំបន់នោះ បានលើកឡើងថា ការឡើងថ្លៃនេះ អាចមកពីការចុះមកទិញ​ពីសំណាក់ជនជាតិចិន ដោយបានទិញដីក្នុងតម្លៃថ្លៃ ដែលធ្វើឲ្យតំបន់នេះ កាន់តែឡើងថ្លៃថែមទៀត។គាត់បានបន្តថា គម្រោងបុរីរបស់ចិន បានលេចចេញជារូបរាងខ្លះៗហើយ តួយ៉ាង នៅតាមផ្លូវធំ ចុះពីព្រែកព្នៅ ទៅភ្នំបាសិទ្ធ ។

យោងតាមអ្នកជំនាញ បានឲ្យដឹងថា តំបន់ភ្នំប្រសិទ្ឋ មានការរីកចម្រើនលឿន ព្រោះតំបន់នេះស្ថិតនៅកៀកបង្កើយនឹងរាជធានីភ្នំពេញ ពិសេ​សខណ្ឌព្រែកព្នៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋទៅកាន់តំបន់នេះកាន់តែច្រើន ម្យ៉ាងវិញទៀតស្ថិតនៅក្បែរមណីយដ្ឋាន ដែលប្រជាពលរដ្ឋងាយទៅកំសាន្ត ឬលំហែរកាយចុងសប្តាហ៍ផង។

រីឯតំបន់ភាគខាងត្បូងរាជធានីភ្នំពេញវិញ កំពុងមានកំណើនវិនិយោគខ្លាំងក្លាផងដែរ គឺមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ ទីតាំងនេះមានភាពទាក់ទាញ និងសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ។

លោក Ken Lo ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Imperial Realty បានមានប្រសាសន៍ថាគម្រោងធំៗជាច្រើនបានចាប់ផ្តើមដំណើរការសាងសង់ និងកំពុងរៀបចំការសាងសង់នៅតាមបណ្តោផ្លូវសម្តេច ហ៊ុន សែន។

គម្រោងបុរីល្បីៗ ដូចជា បុរីជីបម៉ុង បុរីពិភពថ្មី និងបុរីប៉េងហួត ក៏បានចាប់ផ្តើមការវិនយោគរបស់ខ្លួននៅតាមបណ្តោយមហាវិថី ហ៊ុន សែននេះផងដែរ។

Source From: https://business-cambodia.com/2018/10/11/real-estate-after-vote-2018/

Leave a Reply

Your email address will not be published. Required fields are marked *