News

Check out real estate news updates

ដីកសិកម្មខេត្តព្រៃវែង កំពុងត្រូវប៉ាន់ ដោយសារប្រទេសអូស្រ្តាលី

ខេត្ត​ព្រៃវែង​ជាខេត្តមួយដែលមាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និង ភ្ញៀវ​​ទេសចរណ៍​បរទេស ។

រាល់​ឆ្នាំ​ខេត្ត​ព្រៃ​វែង​​ទទួល​ដី​ភក់​​ដែល​ទន្លេ ស្ទឹង និង ព្រែក​មួយ​ចំនួន​នាំ​យក​មក​ចាក់​ក្នុង​ស្រែ​ចម្ការ​​នានា​​នៅ​ក្នុង​រដូវ​វស្សា ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​​​តំបន់​នេះ​មាន​ជីជាតិ​ល្អ​ងាយ​ស្រួល​​ដាំដុះ​​ស្រូវ​និង​ដំណាំ​ផ្សេងៗ​​នៅ​ក្នុង​វិស័យ​កសិកម្ម និង ប្រមូល​ជលផល​​ផ្សេងៗ ហើយខេត្ត​នេះ​ត្រូវ​បាន​​​ទទួល​ស្គាល់​ជាទូទៅ​ថា​ជា​ “ខ្សែ​ក្រវាត់​បៃតង​​ធំ” នៃ​ប្រទេស​កម្ពុជា ។

ប៉ុន្តែថ្មីៗនេះ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ បាន​ប្រកាស​ប្រគល់​គម្រោង​ស្រោច​ស្រព​ទឹក​ចំនួន៤​​ដល់​សហគមន៍​នានា​ក្នុង​ខេត្ត​ព្រៃវែង​ ដើម្បី​ឲ្យ​កសិករ​ក្នុង​ខេត្ត​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​កម្ពុជា​ ​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ធ្វើ​ស្រែ​ពី​២​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ។

ក្នុងនោះផងដែរ រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់(CAVAC) បានផ្តល់ជំនួយទឹកប្រាក់ ៧ លានដុល្លារអាមេរិច ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន​​​​៤​ខ្សែ ក្នុងខេត្តព្រៃវែង គឺស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំពង់ត្របែក ដែលនឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាង ១៥០០ គ្រួសារ។

ដូច្នេះហើយតំបន់ដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ដីធ្វើកសិកម្ម នឹងកាន់តែមានភាពប្រសើរឡើងដែលធ្វើឲ្យកសិករនៅខេត្តព្រៃវែងប្រើប្រាស់ដីកសិកម្មកាន់តែច្រើន និងទទួលបានផលកាន់តែល្អប្រសើរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា ហៅកាត់ថាកាវ៉ាក់ (CAVAC) មានគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករដែលមានដីស្រែតូចៗ នៅក្នុងប្រទេសកម្ពុជា។

ផ្នែកសំខាន់មួយទៀតនៃការវិនិយោគរបស់កាវ៉ាក់ នៅក្នុងប្រទេសកម្ពុជា គឺការអភិវឌ្ឍគម្រោងប្រព័ន្ធធារាសាស្រ្តដែលគ្រប់គ្រងដោយសហគមន៍ ដើម្បីបង្កើនទិន្នផលរបស់​កសិករ តាមរយៈការធានាអោយមានការផ្គត់ផ្គង់ទឹកពេញមួយឆ្នាំ៕

Source From: https://business-cambodia.com/2019/03/06/land-agriculture-is-good-now/

Leave a Reply

Your email address will not be published. Required fields are marked *