News

Check out real estate news updates

ជីបម៉ុងគ្រោងនឹងសាងសង់ផ្សារទំនើប៣៣០ កន្លែងទៀតនៅកម្ពុជា

នៅក្នុងសន្និសិទ្ធសារពត៌មានកាលបីពេលថ្មីៗនេះ របស់ក្រុមហ៊ុនជីបម៉ុងគ្រុប លោក Laurent Hamelet នាយកផ្នែកលក់និងទីផ្សាររបស់ CMRបានឲ្យដឹងថា ជីបម៉ុង គ្រោង​នឹងបង្កើត​ផ្សារ​ទំនើប​ចំនួន ៣៣០ កន្លែងផ្សេងទៀតនៅកម្ពុជា។

លោក Laurent Hamelet បានឲ្យដឹងទៀតថា ផ្សារទំនើបទាំង ៣៣០កន្លែងនេះ​មានផ្សារទំនើប​បី​ប្រភេទ​រួមមាន ផ្សារម៉ាត ផ្សារទំនើប  និងផ្សារហាយភើម៉ាឃីត ដែលនឹងត្រូវដំណើរការនៅ​ឆ្នាំខាង​មុខៗនេះ។

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាននឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២៥២លានដុល្លារអាមេរិក សាងសង់ផ្សារទំនើប ចំនួន៥កន្លែងផ្សេងៗគ្នា ។

លោកលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថា​ផ្សារទំនើប​នេះ គឺជាគម្រោងមួយក្នុងចំនោមគម្រោង ផ្សារទំនើបធំៗ ទាំង៤ផ្សេងទៀត របស់​ក្រុមហ៊ុន ជីប ម៉ុង រីថេល ក្នុងនោះរួមមាន

១. ផ្សារទំនើប ជីប​ ម៉ុង ២៧១ មេហ្គាម៉ល

២. ជីបម៉ុង​មុន្នីវង្សស៊ុភើម៉ាខិត ​

៣. ជីបម៉ុងបាក់​ទូកម៉ល ​

៤. ជីបម៉ុងសែនសុខម៉ល ​

៥.ជីបម៉ុង៥៩៨ម៉ល

គួរឲ្យដឹងថា ជីប ម៉ុង គ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយដែលកំពុងកាន់កាប់ក្រុ​មហ៊ុនបុត្រសម្ព័ន្ធ​ជា​ច្រើននៅក្នុងដៃ។ ក្រុមហ៊ុន ធំ១នេះ កំពុងជោគជ័យយ៉ាងខ្លាំង​ក្នុងការរកស៊ី​លើវិស័យអចលនទ្រព្យ​និង​សំណង់នៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន មាន គម្រោងជាច្រើន ដូចជា បុរី ផ្សារទំនើប មានរោងចក្រ​ផលិតស៊ីម៉ង និងមានគម្រោងជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន​ ជីប ម៉ុង នឹងក្លាយ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ ដែល​ទទួល​បាន​ការ​គោរព និងការ​សរសើរ​បំផុត​ក្នុង​តំបន់។

Source From: https://business-cambodia.com/2019/03/04/chip-mong-plans-to-330-supermarkets-in-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *