News

Check out real estate news updates

ជីបម៉ុងគ្រុប នឹងបោះទុនប្រាក់ប្រមាណ២៥២លានដុល្លារ សង់ផ្សារទំនើប៥ផ្សេងទៀតនៅឆ្នាំនេះ

ក្រុមហ៊ុន ជីប ម៉ុង គ្រុប នឹងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២៥២លានដុល្លារអាមេរិក សាងសង់ផ្សារទំនើប ចំនួន៥កន្លែងផ្សេងៗគ្នា នៅក្នុងឆ្នាំនេះ។

នៅក្នុងពិធី បញ្ជុះបឋមសិលាបើកការដ្ឋាន សាងសង់ ផ្សារទំនើប ជីប​ ម៉ុង ២៧១ មេហ្គាម៉ល​ជាផ្លូវការ កាលពីថ្ងៃទី​ ៣០ ខែសីហា ឆ្នាំ​២០១៨ លោកលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង បានឲ្យដឹងថាផ្សារទំនើបនេះ គឺជាគម្រោងមួយក្នុងចំនោមគម្រោង ផ្សារទំនើបធំៗ ទាំង៤ផ្សេងទៀត របស់​ក្រុមហ៊ុន ជីប ម៉ុង រីថេល ក្នុងនោះរួមមាន

២. ជីបម៉ុង​មុន្នីវង្សស៊ុភើម៉ាខិត ​

៣. ជីបម៉ុងបាក់​ទូកម៉ល ​

៤. ជីបម៉ុងសែនសុខម៉ល ​

៥.ជីបម៉ុង៥៩៨ម៉ល

ចំពោះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្សារទំនើបខ្នាតធំដែល​អាគារទំាងមូល​មានកម្ពស់​៣ជាន់ មានផ្ទៃក្រលា ១៦០​ ០០០ម៉ែត្រការ៉េ ព្រមទាំងមានច្រកចេញ​ចូលធំទូលាយដោយ​ពុំចាំបាច់​បារម្ភពីការកកស្ទះចរាចរណ៍ និងផ្តល់ ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការប្រកបអាជីវកម្ម​នានា​ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការសាងសង់ផ្សារទំនើបដ៏ធំបែបនេះ គម្រោង ដឹ លែន ម៉ាក​​​​ ២៧១ នឹង​មាន​សណ្ឋាគារលំដាប់ខ្ពស់ អគារពាណិជ្ជកម្ម អគារខុនដូទំនើប សួនកម្សាន្ត ក្លិបហាត់​ប្រាណ​រចនាបថ​បស្ចឹមប្រទេ​ស ជាពិសេសច្រកចូលទាំង ៥ ដែលមានការរចនាម៉ូតបង្កប់អត្ថន័យ​ស្ថាបត្យកម្ម​ដ៏ល្អ​ឥតខ្ចោះ។

Source From: https://business-cambodia.com/2018/08/31/chip-mong-5-super-markets/

Leave a Reply

Your email address will not be published. Required fields are marked *