News

Check out real estate news updates

ជា សុផារ៉ា៖ ទុនវិនិយោគ វិស័យសំណង់ជិត៥ពាន់លានដុល្លារបានស្រោចលើកម្ពុជានៅ១០ខែឆ្នាំនេះ

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ក្នុងទំហំ​ទឹកប្រាក់​ប្រមាណជិត៥០០០លាន​ដុល្លារ​អាមេរិកបានស្រោចស្រប់សម្រស់ទូទាំងប្រទេសកម្ពុជានៅត្រឹម១០ខែ​ឆ្នាំ២០១៨នេះ។

ឯកឧត្តម ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មបានឲ្យដឹងនា​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ថា ដោយឡែក​នៅក្នុង​ឆ្នាំនេះ គិត​ត្រឹម​រយៈពេល១០ខែ ទុនវិនិយោគ​សរុប​លើ​វិស័យ​សំណង់​មាន​ចំនួន​រហូតដល់ ៤៩៩០លាន​ដុល្លារ ដែលជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ពី​កើនឡើង និង​កំពុង​បន្ត​រីកដុះដាល​យ៉ាងខ្លាំង​នៃ​ផ្នែក​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា។

ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺមាន​ការកើនឡើង​ជា​បន្តបន្ទាប់ និង​ហួស​ពី​ការរំពឹងទុក ។ លោក​បាន​រំលឹកថា កាលពី​ឆ្នាំ២០១៦ ទុនវិនិយោគ៥០៤៩លាន​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង៦៨ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១។ នៅ​ឆ្នាំ២០១៧ ទុនវិនិយោគ​មាន​ចំនួន ៦២០៧លាន​ដុល្លារ​សហរដ្ឋអាមេរិក មានការ​កើនឡើង​ប្រមាណ​ជាង២១,៨៤ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៦ ។

Source From: https://business-cambodia.com/2018/11/30/nearly-5-billion-of-construction-investment-the-first-10-months-of-this-year/

Leave a Reply

Your email address will not be published. Required fields are marked *