News

Check out real estate news updates

ជាតិ​​​ន​យោ​បាយ​ជាតិ​សម្ដេច ហ៊ុន សែន ហាម​អ្នកគ្រប់គ្រង​វិទ្យាស្ថាន​CDRI ដោះដូរ​ដី​ទីតាំង​

​ភ្នំពេញ​៖ គ្មាន​ឡើយ ការដោះដូរ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​កម្ពុជា (CDRI ) ទៅ​ទីតាំង​កន្លែង​ផ្សេង​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាម​អ្នកគ្រប់គ្រង​វិទ្យាស្ថាន​មួយ​នេះ លក់​ដី ឬ​ដោះដូរ​ជាមួយ​ឯកជន​។​

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី​១៣ ឆ្នាំ​២០១៩ សម្ដេច ហ៊ុន សែន បាន​រំឭកថា វិទ្យាស្ថាន​CDRI ដែល​បាន​បង្កើតឡើង​អស់​រយៈពេល​២៩​ឆ្នាំនេះ គឺ​ចេញពី​គំនិត​ផ្ដួចផ្ដើម​របស់ខ្លួន ដែល​វា​អនុស្សាវរីយ​មួយ​សម្រាប់​សម្ដេច​។​
​ក្នុងន័យនេះ​ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា ទោះបី​អ្នកគ្រប់គ្រង​ជំនាន់​ណាក៏ដោយ ក៏ត្រូវ​ទុក​អគារ​នៅលើ​ទីតាំង​ដី​នេះ​ដដែល មិន​ឲ្យ​មានការ​ដោះដូរ​ឡើយ ហើយ​បើ​មានការ​ខ្វះ​ដើមទុន​អភិវឌ្ឍន៍​នោះ គឺ​ត្រូវ​ស្នើ​ទៅ​រដ្ឋាភិបាល​៕
​Source From: https://www.thmeythmey.com/?page=detail&id=76218

Leave a Reply

Your email address will not be published. Required fields are marked *