News

Check out real estate news updates

ជាតិលេខ៥១ហាក់ឆ្ងាយក្រុង តែអចលទ្រព្យគ្រប់ប្រភេទបានរំកិលខ្លួនទៅ

ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ កំពុងដំណើរការសាងសង់បានប្រមាណជាង៤០ភាគរយហើយដែល គ្រោងនឹងបញ្ចប់ជាផ្លូវការ នៅឆ្នាំ២០២០ខាងមុខនេះ។

ផ្លូវជាតិលេខ៥១ បាននឹងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ដោយសារវិស័យអចលនទ្រព្យ ព្រោះមានវិនិយោគគិនក្នុង និងក្រៅស្រុក ជាច្រើនបានសំដៅឆ្ពោះទៅកាន់តំបន់នោះខណៈផ្លូវមួយនេះ នឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនៅថ្ងៃអនាគតផងដែរ

លើផ្លូវ ៥១ មាន ប្រព័ន្ធទឹក ប្រឡាយ បង្គោលភ្លើង ផ្លូវបេតុងខ្វែងខ្វាត់ និងសំណង់សហគ្រាសតូចធំកំពុងដុះឡើង ដូចផ្សិត។ កាន់តែពិសេស តំបន់នោះស្ថិតនៅក្បែរផ្សារ និងរ៉ាអាស៊ាន ដែលជាតំបន់ទីប្រជុំជនសម្បូរទៅ​ដោយ​ឧស្សាហកម្មធំៗមានដូចជាសួនឧស្សាហកម្មចំរុះកាណាឌីយ៉ាដែលមានផ្ទៃដីរាប់សិបហិចតា រោងចក្រ ជប៉ុន ថៃ ចិន សហគ្រាស ឃ្លាំង និងដីចិនជាច្រើនដែលគេទិញសម្រាប់​គម្រោង​សង់រោងចក្រ ឬ​ក្រុមហ៊ុនធំៗផ្សេងទៀត ។

​នៅក្បែរតំបន់នោះជាតំបន់​ទេចរណ៍ដូច​ជា៖ ភ្នំ ព្រះរាជទ្រព្យ(ភ្នំឧត្តុង្គ) ដែលកំពុងទទួល​បាន​ការអភិវឌ្ឍន៍បន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក​ និងក្រៅស្រុក ជាមួយនឹងគម្រោងវិនិយោគ​តូចធំៗផ្សេងទៀតពីសំណាក់អ្នកវិនិយោគគ្រប់ប្រភេទ។ បច្ចុប្បន្ន តាមបណ្តោយផ្លូវជាតិ៥១ មានសភាពអ៊ូអរខ្លាំងដោយសារភាពមាមាញឹកនៃការធ្វើដំណើរមាន រថយន្តតូចធំជាច្រើនរបស់អ្នកស្រុក ភ្ញៀវទេសចរ និងអ្នកវិនិយោគ ។

More information visit: https://www.business-cambodia.com/public/article/national-no-51-seems-far-away-but-all-kinds-of-property-have-moved

Leave a Reply

Your email address will not be published. Required fields are marked *