News

Check out real estate news updates

ជាគម្រូសម្រាប់កម្ពុជា! វៀតណាម ច្នៃចំការតែទៅជាតំបន់ទេសចរកើបលុយភ្ញៀវរាប់លាន$

ចំការតែបែតងរបស់វៀតណាមនៅលើផ្ទៃដីប្រមាណ១០កោះ ទាំងក្នុងបឹងនិងលើដីគោក ដែលត្រូវបានដាំដោយ ពលរដ្ឋប្រមាណ២០០គ្រួសារ បានកើបលុយរាប់លានដុល្លារពីចំការមួយនេះ ។

យោងតាមសារពត៌មានវៀតណាម vnexpressបានឲ្យដឹងថាចំការ​តែ​បៃតង​ដ៏​ល្បីល្បាញ​នេះ ស្ថិតនៅ​កណ្ដាល​ទឹក​នៃ​​ស្រុក​ថាញ់​ឈួង ភាគ​កណ្ដាល​ខេត្ដ​ញ៉េអាន ឬ​ត្រូវបាន ​ភ្ញៀវ​ខ្លះ​ដាក់​រហស្សនាម​​ថា ហាឡុងបេ​ ញ៉េអាន​ ដោយត្រូវធ្វើ​​ដំណើរ​តាម​មហាវិថី​​ហូជីមិញ ដោយ​​ឆ្លង​កាត់​ឃុំ​ថាញ់​អាន ស្រុក​ថាញ់​ឈួង ភ្ញៀវ​ត្រូវ​បត់​ស្ដាំ​ទៅ​កាន់​ផ្លូវ​តូច​ រួច​បន្ដ​ដំណើរ​ត្រង់​ប្រមាណ ២០០ ម៉ែត្រ​ នឹង​បាន​ឃើញ​ប្រជុំ​កោះ​តែ​ផុស​ឡើង​កណ្ដាល​បឹង​។

កាល​ពី​ជាង ៥០ ឆ្នាំ​មុន តំបន់​នេះ​ជា​បឹង​ធំ​មួយ​ ដែល​ផ្ដល់​ទឹក​សម្រាប់​ស្រោច​ស្រព​ដី​ស្រែ​ជុំវិញ​ ក្នុង​ឃុំ​ថាញ់​អាន និង​ឃុំ​ថាញ់​ថិញ​។ អ្នក​ស្រុក​ចាប់​ផ្ដើម​ដាំ​តែ​បៃតង​លើ​ប្រជុំ​កោះ​កាល​ពី ៣ ឆ្នាំ​មុន​។ ពេល​នេះ​ ពលរដ្ឋ​ប្រមាណ ២០០ គ្រួសារ ដាំ​តែ​បៃតង​លើ​ផ្ទៃ​ដី​ជាង ១០ កោះ​ ទាំង​ក្នុង​បឹង និង​លើ​ដី​គោក​។ កោះ​នីមួយៗ​មាន​ទំហំ​ប្រមាណ ១ ហិកតា​ និង​សីតុណ្ហភាព​ចន្លោះ​ពី ១៧ ទៅ ២៨ អង្សាសេ​ពេញ ​១ ឆ្នាំៗ​។

ដោយសារតែចំការដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅតំបន់កោះ ដូចនេះ ភ្ញៀវទេសចរ​អាច​ជិះ​ទូក​ទស្សនា​ដែន​កោះ​តែ ​ដើម្បី​ផ្ដិត​យក​រូប​ភាព​ និង​រីករាយ​ស្រូប​ខ្យល់​អាកាស​នៃ ​កម្រាល​ព្រំពណ៌​បៃតង​យ៉ាងស្រស់បំព្រង។ រៀងរាល់​ឆ្នាំ​អ្នក​ស្រុក​​ប្រមូល​​ផល​ ជា​មធ្យម​ក្រុម​គ្រួសារ​​នីមួយៗ​ទទួល​បាន​ចំណូល​ប្រមាណ​ជា ២០០ លាន​ដុង (៨ ៦០០ ដុល្លារ) ក្នុង ​១ ឆ្នាំ​។

ជាមូយគ្នានេះ  អ្នក​ស្រុក​ផ្ដល់​សេវាកម្ម​ផ្ទះ​ស្នាក់​ក្នុង​តម្លៃ​មធ្យម ១៥ ​ម៉ឺន​ដុង (២៦ ០០០ រៀល​) ក្នុង ​១ ​យប់។ ក្រៅ​ពី​ជា​តំបន់​ទេសចរណ៍ និង​​ទីតាំង​ថត​រូប​អាពាហ៍ពិពាហ៍ កោះ​ចម្ការ​​តែ​​ក៏​​​ជា​កន្លែង​​​ហ្វឹក​ហាត់​​នៃ​ក្លិប​ទូក​កាយៈ​ហាឡុង​​​ ២ ឆ្នាំ​មក​ហើយ​ដែរ​។

ស្របជាមួយគ្នាដែរ យោងតាមប្រសាសន៍របស់លោក អនុប្រធានទេសចរ បានឲ្យដឹងថា ជាការពិត កម្ពុជា នៅមិនទាន់មានទេសចរបែបកសិកម្មនៅឡើយទេ ប៉ុន្តែរាជ​រដ្ឋាភិបាលកម្ពុជា នឹងជួយជ្រោមជ្រែង ប្រជាកសិករខ្មែរ ឲ្យកសាងចំការរបស់ខ្លួន ក្លាយជាតំបន់ទេសចរ ដ៏ទាក់ទាញ ដែលទាំងអាចនឹងលក់​ផលិតផល​របស់ខ្លួន​ហើយ ថែមទាំងអាចរកចំណូលពីទេសចរបានទៀតផង។

យ៉ាងណា សង្ឃឹមថា កម្ពុជា នឹងមានចំការធុរេន ចំការម្រេច ចំការកាហ្វេ និងចំការជាច្រើនទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យមកកម្ពុជា កាន់តែច្រើន។

More information visit: https://www.business-cambodia.com/public/article/a-model-for-cambodia-vietnam-turns-tea-plantation-into-a-tourist-attraction

Leave a Reply

Your email address will not be published. Required fields are marked *