News

Check out real estate news updates

ជម្រើសសម្រាប់ការវិនិយោគអចលនទ្រព្យជួល

ភាគច្រើននៃខុនដូនៅកម្ពុជាសព្វថ្ងៃគឺត្រូវបានផ្តល់ជូនក្រោមទម្រង់«ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ»ឬ freehold basis។ ទោះជាយ៉ាងណាក្តី ប្រសិនបើជម្រើស «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ»មិនមានដូចជាការទិញដីជាដើមអ្នកនឹងជួបប្រទះនូវប្រភេទគម្រោងផ្សេងៗដែល ត្រូវបានផ្តល់ជូនតាមទម្រង់ជា leasehold ដែលមានន័យថា«ភាគីមួយទិញសិទ្ធិកាន់កាប់ដីឬអគារមួយសម្រាប់រយៈពេលកំណត់ណាមួយ» ។

អចលនទ្រព្យដែលមាននៅលើដីដែលមិនមែនផ្តល់តាមទម្រង់ freehold ដូចជាដីដែលជាកម្មសិទ្ធិរបស់ឯកបុគ្គលឬកន្លែងឯកជនណាមួយ ហើយពួកគាត់មិនមានបំណងលក់ដីរបស់គាត់ គឺត្រូវបានផ្តល់ជូនសម្រាប់ជួលក្រោមទម្រង់ leasehold ។ ការជួលដីត្រូវបានទូទាត់ជាមុន ប៉ុន្តែអគារនេះនៅក្រោមកម្មសិទ្ធិរបស់អ្នកអភិវឌ្ឍន៍ឬពួកគាត់ផ្ទេរកម្មសិទិ្ធអគារទៅឲ្យម្ចាស់អគារនៅចុងបញ្ចប់នៃរយៈពេលជួល។ នៅពេលកិច្ចសន្យាត្រូវបន្តជាថ្មី អត្រាជួលអាចផ្អែកលើតម្លៃទីផ្សារបើកចំហនៅពេលបន្តកិច្ចសន្យាថ្មី។

ជនបរទេសនៅក្នុងប្រទេសកម្ពុជាអាចមានសិទ្ធិកាន់កាប់អចលនទ្រព្យនៅជាន់ទី១ ឬខ្ពស់ជាងនេះ ឬរហូតដល់ ៧០ ភាគរយ នៃអគារមួយ។ តែនេះត្រូវបានអនុវត្តតែចំពោះអគារដែលមានវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិចំណែកឯកជននៃអគារសហកម្មសិទ្ធិ ឬប្លង់ Strata។ ជម្រើសផ្សេងទៀតនោះគឺថា ប្រសិនបើជនបរទេសទាំងនោះសហការជាមួយដៃគូស្របច្បាប់នៅកម្ពុជា ពួកគេអាចកាន់កាប់បាន ៤៩ ភាគរយ នៃអចលនទ្រព្យឯកជន។ ដូច្នេះ ដរាបណាអ្នកជាម្ចាស់កម្មសិទ្ធិជាមួយជនជាតិកម្ពុជានោះអ្នកអាចធ្វើជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិប្រភេទណា មួយក៏បានតាមតែអ្នកចង់បាន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជនបរទេសម្នាក់ឯងដែលកំពុងស្វែងរកទិញអចលនទ្រព្យដែលត្រូវបាន​ដាក់កម្រិតដោយទម្រង់ freehold នោះជម្រើសតែមួយគត់ដែលនៅសល់គឺជួលអចលនទ្រព្យក្នុងរយៈពេលយូរ។ ការជួលអាចត្រូវបានផ្តល់ រហូតដល់ ៥០ ឆ្នាំស្របតាមច្បាប់ភូមិបាល។ ក្នុងនាមជាជនបរទេស គឺគាត់អាចពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយម្ចាស់ផ្ទះក្នុងការបន្ថែម លក្ខខណ្ឌបន្តកិច្ចសន្យាបន្ថែមទៀត។

រឿងនេះក៏អាចអនុវត្តចំពោះគម្រោងខុនដូសម្រាប់ជួលទៅឲ្យជនបរទេសផងដែរ។ នៅក្នុងប្រទេសកម្ពុជា  គម្រោងខុនដូភាគច្រើនតម្រង់គោលដៅ ទៅលើអ្នកទិញជាជនបរទេស។ ជនបរទេសអាចធ្វើជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនៅកម្ពុជាប៉ុន្តែមានការរឹតត្បិតបន្តិច។ នៅក្នុងសេណារីយ៉ូ នេះវាអាចនឹងមានភាពស្មុគស្មាញនៅពេលដែលកូតាទិញឬជួលអចលនទ្រព្យសម្រាប់ជនបរទេសឈានរហូតដល់ទៅ ៧០ ភាគរយ។ជាកិច្ចច្រើនតម អ្នកអភិវឌ្ឍន៍ក៏អាចផ្តល់ការជួលខុនដូដែលនៅសេសសល់ក្នុងរយៈពេលវែងដល់បរទេសទាំងនេះ ប្រសិនបើមានតម្រូវការទីផ្សារ សម្រាប់ជនបរទេស ទាំងនេះដើម្បីទិញខុនដូសម្រាប់ការវិនិយោគ។ ជាសំណាងល្អ ករណីនេះមិនទាន់កើតមាននៅឡើយទេនៅក្នុងទីផ្សារកម្ពុជា។

វិនិយោគិនបរទេសភាគច្រើនចង់វិនិយោគលុយយ៉ាងច្រើនក្នុងក្តីសង្ឃឹមថាតម្លៃនៃអចលនទ្រព្យទាំងនោះនឹងកើនឡើង ដូច្នេះការជួល អចលនទ្រព្យក្នុងរយៈពេលយូរប្រហែលជាមិនមែនជាជម្រើសល្អទេ។ ទោះជាយ៉ាងណាក៏ដោយ វាគឺអាស្រ័យទៅលើចិត្តរបស់អ្នកថាតើចង់ធ្វើ់អ្វី ជាមួយអចលនទ្រព្យទាំងនោះ ការជួលអចលនទ្រព្យក្រោមទម្រង់រយៈពេលវែងគឺពិតជារឿងមួយដែលយើងត្រូវពិចារណា។

ដោយសារតែជម្រើសនៃការជួលរយៈពេលវែងមានច្រើន នេះគឺធ្វើឲ្យការជួលស្រដៀងទៅនឹងអចលនទ្រព្យក្រោមទម្រង់ freehold តែគ្រាន់តែវាមានរយៈពេលកំណត់ប៉ុណ្ណោះ។ វិនិយោគិនគួរតែយល់អំពី សិទ្ធិកាន់កាប់ដីធ្លីទាក់ទងនឹងច្បាប់និងមើលថាតើវាមួយណាសម ស្របសម្រាប់ការវិនិយោគរបស់ពួកគេ។

Source From: https://www.construction-property.com/khread-news-1593/

Leave a Reply

Your email address will not be published. Required fields are marked *