News

Check out real estate news updates

ជប៉ុនបោះលុយធំ សង់ស្ពានសំខាន់ៗ៥នៅខេត្តក្រចេះ

ខេត្តក្រចេះ​មាន​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​៣​ខ្សែ គឺ​ផ្លូវជាតិ​លេខ​៧A ចម្ងាយ​៣៤0​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង​ផ្លូវ​កៅស៊ូ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ មួយ​ខ្សែ​កាត់​ស្រុក​តំបែ ខេត្ត​ត្បូងឃ្មុំ​មក​ទល់​នឹង​ស្រុក​ឆ្លូង និង​មាន​ផ្លូវ​តាម​ជួរ​មាត់​ទ​នេ្ល​មួយ​ខ្សែ​ទៀត​មាន​ចម្ងាយ​ប្រហាក់ប្រហែល​នឹង​ផ្លូវទឹក​ទ​នេ្ល​មេគង្គ​២២០​គីឡូម៉ែត្រ ។

តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំ សាងសង់ស្ពានសំខាន់ៗចំនួន៥ នៅបណ្ដោយកំណាត់ផ្លូវលេខ ៧៣ ពីក្រចេះទៅឆ្លូង។

ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូង ដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង ៥ មានប្រវែងសរុប ៤៦០ម៉ែត្រ។ នេះបើយោងតាមលោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNC។

លោកបានបន្ថែមថា គម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA  ដែលនឹងត្រូវចំណាយពេល ២៨ ខែ ក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះ​មាន​សក្ដានុពល ជា​គោលដៅ​បរិស្ថាន និង​អេកូ​ទេសចរណ៍ ដែលមាន រមណីយដ្ឋាន​ព្រែក​កាំ​ពី​ដែល​មាន​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​នៅ​លើ​ព​ភព​លោក ។ ក៏​ព្រោះតែ​ខេត្តក្រចេះ​ជា​ខេត្ត​មួយ​ដែល​មាន ទីតាំង​នៅ​ស្រប​នឹង​ដង​ទន្លេ​មេ​គ​ង្ក ទឹកទន្លេ​មេគង្គ​ហូរ​ចាប់ពី​ខាងជើង​ទៅ​ខាងត្បូង​ខេត្ត មាន​ប្រវែង​ប្រហែល​១៤០​គីឡូ​មែ​ត្រ ។

Source From: https://www.business-cambodia.com/public/article/japan-donates-big-money-to-five-key-conferences-in-kratie

Leave a Reply

Your email address will not be published. Required fields are marked *