News

Check out real estate news updates

ជប៉ុនកំពុងបាញ់ព្រួញឆ្ពោះទៅកាន់ការអភិវឌ្ឍកំពង់ផែខណៈចិនកំពុងលូតលាស់ខ្លាំងនៅព្រះសីហនុ

រដ្ឋាភិបាល និងប្រជាជនជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការ​ស្តា​រ និងអភិវឌ្ឍសេដ្ឋ-កិច្ចកម្ពុជាឱ្យរីកចម្រើនជាក់ស្ដែងដូចសព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគ​របស់វិស័យ​ឯកជន​ជប៉ុននៅកម្ពុជា។

បើយោងតាមការចុះផ្សាយនៅគេហទំព័របណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា ជប៉ុនបានសម្រេច​ជា​​​ផ្លូវការនូវការផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជាជាង ២០០លានយ៉េន ប្រមាណ១.៨ លានដុល្លារ ដើម្បីអភិ​វឌ្ឍន៍​កំពង់ផែនៅកំពង់សោម។

កិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណងនេះ បានធ្វើឡើង និងចុះហត្ថលេខាទ្វេភាគីកាលពីថ្ងៃទី ៣១ ខែឧសភាកន្លងទៅ​នេះ ដោយភាគីរាជរដ្ឋាភិបាលជប៉ុនតំណាងដោយឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Horinochi) ឯកអគ្គរាជទូត​​ប្រចាំនៅកម្ពុជា ខណៈភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយឯកឧត្ដម អ៊ឹង រចនា ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេសជប៉ុន។

ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ គឺដើម្បីកិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍស្ថានីយកុងតីន័រថ្មី នៅ​កំពង់ផែស្វយ័តក្រុងព្រះស៊ីហនុ ដែលជប៉ុនបានផ្ដល់ជំនួយកាលពីឆ្នាំ ២០១៧ កន្លងទៅម្ដង​រួចទៅហើយជុំវិញ​ការសាង​សង់​ចំណតកុងតីន័រ នៅកំពង់ផែទឹកជ្រៅរបស់កម្ពុជា។ សម្រាប់ទំហំហិរញ្ញប្បទានថ្មីមួយនេះវិញ រហូតដល់ទៅជាង ២៣ពាន់លានយ៉េន ដែលនឹងធ្វើការកែប្រែមុខមាត់កម្ពុជា ទៅជាទីកន្លែងសំខាន់មួយ ប្រមូលផ្ដុំទៅដោយ​ទំនិញឆ្លង​កាត់​ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន អមជាមួយនឹងសមត្ថភាពអាចគ្រប់គ្រងទំនិញបានដល់ទៅ ៩០ម៉ឺនកុងតីន័រប្រភេទ ២០ហ្វីតក្នុងមួយឆ្នាំ លើសពីសមត្ថភាពបច្ចុប្បន្នដល់ទៅ ២ ដង”។

សូមជម្រាបផងដែរថា ខេត្តព្រះសីហនុ កំពុងមានស្ទុះអភិវឌ្ឍន៍ខ្លាំងជាងគេនៅកម្ពុជា ហើយក៏ជាខេត្ត​មានសេដ្ឋកិច្ច​ប្រសើជាងគេ​ផងដែរ ដោយសារតែមាន​ការវិនិយោគយ៉ាង​ច្រើនបានបោះ​ទុននៅទីនោះមិន​ថាដីគោកក្បែសមុទ្រនោះ​ទេ សូម្បីតែដីកោះ ក៏មានការវិនិយោគច្រើនមិនចាញ់ប្រទេសជិតខាងប៉ុន្មានដែរ។

ម្យ៉ាងវិញទៀត សេដ្ឋកិច្ចខេត្តមួយនេះ ក៏នឹងមានផ្លែផ្កាបន្ថែមទៀត ជុំវិញការនាំចេញ នាំចូលទំនិញតាមរយៈ​កំពង់ផែនា​ថ្ងៃអនាគត ព្រោះថាជប៉ុនកំពុងតែបោះព្រួញឆ្ពោះទៅកាន់ការអភិវឌ្ឍនៅកំពង់ផែ ខណៈដែលអ្នក​វិនិយោគចិនកំពុង​តែមានការលូតលាស់យ៉ាងខ្លាំងផងដែរនៅទៅនោះ។

Source From: https://www.business-cambodia.com/public/article/sihanoukville-port

Leave a Reply

Your email address will not be published. Required fields are marked *