ឆ្លាតមែន!ខណៈសង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅថៃនឹងមានច្បាប់ថ្មីដើម្បីស្រូបទាញក្រុមហ៊ុនធំៗមកវិនិយោគ

សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចទាំងនៅតែមានការតឹងសរសៃដាក់គ្នាកាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងគ្នានិងគ្នា ថែមទាំងមានការជះឥទ្ធិពលដល់ប្រទេសមួយចំនួនផងដែរ។
បើនិយាយពីក្រុមហ៊ុនធំៗដែលកំពុងរកស៊ីនៅប្រទេសចិនវិញគឺមានការទទួលរងនូវផលប៉ះពាល់យ៉ាងច្រើន ដោយម្ចាស់ក្រុមហ៊ុនទាំងនោះបានសំដែងការមិនពេញចិត្តទៅលើបញ្ហានោះ ដោយបង្ខំឲ្យក្រុមហ៊ុនធំៗជាច្រើនខាតបង់ ពិសេសក្រុមហ៊ុនបច្ចេកវិទ្យា IT និងក្រុមហ៊ុនបច្ចេកវិទ្យា ដែលទទួលរងផលប៉ះពាល់ច្រើនជាងគេ។
ប៉ុន្តែនៅពេលដែលសង្គ្រាមរវាងប្រទេសមហាអំណាចទាំងពីរនៅតែមានភាពក្ដៅ គឺអាចជាឱកាសមួយសម្រាប់ប្រទេសមួយចំនួនចាប់យកក្នុងការស្រូបទាញការវិនិយោគ ដោយជាក់ស្ដែងរដ្ឋាភិបាលថៃ បានធ្វើសេចក្ដីប្រកាសជាសាធារណៈ ថាខ្លួននឹងទទួល នូវការវិនិយោគពីក្រុមហ៊ុនធំៗ ដែលមានគោលបំណងចង់ចាកចេញពីប្រទេសចិន ហើយស្វែងរកប្រទេសផ្សេងទៀតសម្រាប់បើកអាជីវកម្ម ឬរោងចក្ររបស់ខ្លួន។
ចំណែកក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជាច្រើន មានគម្រោងចាកចេញពីចិនហើយ ដោយក្នុងចំនោម ២៥០ ក្រុមហ៊ុន ក្នុងនោះមាន៧៥% ដែលបានធ្វើមានឆ្លើយតបទៅនឹងការមិនពេញចិត្តលើសង្គ្រាមសេដ្ឋកិច្ចនោះ ហើយមាន ៤០% គ្រោងនឹងចាកចេញឆាប់ៗខាងមុខ។
នេះអាចជាឱកាសល្អមួយសម្រាប់ប្រទេសដែលកំពុងតែមានសក្កានុពលគួរតែស្រូបយកក្រុមហ៊ុនទាំងនោះឱ្យមកវិនិយោគនៅប្រទេសខ្លួន ដើម្បីបង្កើនការសក្កានុពលនិងការរីកចម្រើនរបស់ខ្លួនបន្ថែមទៀត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិបានឱ្យដឹងថា ក្រុមប្រឹក្សាវិនិយោគទុនថៃបាននឹងកំពុងត្រៀមចេញវិធានការថ្មី ដើម្បីធ្វើយ៉ាងទាក់ទាញវិនិយោគិនបរទេសឱ្យបានកាន់តែច្រើនបន្ថែមទៀត ពិសេសអ្នកមានគម្រោងចេញពីចិន តាមរយៈកែលម្អគោលនយោបាយវិនិយោគ លើកកម្ពស់ការវិនិយោគ និងធុរកិច្ច ដែលបន្ថែមនូវអត្ថប្រយោជន៍បច្ចុប្បន្ន ដែលនៅមិនទាន់អាចទាញចំណាប់អារម្មណ៍ក្រុមហ៊ុនធំៗបាន។
គោលនយោបាយថ្មី នឹងមានភាពទាក់ទាញ ដើម្បីឲ្យវិនិយោគិនសម្រេចចិត្តជ្រើសរើសប្រទេសថៃ ដើម្បីធ្វើជាមូលដ្ឋានថ្មី ក្នុងការផ្លាស់ប្ដូររោងចក្រ និងសមត្ថភាពក្នុងការពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ថែមទាំងមានការធ្វើសំយោគដើម្បីទទួលក្រុមហ៊ុនបរទេសកាន់តែច្រើននេះ គឺជាគោនយោបាយសំខាន់មួយរបស់ថៃ ក្នុងការស្វាគមន៍ក្រុមហ៊ុនធំៗជាច្រើន ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែច្រើន។
Source From: https://www.business-cambodia.com/public/article/as-the-war-is-over-thailand-will-have-a-new-law-to-absorb-big-companies-to-invest