ឆ្នាំ២០១៩ អចលនទ្រព្យអ្វីដែលនឹងលេចធ្លោរជាងគេ?

ឆ្នាំ២០១៨ ជាឆ្នាំបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា អ្នកវិនិយោគជាច្រើនហាក់មិនសូវហ៊ានបោះទុនវិនិយោគច្រើនប៉ុន្មានឡើយ ដោយសារនៅមានការបានព្រួយបារម្ភពីការកើតមានវិបត្តិកើតឡើងម្តងទៀតដូចកំឡុងឆ្នាំ ២០០៨ ប៉ុន្តែអ្វីៗក៏បានល្អប្រសើរ ។
ឆ្នាំ២០១៨ហាក់ជិតផុតហើយ ឆ្នាំ ២០១៩ក៏ជិតឈានមកដល់ សម្តេច ហ៊ុន សែន បានធ្លាប់មានប្រសាសន៍ថា តម្លៃអចលនទ្រព្យនៅកម្ពុជា នឹងមិនមានការធ្លាក់ថ្លៃទេ មានតែឡើងឥតឈប់ឈរ។
យោងតាមអ្នកជំនាញ បានបង្ហើបប្រាប់ Business Cambodia ថា អចលនទ្រព្យនៅកម្ពុជា នៅតែមានសន្ទុះកើនឡើងជារៀងរហូត ហើយនៅក្នុងឆ្នាំ២០១៩ខាងមុននេះ ប្រភេទអចលនទ្រព្យ ដែលនឹងលេចធ្លោជាងគេក្នុងចំណោមអចលនទ្រព្យផ្សេងទៀត ដូចជា ដី ផ្ទះល្វែង ផ្ទះតម្លៃទាប ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើបជាដើមនោះ គឺ ផ្ទះតម្លៃទាប ខុនដូ និងអគារពាណិជ្ជកម្មដែលនឹងលេចធ្លោជាងគេ ខណៈឆ្នាំ២០១៨នេះ អចលនទ្រព្យដែលលេចធ្លោរគឺ ដីធ្លី ផ្ទះល្វែង ខុនដូ អគារពាណិជ្ជកម្ម ព្រមទាំងផ្សារទំនើបផងដែរ។
ជាក់ស្តែង យើងមើលឃើញថា នៅចុងឆ្នាំ ២០១៨នេះ មានគម្រោងផ្ទះល្វែង ខុនដូ អគារពាណិជ្ជកម្មជាច្រើន បានប្រកាសឡើង ដូចនេះ ចង់ឬមិនចង់អចលទ្រព្យទាំងនោះនឹងក្លាយជាងចលនទ្រព្យលេចធ្លោជាងគេ ហើយ។
គួររំលឹកផងដែរថា នៅឆ្នាំ ២០១៨ នេះនឹងមានការផ្គត់ផ្គង់ខុនដូបន្ថែមចំនួន ១៣,០០០ យូនីត សេវាកម្មអាផាតមេនចំនួន១,២០០ យូនីត កើនឡើង៨៧ភាគរយកើនឡើងពី១៦,៣០០យូនីតទៅដល់៣០,៥០០យូនីត។
សូមបញ្ជាក់ថា អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមានសុដ្ឋិនិយមថា វិស័យអចលនទ្រព្យនៅតែមានស្ថេរភាពល្អ បើទោះបីជិតបោះឆ្នោតក្តី ព្រោះដំណើរការវិនិយោគទាំងក្នុងស្រុក នៅក្រៅស្រុកនៅតែបន្តវិនយោគជាបន្តបន្ទាប់ដដែល៕
Source From: https://business-cambodia.com/2018/12/06/2019-real-estate-what-will-be-the-most-prominent/