News

Check out real estate news updates

ឆ្នាំ២០១៩ វិស័យសំណង់និងអចលទ្រព្យនៅកម្ពុជានៅតែមានសុខភាពល្អ

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា សម្រាប់ឆ្នាំ២០១៩នេះ វិស័យសំណង់និងអចលនទ្រព្យគឺនឹងនៅ​តែមានសុខភាពល្អ​បើទោះបីជាល្បឿន​នៃកំណើននៃវិស័យនេះមានអត្រាតិចជាងឆ្នាំកន្លងទៅក្តី។

លោកបន្ថែមថា តាមធម្មតាលោកមើលឃើញថា វិស័យសំណង់នៅស្រុកខ្មែរវាអត់មានបញ្ហា​អីទេហើយ​សម្រាប់ឆ្នាំ ២០១៩ វាបន្តរីកចម្រើនធម្មតា ទោះបីវាមិនកើនឡើងខ្ពស់ដូចនៅក្នុងឆ្នាំផ្សេងៗ ក៏ប៉ុន្តែ វាធ្លាក់ វាមិនធ្លាក់ទេ។

យើងមើលឃើញថារាល់ថ្ងៃនេះវិស័យសំណង់គឺទទួលបានការគាំទ្រហើយតាមរយៈការសិក្សាប្រជា​ជន​មួយចំនួនគឺគាត់ខ្វះលំនៅដ្ឋាន អញ្ចឹងនៅក្នុងរាជធានីភ្នំពេញយើងគឺខ្វះអញ្ចឹង បើសិនជាគាត់​កសាង​ផ្ទះ​ដើម្បីលក់ឲ្យអតិថិជនគឺវាលឿន។

ក៏ប៉ុន្តែទាក់ទងទៅនឹងតម្លៃនៃអចលនទ្រព្យវិញ វាគឺជាការប្រកួតប្រជែង​គ្នាដែលក្នុងនោះ​គម្រោងដែល​មានរចនាបទល្អគឺស្រួលលក់ជាង បើធៀបទៅនឹងគម្រោងដែលអត់សូវមានរចនាបទល្អ។នេះបើយោង​តាមការបញ្ជាក់របស់លោក ច្រឹក សុខនីម

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកជំនាញផែ្នកអចលនទ្រព្យនៅកម្ពុជា​ជាច្រើនរូបក៏បានបានលើកឡើង​ស្រ​ដៀង​គ្នាផងដែរ ថាវិស័យនេះគឺនៅតែបន្តមានភាពល្អប្រសើរនៅឡើយ​ទេដែលក្នុងនោះ​លំហូរចូល​នៃ​ជនជាតិចិន និងទុនវិនិយោគរបស់ចិនគឺនឹងធ្វើឲ្យទីផ្សារ​អចលនទ្រព្យកាន់តែរីកចម្រើន​ក្នុងឆ្នាំ២០១៩​នេះ។

Source From: https://business-cambodia.com/2019/03/11/in-2019-the-construction-and-real-estate-sector-in-cambodia-remains-healthy/

Leave a Reply

Your email address will not be published. Required fields are marked *