News

Check out real estate news updates

ឆ្នាំ២០១៩ តម្លៃដីថ្លីខេត្តក្រុង ៣នេះ កំពុងវ៉ាផ្តាច់តម្លៃដីធ្លី ២២ខេត្តក្រុងផ្សេងទៀត

នៅឆ្នាំ ២០១៩នេះ យើងហាក់មើលឃើញថា តម្លៃខេត្តក្រុង៣នេះ ហាក់មានតម្លៃថ្លៃ ជាង២២ខេត្តក្រុងផ្សេងទៀត ក្នុងនោះរួមមានក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងបោយប៉ែត ដែលមានការអភិវឌ្ឍយ៉ាងខ្លាំង នេះបើយោងតាមប្រសាសន៍របស់ លោក សន សៀប។

តំបន់ទាំង៣នេះ មានការអភិវឌ្ឍន៍ចម្រុះ មានទាំង ខុនដូ ទាំងអូតែល ទាំងអគារការិល័យ ផ្ទះល្វែង ដីពុះឡូតិ៍ជាដើម។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា នៅប៉ោយប៉ែតមានគម្រោងអភិវឌ្ឍន៍ច្រើន ដែលគម្រោងខ្លះបានបញ្ចប់ ការសាងសង់ ខ្លះកំពុងដំណើរការ និងមួយចំនួនទៀតស្ថិតនៅក្នុងផែន ការអភិវឌ្ឍន៍។

បច្ចុប្បន្នក្រុងប៉ោយប៉ែតមានកាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានក្រុមហ៊ុនពុះ ដីឡូតិ៍ខ្ទង់ ៥០ ក្រុមហ៊ុនកំពុង មានវត្តមាននៅក្នុងតំបន់នេះ។

ចំពោះតម្លៃដីធ្លីនៅក្រុង ពីមុនតម្លៃ៧០ទៅ៨០ដុល្លារ បានកើនឡើងពី២០០ទៅ៣០០ដុល្លារ។ រីឯដីព្រៃពីមុនមានតម្លៃចន្លោះពី៣ទៅ៥ដុល្លារបានកើនឡើងរហូតដល់៣០ទៅ៤០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ”។

រីឯ ក្រុងបាវិត ខេត្តស្វាយរៀង បានក្លាយតំបន់គោលដីសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ បន្ទាប់ពី​ក្រុមហ៊ុនចិនចំនួន៣ បានប្រកាសបង្កើតទីក្រុងរណប លើផ្ទៃដីប្រមាណ ៨០៣ហិកតា និងក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាសសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតផងដែរ។

លោក​បណ្ឌិត​គីម ហ៊ាង បានឲ្យដឹងថា បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត មាន​ចន្លោះ​ពី២០០ទៅ៣០០ដុល្លារ​សម្រាប់​តំបន់​ជាប់​ផ្លូវជាតិ និង​តំបន់​ពាណិជ្ជកម្ម។ តំបន់ឧស្សាហកម្ម​មាន​តម្លៃ​ចន្លោះ​ពី៣០ទៅ៥០ដុល្លារ​អាមេរិក និង​តំបន់​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​មានតម្លៃ​ចន្លោះ​ពី៥ទៅ២០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។ តម្លៃ​នេះ​ប្រែប្រួល​អាស្រ័យ​ទីតាំង និង​ទំហំ​ដី​ជាក់ស្តែង។

បើយើងមើលទៅខាងកំពង់សោមវិញ​ ការរីកចម្រើនច្រើន ដូចយើងដឹងទាំងអស់គ្នាហើយ ឃើញថាទាំងអូតែល និងកាស៊ីណូ វាមានច្រើនមែនទែន គឺដោយសារតែយើងឃើញថាភ្ញៀវទេសចរចិនមកច្រើន។ ចំពោះតម្លៃដីធ្លីវិញ​ ប្រែប្រួលជានិច្ច តាមមាត់អ្នកលក់ ព្រោះទីផ្សារធំគឺភ្ញៀវចិន។

More information visit: https://www.business-cambodia.com/public/article/in-2019-the-land-price-of-the-three-provincial-town-is-passing-the-land-price-of-22-provinces-and-cities

Leave a Reply

Your email address will not be published. Required fields are marked *