News

Check out real estate news updates

ឆ្នាំ២០១៩នេះវិស័យសំណង់នឹងកើនឡើងកាន់តែខ្លាំងជាងឆ្នាំ២០១៨

ស្របពេលដែលវិស័យសំណង់បាននិងកំពុងកើនឡើងឥតឈប់ឈរ ឆ្នាំ២០១៩នេះទៀតសោត វិស័យសំណង់នឹងកើនឡើងកាន់តែខ្លាំងជាងឆ្នាំ២០១៨ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងក្រោយកម្មវិធីធុរកិច្ចសម្ភារសំណង់កម្ពុជា-កូរ៉េ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ «ការសន្និដ្ឋានរបស់យើងក្នុងឆ្នាំ២០១៩នេះ វិស័យសំណង់នៅតែមានការកើនឡើងបើប្រៀបធៀបទៅឆ្នាំ២០១៨»។

ក្នុងនោះដែរ ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០១៩នេះ វិស័យសំណង់មានការកើនឡើងជាង៦០ ភាគរយ បើប្រៀបធៀប៥ខែដូចគ្នាក្នុងរយៈពេលឆ្នាំ ២០១៨។

សម្រាប់រយៈពេល ៥ ខែ ដំបូននៃឆ្នាំ ២០១៩ ទុនវិនិយោគសំណង់មានចំនួនទឹកប្រាក់ប្រមាណជា ២,៨៩៤,៣៥៧,២៦៦ ដុល្លារអាមេរិក ច្រើនជាងទុនវិនិយោគក្នុង៥ខែដំបូងនៃឆ្នាំ២០១៨ ដែលមានត្រឹម ១,៧៧៧,២៣២,៩៤៨ ដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា យោងតាមទិន្និន័យរបស់ក្រសួង ចាប់តាំងពីឆ្នាំ ២០០០ មកត្រឹម៥ខែដំបូងនៃឆ្នាំ ២០១៩ ទុនវិនិយោគសំណង់បានកើនឡើងដល់ទៅ ៤៤.៦ ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងសរុបចំនួន ៤៥,២៦៥ គម្រោង។

Source From: https://www.construction-property.com/khread-news-1898/

Leave a Reply

Your email address will not be published. Required fields are marked *