News

Check out real estate news updates

ច្បាស់ការ! ឆ្នាំក្រោយនៅតំបន់ ៦០ម៉ែត្រនឹងមានវត្តមានផ្សារទំនើប AEON III ផុសឡើង

គម្រោងផ្សារទំនើប AEON III របស់ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន គ្រោងនឹងចាប់ផ្តើម បុកគ្រឹះសាងសង់ នៅដើមឆ្នាំ ២០២០ខាងមុខនេះ នៅលើផ្ទៃដីប្រមាណ ២ ៥៧២ហិកតា ស្ថិតនៅក្នុង​តំបន់ទី​ក្រុងរណប ING City មហាវិថីសម្តេច ហ៊ុនសែន។

ផ្សារ​ទំនើប​លំដាប់​ពិភពលោក​ AEON​ Mall 3​ ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ខាងលើ​នេះ​ នឹង​ត្រូវ​ចំណាយពេល​សាងសង់​ត្រឹម២៤ខែ​ ស្មើនឹង​រយៈពេល២ឆ្នាំ​ឱ្យ​រួចរាល់​”។
គួរឲ្យដឹងផងដែរថា កន្លងទៅ តាំងស្ថិតនៅក្នុងទីក្រុងអាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ទីតាំងថ្មីនេះ នឹងក្លាយជាទីតាំងធំបំផុតរបស់ផ្សារទំនើបAEON នៅកម្ពុជា ខណៈ ផ្សារទំនើបAEON Mall III ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ៧ ហិកតា នៅជិតស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល។ ​ផ្សារទំនើបAEON Mall IIត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ១០ ហិកតា នៅភាគខាងជើងរាជធានីភ្នំពេញ។

ទោះយ៉ាងណា ក្រុមហ៊ុនផ្សារទំនើបមួយនវនៅមិនទាន់បានបង្ហាញពី ទំហំទឹកប្រាក់ក្នុងការវិនិយោគនៅឡើយ ខណៈ AEON Mall II ដែល​មាន​ទំហំ១០ ហិកតា​ បាន​ចំណាយ​ទុន​វិនិយោគអស់ប្រមាណ ១២០​​លាន​​​ដុល្លារ​​អាមេរិកឯណោះ។

ដោយឡែក បន្ទាប់ពីលេចឮដំណឹងដ៏អស្ចារ្យនេះហើយ បានធ្វើឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះកាន់​តែឡើងថ្លៃឡើងៗសម្រាប់​ពាក់​កណ្តាល​ឆមាសទី១ ឆ្នាំ២០១៩របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត​ បានបង្ហាញថាដីសម្រាប់ពាណិជ្ជកម្ម ឬអាជីវកម្មនៅ​សង្កាត់ចាក់អង្រែលើ​មានតម្លៃជាមធ្យម១,៦៥០ដុល្លារ/ម៉ែត្រការ៉េ ហើយដីអាជីវកម្មនៅសង្កាត់ចាក់អង្រែក្រោមមានតម្លៃជាមធ្យម១,២៥០ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកឯដីអាជីវកម្មនៅក្នុងសង្កាត់ជើងឯកវិញមានតម្លៃ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

Source From: https://www.business-cambodia.com/public/article/the-60-meter-area-will-feature-the-aeon-iii-will-apear-2020

Leave a Reply

Your email address will not be published. Required fields are marked *