News

Check out real estate news updates

ចំណុចសំខាន់ៗដែលត្រូវយល់ដឹងអំពីការឆបោក នៅក្នុងវិស័យអចលនទ្រព្យ

ទោះបីជាកម្ពុជាមានកំណើនវិស័យអចលនទ្រព្យកើនឡើងយ៉ាងខ្លាំងក៏ដោយប៉ុន្តែនៅតែមានអ្នកអភិវឌ្ឍន៍មួយចំនួន បានកេងបន្លំក្នុងវិស័យផងដែរជាមួយការផ្តល់នូវរាល់ព័ត៌មានដែលមិនមានភាពច្បាស់លាស់ដើម្បីកេងយកផលចំណេញក្នុងរយៈ ពេលខ្លី។ ដោយសារតែមានភាពធូរលុងនៃបទបញ្ញត្តិក៏ដូចជាស្តង់ដារអាជីវកម្មមានភាពច្របូកច្របល់ក្នុងវិស័យអចលនទ្រព្យដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់។ វាយឺតពេលទៅហើយនៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់ហើយប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នវាអាចធ្វើឱ្យអ្នកខាតបង់ហិរញ្ញវត្ថុដោយឥតប្រយោជន៍!

ចំណុចខាងក្រោមនេះអ្នកត្រូវតែយល់ដឹងដើម្បីជៀសវាងពីការឆបោក៖

ម្ចាស់ក្លែងក្លាយ៖

ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរ​បស់អ្នកលក់យ៉ាងដូចម្តេច។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់ប្រសិនបើម្ចាស់មិនអាចទទួលបានប្លង់កម្មសិទ្ធិនោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថាតើពួកគេគឺជាម្ចាស់ពិតប្រាកដ  ឬមិនមែនមុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។

ផ្ទះដាក់លក់មុនគម្រោងចេញជាផ្លូវការ៖

មានគម្រោងមួយចំនួនបានដាក់លក់មុនពេលចាប់បើកដំណើរការសាងសង់ ដែលការដាក់លក់នេះអាចជាការប្រមូលថវិការ សម្រាប់យកទៅផ្គត់ផ្គង់ការសាងសង់ ឬភាសាសាមញ្ញគេហៅថាធ្វើនំអត់ម្សៅ។ គម្រោងលំនៅដ្ឋានមួយចំនួនដែលធ្វើការលក់មុនពេលប្រកាសលក់ជាផ្លូវការមានដូចជា៖ គម្រោងបុរី គម្រោងដីពុះឡូតិ៍ និងគម្រោងអភិវឌ្ឍន៍ខុនដូ។

ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះអ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់របស់អ្នកអភិវឌ្ឍន៍ដែលលោកអ្នកមាន បំណងទិញ។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អរួចទៅហើយ សូមចងចាំថានេះមិនមែនមាន ន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។

អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ពីការផ្សាយព័ត៌មានធំៗ និងអាចទុកចិត្តបាន។ អត្ថបទភាគច្រើនបានបង្ហាញពីសមិទ្ធិផលកន្លងមករបស់អ្នកអភិវឌ្ឍន៍ថាតើគម្រោងត្រូវបានគេអនុម័តព្រមព្រៀងឲ្យសាងសង់ឬក៏អត់។ សូមកត់សម្គាល់ពីប្រព័ន្ធផ្សព្វផ្សាយដែលមានភាពត្រឹមត្រូវមិនគួរពឹងផ្អែកលើអ្វីតែម្ខាងៗទេដោយសារវាមិនអាចបង្ហាញពីភាពត្រឹមត្រូវទាំងស្រុងបានទេ។

អ្នកអាចផ្ទៀងផ្ទាត់ជាមួយក្រសួងពាក់ព័ន្ធផងដែរដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថាតើមានការយល់ព្រមណាមួយនិងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍ដែរឬទេ! ពួកគេត្រូវតែទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។ ពួកគេត្រូវតែមានប្លង់រឹងមេលើដីដែលពួកគេកំពុងអភិវឌ្ឍន៍ត្រូវមានអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេនៃការអភិវឌ្ឍពេញលេញចាប់តំាងពីការចាប់ផ្តើមរហូតដល់បញ្ចប់ហើយពួកគេត្រូវតែមានអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍន៍នេះមិនបង្ហាញនូវឯកសារច្បាស់លាស់អ្វីទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញឡើយ។ ប្រសិនបើអ្នកទិញដោយមិនបានទទួលប្លង់រឹង​ ឬប្លង់កាន់កាប់រួមគ្នាសម្រាប់យូនីតនៃអគារខ្ពស់ៗនេះគឺជាសញ្ញានៃគ្រោះថ្នាក់មួយយ៉ាងច្បាស់លាស់៕

Source From: https://business-cambodia.com/2019/02/09/real-estate-in-cambodia-2/

Leave a Reply

Your email address will not be published. Required fields are marked *