News

Check out real estate news updates

ចំណុចត្រូវគិតទាំង៦ ដើម្បីគេចពីហានិភ័យ មុននិងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ

ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងណាស់នាពេលបច្ចុប្បន្ន ជាពិសេសនៅតំបន់សំខាន់ៗក្នុងក្រុង សូម្បី​តែតំបន់នៅជាយក្រុងក៏មានសន្ទុះខ្លាំងផងដែរនៅក្នុងវិស័យអចលនទ្រព្យដែលធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់ សម្គាល់។

ចំពោះការវិនិយោគក្នុងវិស័យអចលនទ្រព្យនេះវិញ ក៏មានហានិភ័យខ្លះផងដែរដល់អ្នកវិនិយោគ ដើម្បីគេចផុតពីហានិភ័យ​ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យត្រូវគិតលើចំណុចអ្វីខ្លះ?ចំណុចទាំង៦ ខាងក្រោមនេះជាចំណុចដែល​ត្រូវគិតដើម្បីគេចពីហានិភ័យមុនពេលសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យ

១. ទីតាំងភូមិសាស្រ្តអចលនទ្រព្យ

ទីតាំងអចលនទ្រព្យជាចំណុចសំខាន់ដែលយើងត្រូវគិតដល់មុនគេក្នុងការវិនិយោគ ព្រោះបើយើងជ្រើសរើសទីតាំងល្អក្នុងការវិនិយោគ វាមានភាពងាយស្រួល មិនថាតម្រូវលំនៅដ្ឋាន ការសាងសង់អគារឬផ្ទះ កន្លែងបើកអាជីវកម្ម ក៏ត្រូវការទីតាំងល្អដែលធ្វើឲ្យការវិនិយោគទទួលបានជោគជ័យមួយផ្នែកធំ

២.ទំហំនៃអចលនទ្រព្យ

មុនពេលវិនិយោគត្រូវស្វែងយល់ពីទំហំនៃអលចនទ្រព្យថា តើទំហំអចលនទ្រព្យបែបណា ទើបសាកសម ក្នុងការវិនិយោគ លើប្រភេទអចលនទ្រព្យបែបណាទើបទទួលបានជោគជ័យ ព្រោះអចលនទ្រព្យមានការវិនិយោគលើខុនដូ ផ្ទះល្វែង បុរីនិង អគារពាណិជ្ជកម្ម។

៣.ហេដ្ឋារចនាសម្ព័ន្ធ

ត្រូវសិក្សាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានកំណត់ដោយរដ្ឋាភិបាល ទាំងកាអភិវឌ្ឍផ្លូវថ្នល់ ព្រលានយន្តហោះ អគាររដ្ឋាភិបាលនិងពាណិជ្ជកម្ម ស្ពាន ដែលហេដ្ឋារចនាសម្ព័ន្ធមាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយស្ដង់ដារនៃការរស់នៅ។

៤.តំបន់ជិតខាង

ត្រូវគិតពីតំបន់អភិវឌ្ឍន៍ស្ថិតនៅក្បែរទីតាំងអចលនទ្រព្យដែលត្រូវវិនិយោគ ដូចជា ទីប្រជុំជន រោងចក្រ មន្ទីពេទ្យនិងសាលារៀន ដែលមានឥទ្ធិពលចំពោះការវិនិយោគកំឡុងពេលបច្ចុប្បន្ន និងពេលអនាគត

៥.ច្បាប់

ត្រូវសិក្សាពីស្វែងយល់ឲ្យបានច្បាស់ពីបទដ្ឋានគតិយុត្តិ ឬច្បាប់ដែលជួយជំរុញដល់ការវិនិយោគអចលនទ្រព្យកាន់តែបានល្អដូចជា ទាក់ទងទៅនិងការជាប់ពន្ធនៃអចលនទ្រព្យ តម្លៃនៃការបង់ពន្ធលើអចលនទ្រព្យ

៦.ឧកាសក្នុងការវិនិយោគ

គួរផ្ដោតសំខាន់លើភាពល្អប្រសើរក្នុងការសម្រេចចិត្តវិនិយោគ ដោយវិនិយោគប្រកបដោយភាពជឿជាក់ ដូចជា ​ដី​មាន​ទីតាំង​ល្អ​ ​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​និង​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់​។​

Source From: https://business-cambodia.com/2019/02/25/six-points-to-avoid-the-risks-and-decide-on-real-estate-investments/

Leave a Reply

Your email address will not be published. Required fields are marked *