News

Check out real estate news updates

ចិន-វៀតណាមនឹងសម្ពោធគម្រោងវិនិយោគទំនប់វារីអគ្គិសនីតម្លៃជិត ១ពាន់លាន$រួមគ្នានៅកម្ពុជា

គម្រោងវិនិយោគទំនប់វារីអគ្គិសនីសេសានក្រោម២(Hydro Power Lower Se San 2)  តម្លៃជិត ១ពាន់លានដុល្លាររួមគ្នារវាងក្រុមហ៊ុនចិន​ និងវៀតណា ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងសម្ពោធជាផ្លូវការនៅខែក្រោយនេះ។

ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជា។ មានក្រុមហ៊ុន៣ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១.៥២ លានដុល្លារអាមេរិក។

គម្រោងវិនិយោគនេះនឹងការផលិតអគ្គីសនី គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើអោយតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។ ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០គវម គឺបង់តែ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។

ចំណែកខេត្តរនៈគិរី គឺបង់តែ៦៧០៛ ព្រោះខេត្តនេះគឺមានវារីអគ្គីសនីប្រើរួចហើយ។ សព្វថ្ងៃមានប្រជាពល រដ្ឋជាង៣លានខ្នងផ្ទះដែលទទួលបានអគ្គីសនីប្រើប្រាស់។ យើងត្រូវរៀបចំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទមានអគ្គីសនីប្រើប្រាស់គ្រប់ៗគ្នា។

សូមបញ្ជាក់ថា វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលបានដាក់ឲ្យដំណើរការជាលើកដំបូងនៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង។ ចំពោះតម្លៃដែលលក់ឲ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។ ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋយកមកគ្រប់គ្រងទាំងស្រុង ឬជួលបន្តអោយក្រុមហ៊ុន៕

Source From: https://business-cambodia.com/2018/11/14/hydro-power-lower-se-san-2/

Leave a Reply

Your email address will not be published. Required fields are marked *