News

Check out real estate news updates

ចិន នឹង​ជំរុញ​ឲ្យ​វិនិយោគិន​ មក​វិនិយោគ​​នៅ​ខេត្ត​សៀមរាប

អនុប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស បាន​បញ្ជាក់​ថា ចិន​ចង់​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រជាជន​ចិន​ពី សក្ដានុពល​ទេសចរណ៍ និង​ជំរុញ​ឲ្យ​ពួកគេ​មក​កម្សាន្ត​និង​វិនិយោគ​ នៅ​ខេត្ត​សៀមរាប​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។ នេះបើយោងតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា កាលពីថ្ងៃទី៤​ ខែ​​វិច្ឆិកា ​ឆ្នាំ​២០១៨​។

លោក ចាង ឈុន ស៊ាង (Zhang Chunxian) អនុ​ប្រធាន​សភា​តំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស បាន​ថ្លែង​យ៉ាង​ដូច្នេះ ​នៅ​ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ និង​ទទួល​ទាន​អាហារ​ជាមួយ​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​ កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក ចាង ឈុន ស៊ាង បាន​ចាក់​ទុក​កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​ទំនាក់ទំនង​ការ​ទូត​រឹងមាំ​ជាមួយ​នឹង​ប្រទេស​ចិន ហើយ​ក៏​ពង្រឹង​កិច្ច​ស​ហ​​​ប្រតិបត្តិការ​មិត្ត​ភា​ព រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​ផងដែរ​។

យោង​តាម​ប្រសាសន៍​លោក ឃឹម ប៊ុនសុង ចិន​ជា​ប្រទេស​មួយ​ដែល​បាន​ជួយ​ដល់​ខេត្ត​សៀមរាប​ច្រើន​ទាំង​ផ្នែក​ការ​អភិវឌ្ឍ​នៅ​ក្រុង​សៀមរាប​ និង​ការ​ជួយ​ជួសជុល​ប្រាសាទ​បុរាណ​ ដូចជា​ប្រាសាទ​ចៅ​សាយ​ទេវត្តា ប្រាសាទ​តាកែវ ជាដើម។ ក្នុង​រយៈ​ពេល ០៩​ខែ​ឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប​មាន​ចំនួន​ជាង ៤,៤លាននាក់ (៤ ៤៥០ ៧៣៨) ក្នុងនោះ​ភ្ញៀវ​ទេសចរ​ចិន មាន​ចំនួនជាង ៨៣ម៉ឺននាក់ កើន​ឡើង​ប្រហែល​ ៥០​ភាគរយ ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ១ ក្នុង​ចំណោម​​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​សរុប​៕

Leave a Reply

Your email address will not be published. Required fields are marked *