News

Check out real estate news updates

ចិន​ សុំវិនិយោគ​​លើការ​កែច្នៃ​សម្រាម ទៅជា​ថាមពល​អគ្គិសនី​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន Shandong Wangeng Energy Technology Co., LTD ​គ្រោង​​វិនិយោគ​លើការកែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គីសនី នៅ​កម្ពុជា។

តំណាង​ក្រុមហ៊ុន បាន​បង្ហាញពី​គម្រោង​នេះ ទៅកាន់​លោក សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក្នុង​ជំនួប​ពិភាក្សា​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង អំពី​គោលដៅ និង​លទ្ធភាព​របស់​ក្រុមហ៊ុន ដែលអាច​បង្កើត​ថាមពល​អគ្គីសនី​ដើរដោយ​ថាមពល​នុយគ្លេអ៊ែរ និង​ការ​បង្កើត​ថាមពល​អគ្គីសនី​ដោយការ​កែច្នៃ​សំណល់​ថាមពល​អគ្គីសនី​ដោយ​កង្ហារ​ខ្យល់ ថាមពល​អគ្គីសនី​ដោយ​ជីវ​ឧស្ម័ន ថាមពល​អគ្គីសនី​ដោយ​ជីវម៉ាស់ ក៏​ដូចជា​ការ​កសាង​បណ្តាញ​អគ្គីសនី។

ទន្ទឹមនឹងនេះភាគី ក្រុមហ៊ុនក៏បានលើកឡើងអំពីការដុតសម្រាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធានដែលមានការគិតគូរពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំណុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័នបញ្ចេញចោលទៅបរិយាកាស។ ក្រសួងបរិស្ថាន មិនទាន់សម្រេចយ៉ាងណាឡើយចំពោះសំណើនេះដោយទុកពេលធ្វើការសិក្សាឱ្យបានលម្អិតជាមុនសិន។

Source From: https://business-cambodia.com/2018/10/26/shandong-wangeng-energy-technology-co-ltd/

Leave a Reply

Your email address will not be published. Required fields are marked *