News

Check out real estate news updates

ចិន​បង្ហើប​គម្រោង​សាងសង់​មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា​ដើម្បី​កុំឲ្យ​ប្រជាជន​ខ្មែរ​ពិបាក​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ទៀត

បច្ចុប្បន្ននេះ មន្ទីពេទ្យធំៗនៅកម្ពុជាគឺមានតម្លៃថ្លៃក្នុងការព្យាបាលជម្ងឺដែលអាចធ្វើឱ្យអ្នកមានពុំសូវមានលទ្ធភាព ឬប្រាក់​ចំណូល​​មធ្យមមិនអាចមានឱកាសក្នុងការព្យាបាលនៅមន្ទីពេទ្យធំៗបាន។

ប៉ុន្តែកាលពីថ្មីៗនេះ ក្រុម​វេជ្ជបណ្ឌិត​មកពី​ហុងកុង ម៉ា​កាវ សៀង​ហៃ និង​ខ្វាង​ចូ​វ ប្រទេស​ចិន បាន​បង្ហាញ​គម្រោង​សាងសង់ មន្ទីរពេទ្យ​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា ដោយ​តម្លៃ​សមរម្យ និង​មិន​ចាំបាច់​ឲ្យ​ប្រជាជន​កម្ពុជា បន្ត​ទៅ​ព្យាបាល នៅ​ក្រៅ​ប្រទេស​ដូច​មុន​ទៀតៗ​នោះឡើយ​។​

នេះពិតជាដំណឹងល្អមួយសម្រាប់ពុកម៉ែបងប្អូន ដែលគាត់មានបំណងចង់ទៅព្យាបាលនៅក្រៅប្រទេសដោយត្រូវការចំណេញ​លុយ​កាក់ច្រើន ប៉ុន្តែនាពេលខាងមុខនេះចំពោះរឿងនេះមិនមែនជាបញ្ហាទៀតនោះទេព្រោះថា​កម្ពុជាអាចនឹងមាន​មន្ទីពេទ្យខ្នាត​អន្តរជាតិដែលមានតម្លៃសមរម្យ ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅប្រទេស និងចំណាយក្នុងការព្យាបាលច្រើនទៀតនោះទេ ដោយសារក្រុម​វេជ្ជសាស្ត្រ និង​វេជ្ជបណ្ឌិត ដែល​មកពី​បណ្តា​ទីក្រុង​នានា នៃ​ប្រទេស​ចិន​នេះ គឺ​មាន​គោល បំណង​វិនិយោគ​លើ​វិស័យ​សុខាភិបាល ទាំង​ក្នុង​រដ្ឋ និង​ឯកជន​។​

​គួរជម្រាបផងដែរថា មន្ទីរពេទ្យ ដែល​ចិន​មាន​គម្រោង​សាងសង់​នៅ​កម្ពុជា នេះ គឺ​មាន​សាខា​ច្រើន​មកហើយ នៅតាម​បណ្តា​ប្រទេស​នៅលើ​សកលលោក ហើយ​ក្រោយពី​ធ្វើ​នៅ ប្រទេស​កម្ពុជា​ហើយ ប្រជាជន​កម្ពុជា មិនចាំបាច់​ទៅ​ព្យាបាល​នៅ​ប្រទេស​គេ​ផ្សេងៗ​បន្តទៀត​នោះទេ ហើយ​តម្លៃ​ក៏​សមរម្យ​ផងដែរ​។​

​បើយោងតាម លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ា​សុន ហ្វុ​កស៍ (Mason Fox) ក៏បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជាច្រើន​ផងដែរ​លើ​ផ្នែក​សុខាភិបាល ដូចជា​ការផ្តល់​សម្ភារ បច្ចេកទេស​ជាច្រើន ដែលមាន​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ ដល់​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​) និង​បាន​ចូលរួម​មនុស្សធម៌​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស​.​ស​.​យ​.​ក​. ផងដែរ។

More information visit: https://www.business-cambodia.com/public/article/china-launches-international-hospital-project-in-cambodia

Leave a Reply

Your email address will not be published. Required fields are marked *