News

Check out real estate news updates

ចិន​ទទួល​បាន​ការ​យល់ព្រម ​ក្នុងការ​សាងសង់​ផ្លូវ​កាត់មួយ​ពីអាស៊ី​ទៅ​អឺរ៉ុប​ហើយ

ប្រទេស​ចិន នឹង​អាច​សាងសង់​ផ្លូវកាត់​មួយ​​ដែលភ្ជាប់​ពី​អាស៊ី ទៅអឺរ៉ុប ពោលគឺ​ជាផ្លូវដែល​ឆ្លងកាត់​ក្នុង​ប្រទេស​រុស្ស៊ី ប្រវែង​២ពាន់​គីឡូម៉ែត្រ បន្ទាប់ពីទទួលបានការ​យល់ព្រម​ពីរដ្ឋាភិបាល​ក្រុង​មូស្គូ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី RIA Novosti កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។

ផ្លូវហាយវេ​នេះ ចាប់​ផ្តើមចេញ​ពីប្រទេស​ចិន ឆ្លងកាត់​កាហ្សាក់ស្ថាន រុស្ស៊ី ទៅ​បេឡារុស និង​អឺរ៉ុប។

នាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តី​រុស្ស៊ី លោក Dmitry Medvedev បាន​បញ្ជា​ឱ្យមន្រ្តី​របស់​ខ្លួន ពិភាក្សា​ជាមួយ​វិនិយោគ​ឯកជន​ជុំវិញ​គម្រោង​សាងសង់​ផ្លូវនេះ ក្នុងនោះ​ក៏រួមមាន​ក្រុមហ៊ុន​មកពី​ប្រទេសចិន​ផងដែរ។

គម្រោង​សាងសង់​ផ្លូវប្រវែង ២ពាន់​គីឡូម៉ែត្រ​នេះ អាចនឹង​ចំណាយ​ប្រមាណ ៩,៤ពាន់លាន​ដុល្លារ ដោយ​ចំណាយពេល​សាងសង់​ពី ១២ ទៅ ១៤ឆ្នាំ។ ក្នុងនោះ​ជាង ៨០ភាគរយ​នៃដី​ដែល​ត្រូវការសាងសង់​ផ្លូវហាយវេនេះ ត្រូវបាន​ទិញ​រួចហើយ៕

More information visit: http://kleykley.sabay.com.kh/article/1150737#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *