News

Check out real estate news updates

ចិនសម្រុករកស៊ីកាន់តែច្រើន នឹងជំរុញឱ្យសហគ្រិនខ្មែរមានសមត្ថភាពកាន់តែខ្លាំង

ប្រទេសកម្ពុជារយៈកាលចុងក្រោយនេះ មានវិនិយោគបរទេសជាច្រើនបានមកបណ្តាក់ទុនវិនិយោគរាប់ពាន់លានដុល្លារ ស្ទើរគ្រប់វិស័យសំខាន់ៗផ្សេងៗគ្នា។ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកទល់ពេលនេះ ទំហំនៃការវិនិយោគពីភាគីចិន មានការកើនឡើងឥតឈប់ឈរ រហូតធ្វើឲ្យប្រទេសមួយនេះ បានឈរលំដាប់ទី១ នៃវិនិយោគធំជាងគេនៅកម្ពុជា​ ប្រមាណ២៧% នៃទំហំទឹកប្រាក់វិនិយោគពីបរទេសសរុប កាលពីឆ្នាំ២០១៧។

លំហូរវិនិយោគរបស់ប្រទេសចិន បានផ្តល់ផល​​ប្រយោជន៍ជាច្រើនដល់ភាគីកម្ពុជាលើការអភិឌ្ឍន៍សេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ ក៏ប៉ុន្តែវិបត្តិខ្លះៗនៅតែលិចឡើងផងដែល ដល់សហគ្រិនកម្ពុជា ដោយបារម្ភថា ចិននឹងក្តោបក្តាប់ទីផ្សារភាគច្រើននៅកម្ពុជា ធ្វើឱ្យពលរដ្ឋខ្មែរពិបាកប្រកួតប្រជែងរកស៊ីជាមួយ។

លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate យល់ថា«នៅពេលចិនសម្រុកមករកស៊ីស្រុកយើងមានវិបត្តិខ្លះ ជាពិសេសប្រជាពលរដ្ឋក្រីក្រមួយចំនួន ពិបាកធ្វើការរកស៊ីប្រកួតប្រជែងជាមួយសហគ្រិនចិន ក៏ប៉ុន្តែមានគុណសម្បត្តិធំផងដែល ព្រោះការប្រកួតប្រជែងកាត់តែតឹងតែង នឹងធ្វើការខួរក្បាលយើងដំណើរការ។ ហើយសហគ្រិនខ្មែរនឹងកាន់តែមានគំនិតច្នៃប្រឌិតខ្លាំងបន្ថែមទៀត លើគំនិតរកស៊ីថ្មីៗ សម្រាប់អភិវឌ្ឍន៍ជំនួញរបស់ខ្លួន»។

លោកបន្តថា បើបិទមិនឱ្យបរទេសចូលមករកស៊ីក្នុងស្រុក យើងមិនអាចធ្វើបានទេ ព្រោះកម្ពុជាជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី ហើយសមត្ថភាពសហគ្រិនខ្មែរយើងតែប៉ុណ្ណឹង មិនរីកច្រើនខ្លាំងនោះទេ។ យើងត្រូវហ៊ានប្រកួតប្រជែងជាមួយសហគ្រិនខ្លាំងៗ ដើម្បីបានរៀនសូត្រ និងសម្រួចភាពខ្លាំងរបស់ខ្លួន។

លោកបន្ថែមថា នៅព្រះសីហនុសម្រាប់តែវិស័យអចលនទ្រព្យ ចិនបានវិនិយោគចម្រុះ មានសណ្ឋាគារ ការិយាល័យ អគារស្នាក់នៅ ភោជណីដ្ឋាន កាស៊ីណូធំៗ សុទ្ធសឹងតែវិនិយោគិនចិនសាងសង់ផ្ទាល់​ តែមានការជួលខ្លះដែលសម្រាប់លក្ខណៈតូចតាច។ ហើយតំបន់ធំៗ ដែលចិនកំពុងវិនិយោគមានកំពង់ផែ រោងចក្រចំរាញ់ប្រេងកាត ព្រលានយន្តហោះ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

សូមបញ្ជាក់ថា ទំហំវិនិយោគចិនមកកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួន ១៤,​៣ពាន់លានដុល្លារអាមេរិក ឬ ស្មើ២៧% នៃទឹកប្រាក់វិនិយោគពីបរទេសសរុប ដែលចំនួននេះ បានកើនឡើងស្ទើរពាក់កណ្ដាល បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៧៤៨ លានដុល្លារអាមេរិកប៉ុណ្ណោះ៕

Source From: https://www.business-cambodia.com/public/article/chines-invest-in-cambodia-7

Leave a Reply

Your email address will not be published. Required fields are marked *