News

Check out real estate news updates

ចិនមានឥទ្ធិពលណាស់ ចំពោះទីផ្សារខុនដូ ទាំងនៅខ្មែរ ទាំងនៅថៃ

កន្លងមកយើងដឹងមកហើយថា ទីផ្សារខុនដូ នៅប្រទេសកម្ពុជា ផ្តោតសំខាន់ លើអតិថិជនចិន ស្ទើរតែ៩០ភាគរយហើយ ព្រោះបរិបទនៃការរស់នៅលើអាកាសរបស់ប្រជាជនខ្មែរ នៅមិនទាន់ជ្រាបចូលផ្នត់គំនិតប្រជាជនខ្មែរនៅឡើយ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate ទោះបីជាបច្ចុប្បន្នប្រជាជនកម្ពុជាមិនមានទំនោររស់នៅខុនដូក្តី តែរយៈពេល ៥ ទៅ១០ឆ្នាំទៀត ពួកគាត់នឹងចាប់ផ្តើមងាកមករស់នៅលើអាកាសវិញ ព្រោះដីនៅក្នុងទីក្រុងកាន់តែចង្អៀត ផ្ទះបុរីនៅក្នុងក្រុងក៏ឈប់សាងសង់ នោះចង់ឬមិនចង់ គាត់ត្រូវតែមានផ្ទះមួយនៅទីក្រុង ដែលផ្ទះនោះជាខុនដូ នេះហើយ ” ។

ប៉ុន្តែ បើយើងក្រឡេកទៅមើល ទីផ្សារនៅប្រទេសថៃវិញ អតិថិជនចិន ពិតជាមានឥទ្ធិពលខ្លាំង លើវិស័យស៊ីវីល័យមួយនេះ មិនមែនដោយសារតែជនជាតិថៃ មិនចង់រស់នៅខុនដូនោះទេ ប៉ុន្តែតម្លៃខុនដូហាក់ថ្លៃបាត់ទៅហើយ ហើយម្យ៉ាងប្រជាជនថៃ កំពុងតែបារម្ភពី ស្ថានភាពនយោបាយ របស់រាជរដ្ឋាភិបាលថ្មី ថានឹងកែប្រែសេដ្ឋកិច្ចបែបណា។

យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ទីក្រុង​បាងកក​មាន​​​ខុនដូ​ដែល​បញ្ចប់​ការ​​សាងសង់​រួច ៥៩១ ១៣៨ យូនីត កាល​ពី​ចុង​ឆ្នាំ ​២០១៨។ ចំនួន ៩០ ០០០ ​យូនីត​ផ្សេង​ទៀត​​នៅ​ពេល​នេះ​កំពុង​ដំណើរការ​សាងសង់​ដែល​រំពឹង​ថា ​នឹង​បញ្ចប់​​​ក្នុង​ឆ្នាំ ​២០១៩ និង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។ យូនីត​ដែល​មិន​ទាន់​លក់​ចេញ​​មាន​ចំនួន​​សរុប​ប្រហែល ​៤៨ ០០០ កាល​ពី​​ចុង​ខែ​ឧសភា ហើយ​ចំនួន​នេះ​ទំនង​នឹង​កើន​ឡើង​ ដោយសារ​​​អគារ​កាន់​តែ​ច្រើន​ត្រូវ​បាន​បញ្ចប់​។​

ប៉ុន្តែ ការ​ទិញ​របស់​ប្រជាជន​​ថៃ បាន​ចុះ​ខ្សោយ​ក្នុង​រយៈពេល​ប្រហែល ​​៥​ ឆ្នាំ​ចុង​ក្រោយ និង​មិន​ទាន់​ស្ទុះ​ងើប​ឡើង​វិញ​ពេញ​លេញ​នៅ​ឡើយ​ទេ។ ​ប្រជាជន​ថៃ​ជា​ច្រើន​នៅតែ​មាន​​ការ​បារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​ តើ​​រដ្ឋាភិបាល​ថ្មី​នេះ​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ផ្លាស់ប្តូរ​ដែរឬយ៉ាងណា។ ដូចនេះហើយ ទើបអ្នកអភិវឌ្ឍន៍ ​កំពុង​ស្វែងរក​អ្នក​ទិញ​ដែល​​មាន​អំណាច​ការ​ទិញ​ខ្ពស់​​ក្នុង​បណ្ដា​ប្រទេស​​​ផ្សេង​ទៀត​ ជា​ពិសេស​​ប្រជាជន​ចិន​នៅ​ទីក្រុង​​ហុងកុង និង​​​ចិន​​ដី​គោក ជាដើម។

ខុនដូ ជាប្រភេទផ្ទះស្នាក់នៅលើអាកាស ដែលមានភាពងាយស្រួល ជាងផ្ទះធម្មតា ព្រោះមានសេវាកម្មបម្រើផ្ទាល់នៅអគារ ទាំងការសំអាត សន្តិសុខ ហើយមានផាកសុខភាពខ្ពស់ផងដែរ។

More information visit: https://www.business-cambodia.com/public/article/china-has-a-lot-of-influence-on-the-condo-market-both-in-cambodia-and-in-thailand

Leave a Reply

Your email address will not be published. Required fields are marked *